កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
រដ្ឋាភិបាលសកម្មភាពរៃអង្គាសប្រាប់នៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ក្រោមលេសមនុស្សធម៌ សាសនា និងរូបភាពផ្សេងៗត្រូវបានហាមឃាត់។
លោក ផែង ហេង មេធាវីមួយរូប ក្នុងចំណោម៧រូប ដែលការពារក្តីឲ្យលោក កឹម សុខា បានប្រាប់ VOA ថា សវនាការនាពេលខាងមុខនឹងមានការចូលរួមការពារពីមេធាវីរបស់លោក កឹម សុខា ចំនួន៦រូប ដោយរំពឹងថា តុលាការកំពូលនឹងអនុញ្ញាតឲ្យលោក កឹម សុខា បាននៅក្រៅឃុំ ដើម្បីព្យាបាលជំងឺ ទៅតាមការស្នើសុំ។
បន្ទាប់ពីធ្វើសកម្មភាពផ្គើននឹងការព្រមានរបស់លោក ហ៊ុន សែន ដោយដុតរូបទីងមោងតំណាងរូបលោក លោកនាយករដ្ឋមន្ត្រីខ្មែរនិយាយពន្យុះឱ្យដុតរូបសំណាកនាគនៅតាមវត្តអារាមក្នុងប្រទេសអូស្ត្រាលី បើសិនជាចង់ដាក់បណ្ដាសាទម្លាក់រាសីរបស់លោកឱ្យស្រុតចុះអាប់អួរមែននោះ។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានជំរុញឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងផ្ដាច់ជំនួយអភិវឌ្ឍន៍ជាច្រើនមកកម្ពុជា។
តុលាការភ្នំពេញចេញដីការឹបអូសស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោកសម រង្ស៊ី ដើម្បីសងជំងឺចិត្តលោកហ៊ុន សែននិងលោកហេង សំរិនចំនួនជាង១លានដុល្លារ។
តុលាការកំពូលដាក់ទោសអ្នកស្រី ថាក់ ឡានី ឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះពាក់ព័ន្ធនឹងការថ្លែងថា លោកហ៊ុន សែនជាអ្នកនៅពីក្រោយការស្លាប់របស់លោកបណ្ឌិត កែម ឡី។ អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងនេះកំពុងនិរទេសខ្លួនក្រៅប្រទេស។
ក្រោយពីក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យគណបក្សសិទ្ធិមនុស្សអាចរំលាយខ្លួនឯងបាន ដោយសារលក្ខន្តិកៈនោះ គណបក្សភ្លើងទៀនបានកែសម្រួលលក្ខន្តិកៈរបស់ខ្លួនទាក់ទងនឹងលក្ខខណ្ឌរំលាយខ្លួនឯង។
មន្ត្រីក្រសួងព័ត៌មានបដិសេធរបាយការណ៍ការស្ទង់មតិអ្នកសារព័ត៌មាន ដែលថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបាន «ដួលរលំ» ចាប់តាំងពីឆ្នាំ២០១៧ ដោយសារសម្ពាធពីរដ្ឋាភិបាល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា របាយការណ៍របស់ភ្នាក់ងារកិច្ចការសម្ងាត់សហរដ្ឋអាមេរិក មិនបានផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពបច្ចុប្បន្នរបស់កម្ពុជានោះទេ។
ប្រទេសអូស្ត្រាលីនឹងប្រុងប្រយ័ត្នមិនបណ្តោយឲ្យកិច្ចប្រជុំអាស៊ាន-អូស្រ្តាលីនឹងជាប់គាំង ដោយសារតែលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះទេ។
កាលពីថ្ងៃពុធ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្ហាញរបាយការណ៍មួយស្តីពីការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៧ ដោយរកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានដួលរលំ បន្ទាប់ពីស្ថាប័នព័ត៌មានឯករាជ្យមួយចំនួន ត្រូវបានបង្ខំចិត្តបិទទ្វារ និងឈប់ផ្សាយ។ អ្នកនាំពាក្យក្រសួងព័ត៌មានច្រានចោលការរកឃើញនេះថា មិនបានបង្ហាញពីការពិត។
ក្រោយពីទិវានៃការចងចាំរបបប្រល័យពូជសាស៍ខ្មែរក្រហមបានប្រារព្ធច្រើនទសវត្សរ៍មកនោះ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយបង្កើតទិវានេះជាបុណ្យជាតិផ្លូវការ ដែលជាសំណងមួយនៃសំណងរដ្ឋប្បវេណីសមូហភាពដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
វីដេអូបែកធ្លាយមួយចំនួនបានបង្ហាញអំពីការឆ្លើយឆ្លងសារស្នេហានិងមេត្រីភាពរវាងលោក ហ៊ុន ម៉ានី និងតារាស្រីៗ ក្មេងៗមួយចំនួនតាមបណ្តាញសង្គម Facebook ដែលក្នុងនោះ មានការបង្ហាញពីរូបភាពស្នាមខាំ និងស្នាមជាំលើដើមដៃរបស់ស្រ្តីក្មេងៗមួយចំនួន ព្រមទាំងរូបភាពស្រ្តីម្នាក់កំពុងព្យាបាលជំងឺ។
លោក James Ricketson ផលិតករភាពយន្តឯកសារសញ្ជាតិអូស្ត្រាលីបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពសេរីភាពនៃការបញ្ចេញមតិ ខណៈលោកត្រូវបាននាំខ្លួនមកសួរចម្លើយសារជាថ្មីនៅសាលាដំបូងរាជធានីភ្នំពេញ។
សារាចររបស់ក្រសួងធម្មការ និងសាសនាណែនាំឲ្យពុទ្ធសាសនិកប្រណិប័តន៍រួមគ្នាក្នុងការរៀបចំអាសនៈប្រគេនព្រះសង្ឃ ដើម្បីលើកតម្កើងការគោរពព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។
គ្រូបង្រៀនបួនរូបដែលជាអតីតមន្រ្តីរបស់គណបក្សសង្គ្រោះជាតិត្រូវបានក្រសួងអប់រំចេញប្រកាសលុបឈ្មោះចេញពីក្របខណ្ឌក្រសួង ហើយពួកគាត់អះអាងថា វាគឺជារឿងអយុត្តិធម៌និងជាការធ្វើឡើងដោយសារហេតុផលនយោបាយ។
អ្នកស្រី Caroline Kennedy កូនស្រីរបស់អតីតប្រធានាធិបតីអាមេរិកលោក John F. Kennedy បានចូលគាល់ព្រះមហាក្សត្រនរោត្តមសីហមុនី និងសម្តេចម៉ែជាលើកដំបូង។ ទស្សនកិច្ចនេះធ្វើឡើង កន្លះសតវត្សរ៍ ក្រោយពីអ្នកស្រី Jacqueline Kennedy ភរិយាលោក John F. Kennedy ចូលគាល់សម្តេចឪនរោត្តមសីហនុនិងសម្តេចម៉ែ។
ក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្តឹងប្តឹងមន្រ្តីជាន់ខ្ពស់នៃចលនាសង្គ្រោះជាតិ៥រូបនៅក្រៅប្រទេស ពីបទធ្វើសកម្មភាពនយោបាយខុសច្បាប់។ ទោះជាយ៉ាងណា អ្នកនាំពាក្យមិនប្រាប់ឲ្យដឹងថា តើអ្នកណាខ្លះទេ។
អនុប្រធានមួយរូបនៃគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បានលើកឡើងថា ការបង្កើតសៀវភៅនេះឡើងគឺដើម្បីការពារទង្វើបង្ក្រាបរបស់រដ្ឋាភិបាលមកលើបក្សប្រឆាំងប៉ុណ្ណោះ។
ការចាប់ខ្លួនស្រ្តីជនភៀសខ្លួនពីប្រទេសថៃបញ្ជូនមកកម្ពុជាវិញជាការត្រូវរ៉ូវគ្នារវាងរដ្ឋាភិបាលកម្ពុជានិងថៃដែលធ្វើឲ្យឧត្ដមស្នងការអ.ស.ប.ផ្នែកសិទ្ធិមនុស្ស បង្ហាញការខកចិត្តយ៉ាងខ្លាំង។
ព័ត៌មានផ្សេងទៀត