ការបោះឆ្នោតឃុំសង្កាត់នៅប្រទេសកម្ពុជាឆ្នាំ២០១៧នេះ មានចំនួនអ្នកចេញទៅបោះឆ្នោតច្រើនដូចការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររៀបចំដោយអ.ស.ប.នៅឆ្នាំ១៩៩៣ដែរ គឺជិត៩០ភាគរយនៃអ្នកចុះឈ្មោះ។
សកម្មជនគណបក្សនយោបាយនៃគណបក្សនានា ជួនការមានជម្លោះគ្នាក្នុងការលើកស្លាកគណបក្សដែលនៅជិតគ្នា ហើយមានការលួចបំផ្លាញស្លាកគណបក្សគូប្រជែង ដែលចំណាយថវិកាអាចដល់ច្រើនរយដុល្លារ សម្រាប់ស្លាកសញ្ញាធំមួយ។ នេះមិនរាប់បញ្ចូលសេវាដឹកជញ្ជូនផងទេ។
ព័ត៌មានអំពីប្រាក់សប្បុរសធម៌របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន២០.០០០(ពីរម៉ឺន)ដុល្លារស.រ.អា និងថវិកា៥.០០០ (ប្រាំពាន់)ដុល្លាររបស់លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីព័ត៌មានជួយអ្នកសារព័ត៌មាន The Cambodia Daily ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងចំណោមអ្នកសារព័ត៌មានខ្មែរ។
លោកឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានថ្លែងឲ្យដឹងថា ជាធម្មតាគ្រួសារសពត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រមាណ៧០.០០០(ប្រាំពីរម៉ឺន)ដុល្លារ សម្រាប់សពម្នាក់ៗពីអង្គការសហប្រជាជាតិ។
«តែខ្ញុំនៅតែព្រមានចំពោះឡុង ឌីម៉ង់ ដែលបង្ហោះ Facebook នេះ ឲ្យដកចេញជាបន្ទាន់ ហើយក៏បញ្ជាឲ្យធ្វើការស្រាវជ្រាវ។ កងទ័ពកម្ពុជាមិនត្រូវបានកាត់ក្បាលនោះទេ»។
«ប៉ុន្តែប្រសិនបើគេចាប់ដើម្បីធ្វើជាថ្នូរ ជាមួយនឹងអ្វីមួយ ស្នើឱ្យអង្គការសហប្រជាជាតិ ដែលជាអ្នកទទួលខុសត្រូវ យកចិត្តទុកដាក់ធានាការពារអាយុជីវិតពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋរបស់ម៉ារ៉ុក ដែលកំពុងបាត់ខ្លួននេះ»។
ក្រោយពីបានអរគុណនឹងអ្នកជូនពរឲ្យលោកបានជាសះស្បើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹងបានធូរស្រាលពីជំងឺ បានប្រតិកម្មនឹងអ្នកប្រមាថជីវិតលោកតាមបណ្តាញសង្គម ពេលលោកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។
«ខ្ញុំចង់ឲ្យបងប្អូនខ្មែរបានមកឲ្យបានច្រើន ហើយក៍ចង់ឲ្យនៅស្រុកខ្មែរមានការងារល្អ មានការងារបានប្រាក់ខែច្រើនដូចនៅគេដែរ»។
«ឥឡូវរឿងដែលខ្វល់ធំជាងគេព្រះវិហារ(ពុទ្ធសាសនា)វាអត់ទាន់ហើយ។ បើថាព្រះវិហារហើយ ងាប់ធូរហើយ (ញញឹម)»។
ជនសង្ស័យក្នុងសំណុំរឿងបន្ថែម អតីតទាហានខ្មែរក្រហមនិងពលរដ្ឋបានទទូចថា តុលាការខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.គួរទម្លាក់បទចោទ ដូចជាករណីអ្នកស្រី អ៊ឹមចែមដែរ។
«តាមពិតទៅមកចូលឆ្នាំនេះ ឃើញប្រជាពលរដ្ឋយើងលេងល្បែងកម្សាន្ត ដូចជាទាញព្រាត់ ដូចជា មានក្បាច់គុនផងដែរ ចូលរួមទៅ ឃើញទៅមានអត្ថប្រយោជន៍ផងដែរ ក្នុងការថែរក្សាប្រពៃណីខ្មែរ»
ទោះជាពិភពលោកមានក្តីបារម្ភរឿងការគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិកហើយនិងសម្ព័ន្ធមិត្តក្តី តែសម្រាប់ ព្រះសង្ឃនិងពលរដ្ឋកម្ពុជា ដែលកំពុងគង់និងរស់នៅជិតព្រំដែនកូរ៉េខាងជើង ហាក់ដូចមិនបារម្ភជ្រុលហួសពេកទេមកដល់ពេលនេះ។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International ដែលមានឈ្មោះថា «ស្ថានភាពសិទ្ធិមនុស្សក្នុងពិភពលោក» និយាយថា អ្នកនយោបាយក្នុងប្រទេសរំលោភសិទ្ធិមនុស្សផ្សេងៗបានប្រើលេសខាងសេដ្ឋកិច្ច និងសន្តិសុខដើម្បីបង្ក្រាបការរិះគន់ខាងនយោបាយ។
ក្នុងអំឡុងពិធីអបអរសារខួប១៥ឆ្នាំនៃទិវាសហគមន៍ខ្មែរ (Cambodian Community Day) អ្នកចូលរួមរំឭកថា សមាគមនេះត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ដោយសារកាលណោះមានជនជាតិអាមេរិកាំងតិចតួចប៉ុណ្ណោះដែលស្គាល់ប្រទេសកម្ពុជា ហើយជាពិសេសនោះ ពួកគេស្គាល់តាមរយៈរឿងកាប់សម្លាប់គ្នា។
ចំណាប់អារម្មណ៍របស់អ្នកទេសចរខ្មែរចំពោះសារមន្ទីរសព្វទស្សន៍អង្គរ ឬ Angkor Panorama Museum ដែលជាស្នាដៃវិចិត្រករកូរ៉េខាងជើងនោះ គឺក្ដីរំភើបចំពោះបច្ចេកវិជ្ជាគំនូរ 3D។
អ្នកទេសចរក្រុមនេះបានបង្ហាញការរំភើប និងការភ្ញាក់ផ្អើលចំពោះស្នាដៃរបស់ប្រទេសកូរ៉េខាងជើងនេះ។
លោក មឿន ឈានណាឫទ្ធិ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ថា ការប្រាសចាកក្រមសីលធម៌នេះ មានលក្ខណៈស្រាលពីដំបូង ប៉ុន្តែនៅពេលដែលព័ត៌មាននោះក្លាយជារឿងបម្រើផលប្រយោជន៍នយោបាយនោះ វានឹងក្លាយជាកំហុសដ៏ធំមួយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អំណាចឯករាជ្យរបស់ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលនៅតាមខេត្ត គឺជាបច្ច័យនាំមានបទល្មើសទាក់ទងនឹងបញ្ហាជលផល និងព្រៃឈើកន្លងមក។
ព័ត៌មានផ្សេងទៀត