សហភាពអឺរ៉ុប អង្គការ Plan International អង្គការគ្រួសារយើង និងអង្គការបណ្តុះកុមារកាលពីថ្ងៃច័ន្ទនេះបានសម្ពោធមត្តេយ្យសាលាសហគមន៍ ក្នុងខេត្តរតនគិរី។
កុមារក្រីក្រនៅប្រទេសកម្ពុជាមានឱកាសតិចតួចណាស់ក្នុងការទទួលបានការសិក្សា ជាពិសេសកុមារជនជាតិដើមភាគតិចនៅភូមិភាគឦសាន។
ប្រាក់ខែចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌នឹងត្រូវដំឡើងចាប់ពីខែមេសានេះ តែសង្គមស៊ីវិលនិយាយថា វាមិនមានប្រសិទ្ធភាពលុបបំបាត់អំពើពុករលួយទេ។
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកខាងជនភៀសហៅកាត់ថា UNHCR នាទីក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនានេះ។
លោកស្រីបានឲ្យដឹងថា សូម្បីលោកស្រីក៏ត្រូវមន្ត្រីរដ្ឋាភិបាលរារាំងដែរនៅពេលលោកស្រីទៅជួបប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ ដោយអាជ្ញាធរទាមទារលិខិតអនុញ្ញាតការជួបជុំគ្នា។
កម្លាំងពលកម្មមានជំនាញទាប និងថ្លៃពលកម្មទាបនៅកម្ពុជាបានទាក់ទាញការវិនិយោគពីបរទេស។
អគ្គនាយកដ្ឋានប្រឆាំងចារកម្មនៃក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ បានសម្រេចបញ្ជូនសំណុំរឿងទៅកាន់តុលាការវិញហើយ ពាក់ព័ន្ធការចោទប្រកាន់ពីការលួចមានទំនាក់ទំនងស្នេហារបស់លោក កឹម សុខា ជាមួយនារីវ័យក្មេងម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។
ក្រុមយុវជនដែលខ្លះអះអាងថាជានិស្សិត ខ្លះថាជាមហាជន និងខ្លះទៀតថាជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិនោះ ហៅថាក្រុមបាតុករ "ពិសេស" ប្រមាណ៥០នាក់ដែលដឹកនាំដោយយុវជន ស្រី ចំរើន បានហែរញត្តិតវ៉ានៅមុខគេហដ្ឋានរបស់លោកកឹម សុខា នៅរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២៩នេះ ដើម្បីឲ្យលោកចេញមុខបកស្រាយរឿងអាស្រូវផ្លូវភេទមួយ។
អ្នកតំណាងប្រជាពលរដ្ឋចំនួន១៥គ្រួសាររស់នៅប្លុកបុរីកីឡា ដែលមិនទាន់បានទទួលសំណងនៅឡើយ បានដាក់ញត្តិជូនអ្នកស្រី រ៉ូណា ស្មីត (Rhona Smith)។
ការប្រកាសលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀងនេះ ធ្វើឡើងក្រោយពីមានការពិភាក្សានិងការវែកញែកជាង២ម៉ោងអំពីបច្ចេកទេសក្នុងការវិភាគសំឡេងដែលគេសង្ស័យថា ជាសំឡេងរបស់លោក កឹម សុខា និងនាង ខុម ចាន់តារាទី នោះ។
អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសថា នឹងបើកសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់លោកកឹម សុខា ហើយថា សំឡេងសាងសងស្នេហានោះគឺជាសំឡេងរបស់លោក។
ការដាក់ញត្តិនេះ ធ្វើឡើងខណៈដែលតំណាងពិសេសរបស់អង្គការសហប្រជាជាតិនេះ កំពុងធ្វើទស្សនកិច្ចរយៈពេល១០ថ្ងៃ ដើម្បីវាយតម្លៃការគោរពសិទ្ធិមនុស្ស នៅកម្ពុជា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA ថា គណបក្សនេះមានរឿងប្រទេសជាតិជាច្រើនដែលត្រូវយកចិត្តទុកដាក់។
សេចក្ដីព្រាងច្បាប់សហជីពត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណៈកម្មាធិការចំពោះកិច្ចនៃរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីពាក់កណ្ដាលខែមករា។
សិក្ខាសាលាស្តីពីឧស្សាហកម្មនិស្សារណកម្ម ត្រូវបានរៀបចំដោយក្រុមប្រឹក្សាផ្ដល់យោបល់ និងពិភាក្សាអំពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម ឬហៅកាត់ថា CSR ។
តុលាការក៏បានសម្រេចបំបែកសំណុំរឿងតាមសំណើរបស់លោក មាជ សុវណ្ណរ៉ា ចេញពីបណ្តឹងឧទ្ធរណ៍ជារួមរបស់អ្នកទាំង១១ ប្រឆាំងនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ។
តុលាការកំពូលបានសម្រេចនៅថ្ងៃពុធនេះដម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍និងតុលាការរាជធានីភ្នំពេញលើបណ្តឹងតវ៉ារបស់ក្រុមស្រ្តីបឹងកក់ចំនួន១០នាក់ពាក់ព័ន្ធនឹងការសម្រេចដាក់ពន្ធនាគារពួកគាត់ក្នុងពេលកន្លងមក។
គង់ រ៉ៃយ៉ា អាយុ២៤ឆ្នាំ ត្រូវមានទោសជាប់ពន្ធនាគារ១ឆ្នាំ៦ខែ តាមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋអាទិ៍។
និស្សិត គង់ រ៉ៃយ៉ា ត្រូវតុលាការចោទប្រកាន់ពីបទអំពាវនាវលើបណ្តាញសង្គម Facebook ឲ្យធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ព័ត៌មានផ្សេងទៀត