កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
អាជ្ញាធរកម្ពុជាសម្រេចបញ្ឈប់សកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ទាំងស្រុងក្នុងប្រទេស ដើម្បីធានាការអនុវត្តត្រឹមត្រូវ និងប្រសិទ្ធភាពច្បាប់ ពង្រឹងនីតិរដ្ឋ និងគោរពអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
បន្ទប់ស្ថានការណ៍បានបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិលចំនួនជាង៤០ ក្នុងនោះត្រូវបានគេស្គាល់ថា មានអង្គការខុមហ្វ្រែល និងនិចហ្វិច ជាអង្គការបង្គោលក្នុងការបង្កើតឲ្យមានបន្ទប់ស្ថានការណ៍ ឃ្លាំមើលស្ថានការណ៍ក្នុងពេលការបោះឆ្នោតនាពេលកន្លងមក។
គណបក្សប្រឆាំង និងអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាថា ការកែសម្រួលថ្មីនេះ មិនមានភាពចាំបាច់ និងអាចធ្វើឲ្យប៉ះពាល់ដល់ចំនួនអ្នកចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខ។
លោក ដន ប្រ៊ូស្ទើ លើកឡើងថា លោកបានផ្តល់សម្ភាសន៍ទៅទូរទស្សន៍ CNN ជាលើកទី២ ដោយបាននិយាយពីការប្រឆាំងនឹងការជួញដូរផ្លូវភេទនៅកម្ពុជា មានភាពប្រសើរឡើង ហើយស្រ្តីនិងក្មេងស្រីដែលរងការជួញដូរផ្លូវភេទនៅកម្ពុជា ក៏ត្រូវបានយកចិត្តទុកដាក់ពីអង្គការរបស់លោកដែរ។
អ្នកស្រី រស់ សុភាព នាយិការប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ប្រាប់ VOA ថាអ្នកសារព័ត៌មានមួយចំនួនបានរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្រ្តីដោយខ្វះចំណេះដឹង និងខ្វះការប្រុងប្រយ័ត្ន ដែលអ្នកស្រីថា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្រ្តី និងគ្រួសាររបស់ជនរងគ្រោះ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះបន្ថែមថា អ្នកស្រីមានការយកចិត្តទុកដាក់ជាចម្បងទៅលើការបោះឆ្នោតដែលអនុលោមតាមគោលការណ៍តម្លាភាព ច្បាប់ជាតិ និងអន្តរជាតិដែលគួរឲ្យជឿទុកចិត្តបាន។
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានឲ្យដឹងផងដែរថាផលិតផលក្លែងក្លាយមួយចំនួន ក៏អាចបង្ករឱ្យកើតជាជំងឺមហារីក និងប៉ះពាល់សុខភាពរយៈពេលយូរផងដែរ។
«ខ្ញុំយល់ថា នេះជាយោបល់ផ្ទាល់ខ្លួន ក្នុងការយល់ឃើញរបស់គាត់ទេ។ ហើយរឿងដែលចាប់ សួន សេរីរដ្ឋា មិនមែនចាប់ដោយសាររឿងវាយបាក់ធ្មេញ មិនមែនចាប់រឿងដែលថា មានសង្គ្រាមអីទេ គឺរឿងប្រមាថកងទ័ព។ អានេះដូចតុលាការបានធ្វើការចោទប្រកាន់រួចហើយ»។
ក្រុមសកម្មជនស្ត្រីនានា ក្នុងប្រទេសកម្ពុជា នៅតែបន្តទាមទារឲ្យលោក មាស រិទ្ធី អគ្គនាយករងនៃស្ថានីយទូរទស្សន៍ហង្សមាស សុំទោសជាសាធារណៈចំពោះការអត្ថាធិប្បាយរបស់លោក ដែលសកម្មជនស្ត្រីអះអាងថាជា «ការប្រមាថ និងព្យាយាមស្ដីបន្ទោស» ដល់ស្ត្រីរងគ្រោះនៃការរំលោភសម្លាប់ម្នាក់។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាតាមក្បាលមេក្រូជាសាធារណៈឲ្យមេទ័ពកម្ពុជាចល័តទ័ពចូលខេត្តស្ទឹងត្រែងដើម្បីវាយបណ្តេញកងទ័ពឡាវប្រមាណ៣០នាក់ចេញពីទឹកដីកម្ពុជា ដែលបានចូលមកបោះទីតាំងនៅត្រើយម្ខាងនៃទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង តាំងពីខែមេសា។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានការពារជំហររបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាចម្រូងចម្រាសនៅសមុទ្រចិនខាងត្បូងថា កម្ពុជាដើរតួជាប្រទេសឯករាជ្យ និងអព្យាក្រឹត្យ មិនគាំទ្រប្រទេសណាមួយដែលជាភាគីជម្លោះប្រកួតប្រជែងយកតំបន់ដែនសមុទ្រដ៏ធំនោះទេ។
តាមការឲ្យដឹងរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បច្ចុប្បន្នអ្នកទោសនៅក្នុងពន្ធនាគារសរុបទូទាំងប្រទេសមានជាង២ម៉ឺន៦ពាន់នាក់ ខណៈកម្ពុជាមានពន្ធនាគារ និងមណ្ឌលកែប្រែតែចំនួន២៩ប៉ុណ្ណោះ។
«ជាទស្សនៈផ្ទាល់ក្រោយពីខ្ញុំបានគិតឃើញថា នេះមិនមែនជារឿងច្បាប់បទល្មើសជាក់ស្តែង ក៏ដូចជាបទល្មើសព្រហ្មទណ្ឌអីទេ វាជាចេតនានៃការរៀបចំចរិតនយោបាយ ដើម្បីដាក់បន្ទុកមកលើរូបខ្ញុំ ក៏ដូចជាគណបក្សសង្គ្រោះជាតិទាំងស្រុង»។
បញ្ហាឧបទ្វីបកូរ៉េក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសនានា ដោយសាររដ្ឋាភិបាលកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលជាច្រើនដងនាប៉ុន្មានខែចុងក្រោយនេះ។
សេចក្ដីណែនាំនោះបញ្ជាក់ថា ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបាន និងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវមិនទាន់បានសមស្រប និងបំពានលើបទបញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តិមួយចំនួនពាក់ព័ន្ធនឹងច្បាប់ស្ដីពីផ្លូវថ្នល់ និងច្បាប់ក្នុងវិស័យនគរូបនីយកម្ម និងសំណង់ជាដើម។
លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ក្នុងន័យដើមយ៉ាងដូច្នេះ៖ «ខ្ញុំបានលើកឡើងពីការព្រួយបារម្ភទាំងនេះផងដែរ ហើយឯកឧត្ដម (កែវ រ៉េមី) ក៏បានយល់ស្របថា វាគឺជាបញ្ហា ក៏ប៉ុន្តែវាមិនបានជួយអីនោះទេ មុនការបោះឆ្នោតនោះ»។
មាត្រាមួយចំនួននៃវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានស្នើជាលើកទីមួយ កាលពីប៉ុន្មានខែមុន ដោយក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច បានកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ត្រូវតែជាជនគ្មានទោសពៃរ៍។
«អាហ្នឹងជាបេសកកម្មរបស់នាយករដ្ឋមន្រ្តី តែងតែលោកចុះទៅតាមសាលា ចុះទៅសហគមន៍ ប្រជាពលរដ្ឋ ដើម្បីទទួលបានព័ត៌មានផ្ទាល់រវាងប្រជាពលរដ្ឋ ឬក៏រវាងកម្មករកម្មការិនី ដើម្បីឲ្យមានភាពស្និទ្ធស្នាល ដើម្បីលោកពិចារណាតាក់តែងគោលការណ៍ ឬច្បាប់ក្នុងកិច្ចគាំពារ ហើយនិងលើកដម្កើងកម្មករកម្មការិនីហ្នឹង។ លោកចុះទៅឃើញជាក់ស្តែងដែលពិនិត្យមើល និងបានទទួលព័ត៌មានផ្ទាល់ពីកម្មករកម្មការិនីហ្នឹង»។
លោក ខៀវ សុភ័គ និយាយថា ពាក់ព័ន្ធនឹងការបន្តនីតិវិធីឲ្យនាំខ្លួនលោក ញឹក ប៊ុនឆៃ មកឆ្លើយបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងហេតុការណ៍កើតឡើងកាលពី១០ឆ្នាំមុន គឺជាការសម្រេចរបស់តុលាការ ដែលលោកថា សមត្ថកិច្ចគ្រាន់តែជាអ្នកធ្វើតាមការបញ្ជារបស់តុលាការតែប៉ុណ្ណោះ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក អះអាង នាថ្ងៃព្រហស្បតិ៍នេះថា គ.ជ.ប នឹងមិនស្នើឲ្យរដ្ឋសភាធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីរៀបចំឲ្យពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស អាចចុះឈ្មោះ និងបោះឆ្នោតនៅប្រទេសដែលពួកគេកំពុងរស់នៅ និងធ្វើការនោះទេ។
ព័ត៌មានផ្សេងទៀត