របបកុម្មុយនិស្តខោអាវខ្មៅនេះបានបង្កឲ្យមានការស្លាប់ ការសម្លាប់ប្រជាពលរដ្ឋយ៉ាងតិច១,៧លាននាក់ក្នុងការគ្រប់គ្រងអំណាចជាងបីឆ្នាំ។
ក្រុមប្រទេសម្ចាស់ជំនួយបានអនុម័តកញ្ចប់ថវិកាចំនួនជិត៣៤លានដុល្លារអាមេរិកសម្រាប់ដំណើរការកាត់ទោសពួកអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមនៅក្នុងឆ្នាំ២០១៥នេះ ក៏ប៉ុន្តែក្រុមអ្នកដឹកនាំសាលាក្តីខ្មែរក្រហមបន្តអំពាវរកជំនួយមូលនិធិបន្ថែមទៀត។
នេះជាលើកទីពីរហើយដែលមន្ត្រីផ្លូវការកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីជួបសម្ភាសន៍ជាមួយជនភៀសខ្លួននៅកោះណូរូដើម្បីស្វែងយល់ពីការសម្រេចចិត្តរបស់ពួកគេក្នុងការតាំងលំនៅនៅកម្ពុជា។
អតីតប្រធានគ.ជ.ប. លោក អ៊ឹម សួស្តី ឆ្លៀតរិះគន់ការចោទប្រកាន់ពីភាពលម្អៀងមកលើខ្លួនក្នុងពេលកន្លងមក។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាគិតថាការស្លាប់របស់លោកភី ភួន ជាការបាត់បង់សាក្សីសំខាន់ម្នាក់ក្នុងរឿងរ៉ាវសម័យខ្មែរក្រហម។
លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ថ្មីបានប្រាប់ក្រុមអ្នកយកព័ត៌មានថាលោកនឹងដឹកនាំឲ្យមានឯករាជ្យនិងតម្លាភាព។
ការបោះឆ្នោតជ្រើសតាំងសមាជិកគ.ជ.ប.ថ្មីនេះធ្វើឡើងបួនថ្ងៃលឿនជាងការគ្រោងទុក។
ក្រុមមេដឹកនាំសង្គមស៊ីវិលសម្រាប់ស្ត្រីអះអាងថា នឹងខ្លួននឹងបន្តធ្វើការតស៊ូទាមទារបន្តទៀត មុនពេលការជ្រើសរើសសមាសភាពគ.ជ.ប.ថ្មីជាផ្លូវការចុងក្រោយដោយរដ្ឋសភានៅថ្ងៃទី១៣ខែមេសា។
ក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិគ្រោងនឹងជួបប្រជុំពិភាក្សាគ្នាបន្តទៀតលើបញ្ហាបេក្ខជនគ.ជ.ប.នេះនៅថ្ងៃពុធទី៨ខែមេសា។
លោក ផៃ ស៊ីផាន បន្ទោសថា ការលើកឡើងទាំងនេះបានបំភ្លេចកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល។
លោកសម រង្ស៊ី ឲ្យដឹងតាមទូរស័ព្ទថាការខ្វែងគំនិតបានចប់សព្វគ្រប់ហើយក្រោយពីព័ត៌មានដែលលើកឡើងថាលោកហង្ស ពុទ្ធា មានជំងឺទឹកនោមផ្អែមនោះជាព័ត៌មានមិនពិត។
លោកហ៊ុន សែន អះអាងថាលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប៉ុនប៉ងស្នើឲ្យមានការផ្លាស់ប្តូរជំហរគាំទ្របេក្ខភាពលោក ហង្ស ពុទ្ធា ដោយសារបញ្ហាសុខភាព។
លោកចៅក្រមម៉ាក ហាម៉ុន បានចោទជនសង្ស័យអោ អាន ហៅតា អាន ពាក់ព័ន្ធនឹងកន្លែងសម្លាប់មនុស្សគោកព្រីង មន្ទីរសន្តិសុខទួលបេង មន្ទីរសន្តិសុខវត្តអូរត្រកួន។
លោក សុខ អាន ថ្លែងថា បូជនីយដ្ឋាននេះនឹងប្រើជាកន្លែងអប់រំសម្រាប់យុវជនជំនាន់ក្រោយដើម្បីឲ្យគេចងចាំ និងបញ្ចៀសកុំឲ្យមានរបបឃោរឃៅបែបខ្មែរក្រហមកើតមានសារជាថ្មីនៅកម្ពុជា។
ប្រទេសអាស៊ានចំនួន៤មានជម្លោះដែនសមុទ្រជាមួយប្រទេសចិនក្នុងនោះមានប្រទេសហ្វីលីពីន វៀតណាម ព្រុយណេ និងម៉ាឡេស៊ី។
កាលពីចុងឆ្នាំ២០១៤ប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយក្នុងការបញ្ជូនជនភៀសខ្លួនចំរុះជាតិសាសន៍ចំនួនជាង១.០០០នាក់ឲ្យមកតាំងលំនៅថ្មីនៅប្រទេសកម្ពុជា។
ប៉ុន្មានម៉ោងក្រោយពីមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី គឺលោកលី ក្វាន់យូ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចូលរួមរំលែកទុក្ខនៃការស្លាប់នេះ ដោយកើតសរសើរអំពីស្នាដៃនៃស្ថាបនិកដែនដីកោះមួយនេះ។
មានតំណាងរាស្ដ្រសរុបចំនួន១០៣រូប ដែលមានវត្តមានក្នុងកិច្ចប្រជុំវិសមញ្ញនេះ ក្នុងនោះមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ីផងដែរ។
លោក កឹម សុខា បានប្រើពាក្យថាលោកសុំទោសអ្នកគាំទ្ររបស់ខ្លួនដោយសារលោកមិនបានធ្វើឲ្យមានការផ្លាស់ប្តូរសង្គមឲ្យបានទាំងស្រុង។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានហៅរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថាជារបាយការណ៍ដែលមានលក្ខណៈ «អត្តនោម័តនិងមិនមានការទទួលខុសត្រូវ»។
ព័ត៌មានផ្សេងទៀត