អ្នកស្រី ធីតា វីន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ពីរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកស្រី ផ្តោតសំខាន់លើបញ្ហាសុខភាព និងសង្គម។
រយៈពេលប៉ុន្មានខែចុងក្រោយនេះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) បានចែកចាយបន្តគ្នានូវវីដេអូខ្លីស្តីពីការផលិតអង្ករប្លាស្ទិក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចេះ រួបរួមសាមគ្គីទាំងអស់គ្នាដើម្បីជំរុញឱ្យប្រទេសដ៏ក្រីក្រមួយនេះអាចមានភាពខ្លាំងរឹងមាំ។
រឿង«ស្បែកគង់»គឺជាខ្សែភាពយន្តខ្មែរលើកដំបូង ដែលអាចវាយលុកចូលទីផ្សារក្រៅប្រទេសក្នុងប្រវត្តិខ្សែភាពយន្តខ្មែររយៈពេល៤០ឆ្នាំមកនេះ។
ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាកំពុងរឹតបន្តឹងផ្នែកទិដ្ឋាការទេសចរទៅកាន់ប្រទេសរបស់ខ្លួន បន្ទាប់ពីមាននារីខ្មែរមួយចំនួនបានទៅរៀបការជាមួយបុរសជនជាតិចិននៅទីនោះជាច្រើនតាមរយៈទិដ្ឋាការទេសចរនេះ។
តុលាការខេត្តស្វាយរៀងសម្រេចផ្តន្ទាទោសលោកឈូក បណ្ឌិត និងបង្គាប់ឲ្យចាប់ខ្លួន តែអតីតអភិបាលក្រុងបាវិតរូបនេះនៅតែមានសេរីភាព ដោយមិនមានដានអ្វីជាក់លាក់ឡើយ។
ក្នុងចំណោមប្រាំបីគណបក្ស មានគណបក្សចំនួនតែពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានទទួលអសនៈ ចំណែកឯគណបក្ស៦ទៀតមិនបានទទួលអាសនៈក្នុងរដ្ឋសភាទេ។
គណបក្សចំនួន៤ក្នុងចំណោមគណបក្សនយោបាយចំនួន៦ដែលមិនបានទទួលអាសនៈក្នុងសភាបានសម្តែងការមិនពេញជាខ្លាំងចំពោះភាពមិនប្រក្រតីក្នុងការបោះឆ្នោត។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិប្រកាសថា ការបោះឆ្នោតនៅកម្ពុជាអាណត្តិទី៥នេះ សេរីយុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាទេ។
នាយិកាសមាគមថែទាំសុខភាពគ្រួសារកម្ពុជាហៅកាត់ថារ៉ាក់ បានឱ្យដឹងថាចំនួនអ្នកកើតជំងឺមហារីកមាត់ស្បូននៅប្រទេសកម្ពុជាគឺជាចំនួនមួយគួរឱ្យព្រួយបារម្ភ។
ប្រទេសកម្ពុជាមានអ្នកកើតជំងឺមហារីកខ្ពស់ឈរក្នុងលំដាប់ថ្នាក់លេខ៤ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០ប៉ុន្តែនៅពុំមានតួលេខពិតប្រាកដនោះទេ។
ជំងឺកាមរោគក្នុងចំណោមនារីបម្រើសេវាកំសាន្តមានការធ្លាក់ចុះដោយសារនារីទាំងនោះមានការយល់ដឹងច្រើនពីការឆ្លង និងវិធីបង្ការជំងឺនោះ។
អៀង សារីមានអាយុ៨៧ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានចូលសម្រាកព្យាបាលជំងឺនៅថ្ងៃទី៤ ខែមីនា។
នៅពីលើអាវរបស់ពួកគេមានសរសេរអក្សរថា «យើងស្រឡាញ់ពោធិ៍សាត់» «រួមគ្នាដើម្បីអភិវឌ្ឍន៍ស្រុកកំណើតយើង» និង«ជិះកង់ដើម្បីរកមូលនិធិសាងសង់បណ្ណាល័យសាមគ្គីនៅខេត្តពោធិ៍សាត់» ជាដើម។
សមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានស្នើសុំដីកាចាប់ខ្លួនម្ចាស់បុរីវិមានសុភមង្គលដោយ សង្ស័យថាបានធ្វើទារុណកម្មលើរាងកាយយ៉ាងធ្ងន់ធ្ងរលើក្មេងស្រីបម្រើនៅក្នុងផ្ទពីរនាក់។
រយៈពេលជិតពីរខែដើមឆ្នាំនេះ មានមនុស្សចំនួនប្រាំពីរនាក់បានស្លាប់ដោយសារផ្តាសាយបក្សី H5N1 ដែលទំនងជាសញ្ញាប្រកាសអាសន្នមួយនៃការផ្ទុះជំងឺគ្រុនផ្តាសាយបក្សីនៅកម្ពុជា។
ប្រជាពលរដ្ឋភាគច្រើនទិញរូបថតសម្តេចឪពេលត្រឡប់ទៅកាន់លំនៅឋានវិញ។
ការយល់ដឹងផ្នែកសុខភាពខ្ពស់បានធ្វើឲ្យតម្រូវការផ្នែកចំណីអាហារសរីរាង្គមានការកើនឡើងខ្លាំង។
ថវិកាប្រមាណជា១០០លានដុល្លារអាមេរិកបានត្រូវអនុម័តដោយមូលនិធិសកលសម្រាប់គម្រោងឆ្ពោះទៅកាន់ដំណាក់កាលត្រៀមលុបបំបាត់ជំងឺគ្រុនចាញ់ពី ឆ្នាំ២០១១ដល់២០១៥។
ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១២នេះ គឺជាការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍លើកទី២៣ នៅលើសកលលោក និងជាលើកទី២០សម្រាប់កម្ពុជា។
ក្តីគោរពស្រលាញ់របស់ប្រជាពលរដ្ឋចំពោះសម្តេចឪបានស្ថិតនៅក្នុងក្រអៅបេះដូងរបស់ពួកគេ។
ព័ត៌មានផ្សេងទៀត