ភ្នំពេញ —
ពីរខែគត់ បើគិតចាប់តាំងពីថ្ងៃដែលតុលាការខេត្តស្វាយរៀងសម្រេចផ្តន្ទាទោសលោកឈូក បណ្ឌិត និងបង្គាប់ឲ្យចាប់ខ្លួន តែអតីតអភិបាលក្រុងបាវិតរូបនេះនៅតែមានសេរីភាព ដោយមិនមានដានអ្វីជាក់លាក់ឡើយ។
ការណ៍នេះបណ្តាលឲ្យមន្រ្តីសង្គមស៊ីវិល និងជនរងគ្រោះរិះគន់ជាខ្លាំងថាការកាត់ទោសលោកឈូក បណ្ឌិតគ្រាន់តែជាឆាកល្ខោននយោបាយតែ ប៉ុណ្ណោះ។
កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងមកនេះ តុលាការខេត្តស្វាយរៀងបានសម្រេចផ្តន្ទាទោសលោកឈូក បណ្ឌិតឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែពីបទហិង្សាដោយអចេតនា និងពិន័យជាប្រាក់សរុបជិត៤០លានរៀលគឺប្រមាណជិតមួយម៉ឺនដុល្លារទៅ ឱ្យជនរងគ្រោះដែលជាកម្មការិនីចំនួនបីរូប។
ការផ្តន្ទាទោសដោយកំបាំងមុខនេះធ្វើឡើងបន្ទាប់ពីតុលាការរកឃើញថា លោកឈូក បណ្ឌិតមានទោសបាញ់លើស្ត្រីទាំងបីនាក់ដោយកាំភ្លើងខ្លីក្នុងពេលដែលពួកនាងនិងកម្មករជាង១០០០នាក់ផ្សេងទៀតកំពុងធ្វើបាតុកម្មកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងដើម្បីតវ៉ាឲ្យមានការគោរពលក្ខខណ្ឌការងារក្នុងរោងចក្រ។ ចៅក្រមជំនុំជម្រះក៏បានចេញដីការបង្គាប់ឱ្យចាប់ខ្លួនភ្លាមៗ ក្រោយពីការសម្រេចទោសនោះដែរ។
លោកមឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានឲ្យដឹងថា សមត្ថកិច្ចមិនមានបំណងចាប់លោកឈូក បណ្ឌិតមកផ្តន្ទាទោសតាមច្បាប់នោះទេ ពីព្រោះលោកឈូក បណ្ឌិតត្រូវបានគេឃើញកំពុងរស់នៅយ៉ាងមានសេរីភាពក្នុងប្រទេស។
លោកបានចាត់ទុកថា ការកាត់ទោសលោកឈូក បណ្ឌិតគ្រាន់តែជាឈុតឆាកដើម្បីបង្ហាញពីវិធានការច្បាប់ដើម្បីទាក់ទាញសន្លឹកឆ្នោតមុនការបោះឆ្នោត។ ក៏ប៉ុន្តែការមិនចាប់ខ្លួនលោកឈូក បណ្ឌិតបានក្លាយជាមូលហេតុមួយដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាធ្លាក់សំឡេងឆ្នោតទៅវិញ។
លោកនិយាយថា៖ «ការសម្រេចនេះវាជាល្ខោននយោបាយមួយដើម្បីឲ្យសង្គមស៊ីវិល ដើម្បីឲ្យសហជីពនោះស្ងប់ចិត្ត ពីព្រោះកន្លងមកគឺមានការទាមទារខ្លាំង។ ប៉ុន្តែទិដ្ឋភាពជាក់ស្តែងគឺយើងឃើញ បើទោះជាមានដីកាចាប់ខ្លួនរួចក៏ដោយ។ បើសិនជាតុលាការ ឬក៏អាជ្ញាធរពិតជាចង់ចាប់ខ្លួនលោកឈូក បណ្ឌិតមែន គឺថា លោកឈូក បណ្ឌិតមិនគួរអាចទៅណារួចនោះទេ។ ហើយមកដល់ពេលនេះគឺយើងនៅតែទទួលព័ត៌មានថា គាត់នៅក្នុងប្រទេសនៅឡើយទេ។ វាជារឿងមួយដែលច្បាស់តែម្តងគឺអាជ្ញាធរគាត់មិនមានចេតនាណាមួយក្នុងការចាប់លោកឈូក បណ្ឌិតមកដាក់ពន្ធនាគារនោះទេ»។
លោកមឿន តុលាព្រមានថា បើសិនជាសមត្ថកិច្ចនៅតែព្រងើយកន្តើយក្នុងការចាប់ខ្លួនលោកឈូក បណ្ឌិតទៀតនោះ ក្រុមសង្គមស៊ីវិល និងក្រុមកម្មករនឹងធ្វើកូដកម្មធំមួយទូទាំងប្រទេស បន្ទាប់ពីស្ថានភាពនយោបាយក្នុងប្រទេសត្រូវបានដោះស្រាយរួចរាល់។
ការកាត់ទោសលោកឈូក បណ្ឌិតនេះធ្វើឡើង បន្ទាប់ពីមានការប្រតិកម្មយ៉ាងខ្លាំងពីជនរងគ្រោះ កម្មកររោងចក្រកាត់ដេរ និងសមាគមកម្មកររោងចក្រ រួមទាំងសង្គមស៊ីវិលផ្នែកការពារសិទ្ធិមនុស្សផង ក្រោយពេលតុលាការខេត្តស្វាយរៀងបានសម្រេចកាលពីថ្ងៃទី១៤ខែធ្នូ២០១២ ដោយលុបចោលការចោទប្រកាន់លោកឈូក បណ្ឌិត ហើយថា អតីតអភិបាលក្រុងបាវិតរូបនេះមិនបានបាញ់កម្មការិនីទាំងបីនាក់នេះឡើយ បើទោះបីជាជនសង្ស័យខ្លួនឯងធ្លាប់បានសារភាពថា ខ្លួនជាអ្នកបាញ់ មុនពេលដែលប្តូរចម្លើយក៏ដោយ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ធ្លាប់បានបញ្ជាក់ថា ការស៊ើបអង្កេតចង្អុលថា ជននោះជាអ្នកដៃដល់ដែរ។ កម្មការិនីរងរបួសទាំងបីនាក់ មានឈ្មោះកែវ នៀ នុត សាខន និងប៊ុន ចិន្តា។
អ្នកស្រីកែវ នៀគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមស្ត្រីរងគ្រោះទាំងបីនាក់នេះ។ នាងបានសម្តែងការភ័យខ្លាចជាខ្លាំង នៅពេលពិរុទ្ធជននៅមិនទាន់បានចាប់មកផ្តន្ទាទោសតាមច្បាប់ ហើយនៅពេលនេះសំណងក៏មិនទាន់បានផ្តល់ឲ្យផងដែរ។
នាងនិយាយថា៖ «រហូតមកទាល់ដល់ពេលឥឡូវហើយ លោកឈូក បណ្ឌិតនៅតែនៅក្រៅឃុំដដែល។ អញ្ជឹងហើយពួកខ្ញុំ៣នាក់មានអារម្មណ៍ភ័យខ្លាចតែម្តង។ ខ្ញុំគិតថា គាត់ប្រកាសចោល ឲ្យរួចផុតពីមាត់គាត់ទៅ។ អានេះគេមានខ្នង គេធំ ហើយម៉្យាង គេមានមុខមាត់។ បើសិនគេចង់ចាប់ គេចាប់បានហើយ។ ខ្ញុំចង់ឲ្យតុលាការដំបូងខេត្តស្វាយរៀងចាប់ជនដៃដល់ដាក់ទោសឲ្យបាន ហើយឲ្យសងជំងឺចិត្តដល់ពួកខ្ញុំ។ ឥឡូវដៃខ្ញុំឡើងហើមប៉ុណ្ណា ប៉ុណ្ណីទៀតហើយ»។
លោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា សមត្ថកិច្ចកំពុងយកចិត្តទុកដាក់ធ្វើការតាមដានចាប់ខ្លួនទណ្ឌិតមកផ្តន្ទាទោសតាមច្បាប់។
លោកបានបញ្ជាក់ថា សមត្ថកិច្ចនឹងអាចចាប់ខ្លួនលោកឈូក បណ្ឌិតបានជាមិនខាន បើទោះបីជានៅពេលនេះមិនទាន់មានតម្រុយអ្វីពីលោកឈូកបណ្ឌិតក៏ដោយ។
លោកនិយាយថា៖ «ឥឡូវថ្មីៗនេះ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការបានហៅជំនាញមកសង្កត់បន្ថែម ដាក់បញ្ជាថា ធ្វើយ៉ាងម៉េចឲ្យតាមរកចាប់ឲ្យបាន ដាច់ខាតត្រូវចាប់ឲ្យបាន។ យើងខំប្រឹងរកតែ មិនទាន់មានតម្រុយ។ មុនបោះឆ្នោតគឺយើងមានតម្រុយថា គាត់នៅមណ្ឌលគីរី។ យើងមាន ចាត់ចែងស្រាវជ្រាវរកទៅ វាអត់ឃើញ។ នៅតែតាមរកអញ្ជឹង ហើយយើងមានការប្តេជ្ញាចិត្តច្បាស់លាស់»។
សូមរំឭកថា ក្រោយពីបានបាញ់លើហ្វូងបាតុករ លោកឈូក បណ្ឌិតត្រូវបណ្តាញផ្សព្វផ្សាយឯករាជ្យក្នុងស្រុករាយការណ៍ថា បានភៀសខ្លួនទៅជ្រកកោណក្នុងភូមិគ្រឹះរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូប។
ក្រុមមន្ត្រីសង្គមស៊ីវិលលើកឡើងថា វប្បធម៌នៃការឱ្យអ្នកធំនិងមាន អំណាចរួចខ្លួនពីការប្រព្រឹត្តបទល្មើសរបស់ខ្លួននៅតែគ្របដណ្តប់សង្គមកម្ពុជាយ៉ាងក្រាស់ក្រែល ហើយបញ្ហានេះក៏ជាចំណុចមួយដែលបានទាញទម្លាក់សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាចអស់រយៈពេលជាង៣០ឆ្នាំមកហើយ៕