ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ «ទិដ្ឋភាព​ការ​រុះ​រើ​សំណង់រោងរបស់​ជនជាតិ​ខ្មែរ​ឥស្លាម​នៅ​សង្កាត់​ជ្រោយចង្វារ»

រដ្ឋបាលខណ្ឌ​ជ្រោយចង្វារ​កាលពី​ថ្ងៃ​ទី​២១​ វិច្ឆិកា បាន​ចេញ ​សេចក្តី​ជូនដំណឺង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ជាង​៧០គ្រួសារ​ដែល​កំពុង​រស់​នៅក្នុង​រោង​នៅ​លើ​ដីច្រាំងទន្លេ​ទន្លេ​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​រុះ​រើ​សំណង់​របស់​ខ្លួន​ចេញ​ក្នុង​រយៈពេល​មួយសប្តាហ៍ ដោយ​អះអាង​ថា​វា​បាន​ធ្វើឲ្យ​បាត់​បង់សណ្តាប់ធ្នាប់ សាធារណៈ ខណៈដែល​កម្ពុជា​ត្រៀម​នឹង​រៀប​ចំ កិច្ច​ប្រជុំ​កំពូល​អាស៊ីអឺរ៉ុប​(ASEM) នៅ​ក្នុង​ឆ្នាំ២០២០។ ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ជាង​៧០គ្រួសារ សង្ឃឹម​ថា​អាជ្ញាធរ​នឹង​ទុកពេលបន្ថែម​ពីរខែ ដើម្បី​ឲ្យ​ពួកគេ​ស្វែងរក​ទីតាំង​ថ្មី។ ខាងក្រោម​ជា​រូបភាព​ខ្លះនៃ​ការ​រុះ​រើ​សំណង់​រោងរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម កាលពី​ថ្ងៃសៅរ៍​ ទី​៣០ វិច្ឆិកា នេះ។​

XS
SM
MD
LG