ក្រសួងព័ត៌មានបានកោះហៅក្រុមអ្នកសារព័ត៌មានដើម្បីណែនាំឲ្យបណ្តាញព័ត៌មានប្រើគោរមងាររបស់មន្ត្រីរដ្ឋាភិបាល ជាពិសេសគោរមងារ «សម្តេច»។ មន្ត្រីក្រសួងព័ត៌មានបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការណែនាំនេះគឺជាជាការរំឭកចុងក្រោយ។
មន្ត្រីតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ កំពុងពិចារណារកនីតិវិធីបន្តទៀត ក្រោយពីលោក កឹម សុខា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលនៅមានអភ័យឯកសិទ្ធិនៅឡើយនោះ មិនបានទៅឆ្លើយបំភ្លឺនៅតុលាការនេះ តាមដីកាកោះហៅរបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារងសាលាដំបូងនេះទេ។
ក្នុងការជួសជុលស្ពានហាលនៅដំណាក់កាលថ្មីនេះ ប្រទេសកម្ពុជានឹងចំណាយថវិកាបដិភាគចំនួន៨២០.០០០ដុល្លារសម្រាប់ការងារបច្ចេកទេស ពលកម្ម និងសម្ភារៈបន្ថែម។ ចំណែកជប៉ុននឹងចំណាយ៧៦៧.០០០ដុល្លារ ជាគ្រឿងចក្រស្ទូចទំនើបៗ។
ស្ពានហាល ជាស្ពានឆ្លងសម្រាប់អ្នកទេសចរណ៍ឆ្លងកស្សិណពីទិសខាងលិចទៅទស្សនាប្រាសាទអង្គរវត្តនឹងត្រូវបិទសម្រាប់ធ្វើការជួសជុលឡើងវិញ ដោយឧបករណ៍សម័យទំនើប តែត្រូវរក្សាភាពដើមរបស់ស្ពានចំណាស់ច្រើនសតវត្សរ៍នេះ។ លោកពិន ស៊ីសុវណ្ណរាយការណ៍ពីខេត្តសៀមរាប៕
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និងជាសមាជិកឯករាជ្យរបស់ គ.ជ.ប.បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា សមាជិកក្រុមការងារនេះគឺជាអ្នកច្បាប់ ដើម្បីតាមដានយ៉ាងយកចិត្តទុកដាក់លើករណីលោកនី ចរិយា ដែលកំពុងជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទរួមគំនិតសូកប៉ាន់សាក្សី។
សាលាក្រុងភ្នំពេញប្រាប់ VOA ថា ការបដិសេធដោយមានហេតុផលជាច្រើន រួមទាំងនៅថ្ងៃសៅរ៍នេះមានកម្មវិធីជិះកង់៤ពាន់នាក់របស់សហគមន៍អឺរ៉ុបនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ដែលអាចនាំឲ្យមានបញ្ហាកកស្ទះចរាចរណ៍។
អ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការ នៅតែមានសណ្តានចិត្តអាណិតអាសូរចំពោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ថ្វីបើលោកស្រីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅសាកសួរ និងដោះលែងវិញ កាលពីសប្តាហ៍មុន ទាក់ទងនឹងលិខិតចំហររបស់ស្ត្រីវ័យក្មេងនេះក៏ដោយ។
លោកនាយកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា រថយន្តពាក់ស្លាកលេខនគរបាលនោះ ត្រូវបានឧត្តមសេនីយ៍ទោម្នាក់ឈ្មោះ រស់ ឧស្សាហ៍ លក់ទៅឲ្យភរិយារបស់ក្រុមអ្នកជួញដូរថ្នាំញៀនម្នាក់។
មនុស្ស៨នាក់ដែលរួមមានប្រធានអង្គការនិងបុគ្គលិកអង្គការសិទ្ធិមនុស្ស ហើយនិងមន្ត្រីគ.ជ.ប. ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅសាកសួរនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
មេឃុំម្នាក់របស់គណបក្សសម រង្ស៊ី ដែលត្រូវនាងខុម ចាន់តារ៉ាទីប្តឹងពីបទឲ្យលុយគ្រួសារនាង៥០០ដុល្លារដើម្បីកុំឲ្យគ្រួសារនេះនិយាយប៉ះពាល់កិត្តិយសលោកកឹម សុខានោះ ត្រូវតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃពុធនេះ។
មន្ត្រីគណបក្សសង្គ្រោះជាតិបង្ហាញក្តីបារម្ភអំពីសន្តិសុខរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅក្នុងពន្ធនាគារ ដោយសារលោកត្រូវបានដាក់នៅក្នុងបន្ទប់ជាមួយទណ្ឌិតផ្សេងទៀត ដែលខ្លះជាប់ទោសពីបទឧក្រិដ្ឋកម្ម។
នៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃអង្គារនេះ មន្ត្រីសិទ្ធិមនុស្សបាននិយាយថា កិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការជួយនាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ នោះ គឺធ្វើត្រឹមត្រូវតាមអាណត្តិបេសកកម្មរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត និយាយថា លោកមិនយល់ពីគោលបំណងបាតុកម្មប្រឆាំងនឹងទស្សនកិច្ចរបស់លោក ហើយអះអាងថា លោកគ្មានផែនការរៀបចំបាតុកម្មសងសឹកវិញទេ។
ក្រោយពីបានជិះឧទ្ធម្ភាគចក្រពិនិត្យព្រៃឡង់ ដែលនឹងត្រូវដាក់ជាតំបន់អភិរក្ស លោកឯកអគ្គរដ្ឋទូតស.រ.អា William Heidt និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានឲ្យដឹងថា ព្រៃនេះ នៅប្រឈមនឹងការគំរាមកំហែងខ្លះៗ។ លោក ពិន ស៊ីសុវណ្ណនៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានឲ្យដឹងថា ព្រៃនេះ នៅប្រឈមនឹងការគំរាមកំហែងខ្លះ។
លោក ឡុង ឌីម៉ង់ គឺជាកូនច្បងនៃកូនពីរនាក់របស់លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងជាកូនប្រសាររបស់លោក ញឹម វណ្ណដា អនុប្រធានអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ដីកានេះលើកហេតុផលថា លោក អ៊ុំ សំអាន បានប្រព្រឹត្តបទល្មើសមជ្ឈិម ដែលអាចជាប់ពន្ធនាគារមួយឆ្នាំ ហើយត្រូវឃុំខ្លួនជាចាំបាច់ ដើម្បីបញ្ចប់បទល្មើស បង្ការមិនឲ្យបទល្មើសកើតជាថ្មី កុំឲ្យមានភាពច្របូកច្របល់បណ្តាលមកពីបទល្មើស និងដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។
ការអនុវត្តច្បាប់ និងការបកស្រាយច្បាប់របស់អ្នកនយោបាយទាក់ទងនឹងការចាប់ខ្លួនលោក អ៊ុំ សំអាន សមាជិកសភាដែលមានអភ័យឯកសិទ្ធិ ធ្វើឲ្យអ្នកជំនាញខាងច្បាប់ ជាពិសេសមេធាវីមានក្តីបារម្ភ ហើយពិបាកធ្វើការតាមវិជ្ជាជីវៈ។
រដ្ឋសភាជាតិដែលមានតែគណបក្សកាន់អំណាចបានធ្វើអនុម័តឲ្យតុលាការក្រុងភ្នំពេញបន្តនីតិវិធីរបស់ខ្លួនក្នុងរឿងក្តីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអ៊ុំ សំអាន។
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា លោក ឡុង ឌីម៉ង់ និងលោក ឡុង វិសាលោ មិនបានដឹងខ្លួនជាមុនទេ ទាក់ទងនឹងការតែងតាំងធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នេះ។
ព័ត៌មានផ្សេងទៀត