កញ្ញា ទុំ ម្លិះ គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហាសង្គម បរិស្ថាន អប់រំ និងវប្បធម៌។
រដ្ឋាភិបាលបានបដិសេធរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ជាថ្មីម្តង ទៀតដោយអះអាងថាវាវីដេអូស្តីពីជីវិតស្ត្រីជាម្តាយអំឡុងពេលជាប់ឃុំឃាំងក្នុងពន្ធនាគារ មិនបានឆ្លុះបញ្ចាំងពីការពិតនាពេលបច្ចុប្បន្ន។
កម្លាំងសមត្ថកិច្ចចម្រុះ ដែលមានក្រុមកងរាជអាវុធហត្ថ និងកងកម្លាំងទាហានជាច្រើនរយនាក់ប្រដាប់ដោយអាវុធ ល្បាតនៅខាងមុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
សាធារណជនមានការព្រួយបារម្ភខ្លាំង បន្ទាប់ពីបានដឹងថាមានសត្វក្រពើត្រូវបានព្រលែងក្នុងកសិន្ធុប្រាសាទអង្គរវត្ត។ ខណៈដែលអាជ្ញាធរខេត្តសៀមរាបបានព្យាយាមរកមធ្យោបាយចាប់សត្វក្រពើនេះចេញមកវិញ ប្រជាពលរដ្ឋខ្មែរម្នាក់បានឃើញនិងចាប់កូនសត្វក្រពើនេះចេញកសិន្ធុប្រាសាទ។
មួយថ្ងៃបន្ទាប់ពីអាជ្ញាធរប្រទះឃើញសាកសពរបស់នាង Amelia Bambridge ភ្ញៀវទេសចរជនជាតិអង់គ្លេស អណ្តែតនៅក្នុងឈូងសមុទ្រថៃក្នុងប្រទេសកម្ពុជាមក លទ្ធផលនៃការធ្វើកោសល្យវិច័យរបស់ក្រុមសមត្ថកិច្ចនិងអ្នកជំនាញបានបញ្ជាក់ថា ស្ត្រីជាភ្ញៀវទេសចររូបនេះ បានស្លាប់ដោយសារការលង់ទឹក។
បន្ទាប់ពីកម្ពស់ទឹកទន្លេឆ្នាំនេះទាបជាងរាល់ឆ្នាំ រួមទាំងរដូវទឹកជំនន់មានរយៈពេលខ្លី អ្នកជំនាញរួមទាំងប្រជាជនកម្ពុជាដែលមានមុខរបរជាអ្នកនេសាទ បានបង្ហាញការព្រួយបារម្ភអំពីផលនេសាទនៅក្នុងរដូវនេសាទឆ្នាំ២០១៩នេះ។ កញ្ញា ទុំ ម្លិះ នៃ VOA រាយការណ៍ពីទីក្រុងភ្នំពេញ៕
«តាំងពី៧៩មកដល់ឥឡូវ ៧៩ខ្ញុំចង់ចាប់ត្រីហ្នឹងដៃបានដែរហ្នឹង ប៉ុន្តែឥឡូវហ្នឹងទៅ អូសហ្អែងម៉ាអាដាបអ៊ីចឹងទៅ ប្រហែលអត់ត្រីហូប វាអត់មានត្រីហ្មង។ មានតែទឹក វាអត់ត្រី»។
លោក ហ៊ុន សែន បានអំពាវនាវដល់អ្នកដឹកនាំប្រទេសចិនឲ្យរក្សានិងបញ្ជូនអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តើមដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនៅថ្ងៃសុក្រនេះក្នុងរយៈពេលពីរថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានបង្ហាញពីការប្តេជ្ញាពង្រឹងចំណងមិត្តភាពនៃប្រទេសភូមិផងរបងជាមួយនេះ។
សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី ជាលើកទីពីរនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតុលាការលើកហេតុផលថា សំណុំរឿងនេះ គ្មានភស្តុតាងពេញលេញ និងត្រូវធ្វើការស៊ើបអង្កេតបន្ថែម។ តែ ក្រុមមន្ត្រីសិទ្ធិមនុស្សយល់ថានេះ គឺការសម្រេចមិនសមហេតុផល។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានព្រមានថា នឹងដាក់ទោសជនណាដែលចូលរួមយុទ្ធនាការដើម្បីគាំទ្រដល់ការធ្វើមាតុភូមិនិវត្តរបស់មេបក្សប្រឆាំងសម រង្ស៊ី ដោយលោកចាត់ទុកថាការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី គឺក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។
សមាជិកគណៈប្រតិភូវ័យក្មេងរបស់អាមេរិកទាំងប្រាំពីររូបគឺជាអ្នកដឹកនាំនយោបាយឆ្នើមមកពីគណបក្សនយោបាយទាំងពីររបស់សហរដ្ឋអាមេរិក គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ហើយពួកគេសុទ្ធតែមានអាយុក្រោម៤០ឆ្នាំ។
ការចោទប្រកាន់និងចាប់ខ្លួនអតីតសកម្មជននយោបាយប្រឆាំងពីបទមានបំណងផ្តួលរលំរដ្ឋាភិបាលបានកើតឡើងជាបន្តបន្ទាប់ ក្រោយពីលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងប្រកាសថានឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃ០៩ វិច្ឆិកា ខាងមុខ។
ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះជាង៣២ភាគរយ គិតមកត្រឹមរយៈពេលប្រាំបួនខែដើមឆ្នាំ២០១៩នេះ ដោយសារតម្លៃពន្ធខ្ពស់។ សមាគមអ្នកនាំអង្ករកម្ពុជាគ្រោងនឹងចរចាជាមួយសហភាពអឺរ៉ុបឡើងវិញអំពីការយកពន្ធអង្ករកម្ពុជានេះ។
រដ្ឋមន្ត្រីទាំងបួនរូបដែលរួមមានលោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិដ្ឋាននិងលោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣៥០មកពីសហភាពអឺរ៉ុប កំពុងវិនិយោគទុននៅកម្ពុជា។
នៅថ្ងៃច័ន្ទនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជានៅតែមានទំនាក់ទំនងល្អជាមួយនឹងអាមេរិក ហើយថា ការចោទប្រកាន់នោះគ្រាន់តែជាការយល់ឃើញរបស់អ្នកស្រាវជ្រាវមួយរូបប៉ុណ្ណោះ។
សម្រាប់ឆ្នាំ២០២០ខាងមុខនេះ កម្មករដែលកំពុងបម្រើការក្នុងវិស័យវាយនភណ្ឌដែលរួមមានផ្នែក កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនឹងទទួលបានប្រាក់ខែគោលចំនួន១៩០ដុល្លារអាមេរិកក្នុងមួយខែ។ ពោលគឺច្រើនជាងប្រាក់ខែគោលក្នុងឆ្នាំ២០១៩ ចំនួនប្រាំបីដុល្លារ។
ព័ត៌មានផ្សេងទៀត