កញ្ញា ទុំ ម្លិះ គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហាសង្គម បរិស្ថាន អប់រំ និងវប្បធម៌។
លោក កន សាវាង្ស នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល អង្គការមួយក្នុងចំណោមអង្គការសង្គមស៊ីវិលទាំង១២លើកឡើងថា រដ្ឋាភិបាលត្រូវតែពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធនិងអ្នកត្រូវបានប៉ះពាល់ពីច្បាប់នេះដោយផ្ទាល់ដើម្បីធ្វើឲ្យច្បាប់នេះមានប្រសិទ្ធភាព។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បារម្ភអំពីទឹកជំនន់ថ្មី ដោយសារមានការធ្លាក់ភ្លៀងជាបន្តនៅក្នុងប្រទេសកម្ពុជា
លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ត្រូវចាប់និងឃុំខ្លួនកាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ដូចគ្នាពីបទ «ផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ» ដែលស្មើនឹងបទអំពើចារកម្មនិងបទផលិតនិងកាន់កាប់រូបភាពអាសអាភាស។
នៅព្រឹកថ្ងៃសុក្រនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានពន្យារពេលការប្រកាសសាលក្រមអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ ក្រោយដំណើរការរយៈពេល២ថ្ងៃពេញ។ នៅក្នុងឆ្នាំ២០១៩នេះ សិស្សានុសិស្សប្រមាណ ១១៧ ០០០ នាក់បានចូលរួមប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ នៅតាមមណ្ឌលប្រឡងនានាទូទាំងរាជធានីខេត្តដែលមានចំនួន២០២មណ្ឌល។
នៅថ្ងៃនេះ សិស្សានុសិស្សជាង១១ម៉ឺននាក់បានចាប់ផ្តើមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬដែលគេស្គាល់ថា ប្រឡងបាក់ឌុប។ ការប្រឡងឆ្នាំនេះត្រូវបានរឹតបន្តឹង ប៉ុន្តែមិនមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។
នួន ជា «បងធំទីពីរ» នៃរបបខ្មែរក្រហម បានបាត់បង់ជីវិតកាលពីដើមខែសីហា នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងអាយុ៩៣ឆ្នាំ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
អ្នកអភិរក្សបរិស្ថានបារម្ភថា របបទឹកទន្លេមេគង្គទាបនៅឆ្នាំនេះអាចបង្កដោយទំនប់វារីអគ្គិសនីនៅប្រទេសចិន។
ប្រទេសកម្ពុជាប្រកាសឲ្យដឹងថា សំរាមចំនួន១៦០០តោនដែលនាំចូលដោយក្រុមហ៊ុនខែ្មរមួយនឹងត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនិងប្រទេសកាណាដាវិញនៅចុងខែសីហាខាងមុខ។ មន្ត្រីក្រសួងបរិស្ថានអះអាងថា កាកសំណល់ទាំងនោះមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពមនុស្សទេ។
ក្រោយពីបានទាត់ចោលព័ត៌មានស្តីពីកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនដើម្បីដាក់មូលដ្ឋានទ័ពចិននៅកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចោទសួរសហរដ្ឋអាមេរិកពីមូលហេតុនៃការទម្លាយព័ត៌មានបែបនេះ ដោយលោកបានលើកពីអតីតកាលរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការធ្វើរដ្ឋប្រហារនៅកម្ពុជា។
មួយថ្ងៃមុនអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីររូបត្រូវតុលាការក្រុងភ្នំពេញកាត់ទោស អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយរបស់សហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រឆាំងនឹងពួកគេ។
មួយខែបន្ទាប់ពីអគារកំពុងសាងសង់កម្ពស់ប្រាំពីរជាន់បានបាក់រលំនៅខេត្តព្រះសីហនុ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចេញបទបញ្ជាមួយនៅថ្ងៃនេះ ឲ្យអាជ្ញាធររាជធានី ខេត្ត ចាត់វិធានការផ្លូវច្បាប់ចំពោះសំណង់ដែលគ្មានច្បាប់អនុញ្ញាត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានអះអាងថា «គ្មានរឿងបែបនោះកើតឡើងទេ»។
នៅថ្ងៃនេះ រដ្ឋាភិបាលបានកំណត់អត្តសញ្ញាណក្រុមហ៊ុនចិនដែលនាំសំរាមស្បោងប្លាស្ទិកចំនួន១៦០០តោនចូលកម្ពុជា។ មន្ត្រីបញ្ជាក់ថា តំណាងក្រុមហ៊ុន Chungyen របស់ចិននេះនឹងត្រូវកោះហៅ និងបញ្ជាឲ្យដឹកកាកសំណល់ទាំងនេះទៅកាន់ប្រទេសដើមវិញ។
សាលាដំបូងរាជធានីភ្នំពេញបានកោះហៅអ្នកទទួលខុសត្រូវនៃមន្ទីរពេទ្យកុមារជាតិឲ្យចូលបំភ្លឺទាក់ទឹងការស្លាប់របស់កុមារម្នាក់ដែលមានជំងឺគ្រុនឈាម។ អ្នកទទួលខុសត្រូវរូបនោះបានច្រានចោលការទទួលខុសត្រូវចំពោះការស្លាប់នៃកុមាររងគ្រោះ។
នៅថ្ងៃច័ន្ទនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឆ្លើយតបថាកម្ពុជាមិនអាចទទួលយកអនុសាសន៍ទាំងនោះទេ ដោយសារតែអនុសាសន៍ទាំងនោះផ្តល់ផលប្រយោជន៍ដល់អតីតគណបក្សប្រឆាំង។
អស់រយៈពេលពីរសប្ដាហ៍មកហើយក្រោយពីការបាក់អគារនៅក្រុងព្រះសីហនុ ការស៊ើបអង្កេតនៅតែបន្តនៅឡើយ។ ស្របពេលជាមួយគ្នានោះ មន្ត្រីអង្គការសង្គមស៊ីវិលមួយរូបសម្ដែងការងឿងឆ្ងល់ចំពោះការមិនបង្ហាញរបាយការណ៍ស៊ើបអង្កេតក្នុងគ្រោះថ្នាក់នេះ។
មុនចេញដំណើរទៅកាន់អង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវ ប្រមុខ រដ្ឋាភិបាលកម្ពុជាបានប្រកាសថា លោកមិនឱនក្បាលចំពោះការទូន្មានពីបរទេសជាពិសេសប្រទេសដែលការអនុវត្តសិទ្ធិមនុស្សកំពុងធ្លាក់ចុះ ដូចជាអឺរ៉ុប។
រូបភាពជុំវិញពិភពលោកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ថៃ បារាំង ឥណ្ឌា អង់គ្លេស ស្វីស សហរដ្ឋអាមេរិក លីប៊ី និងឈីលី។
មុនធ្វើដំណើរទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅថ្ងៃទី៤ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃចន្ទនេះបានឆ្លៀតរិះគន់សហភាពអឺរ៉ុបអំពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅបណ្តាប្រទេសលោកខាងលិច។
ព័ត៌មានផ្សេងទៀត