កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់កម្ពុជាមួយចំនួន បន្ទាប់ពីកម្ពុជាបានបដិសេធម្តងហើយម្តងទៀត ថាផ្អាកការទទួលយកពលរដ្ឋកម្ពុជាដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាថ្លែងប្រាប់ VOA ថា ការលើកឡើងរបស់លោក ហុង លីម និងលោក Mark Butler គឺជាការបញ្ចេញមតិរបស់ជនបរទេសដើម្បីការពារប្រយោជន៍ក្រុមរបស់ពួកគេប៉ុណ្ណោះ នឹងមិនមានឥទ្ធិពលអ្វីដល់ទំនាក់ទំនងកម្ពុជា-អូស្រ្តាលីទេ។
ការអះអាងនេះកើតមានបន្ទាប់ពីអភិបាលខេត្តព្រះសីហនុធ្វើសេចក្តីរាយការណ៍ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពីផលប៉ះពាល់នៃកំណើនជនជាតិចិនក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
ទាំងលោកស្រី ទេព វន្នី មេធាវីការពារក្តីឲ្យអ្នកស្រី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សសុទ្ធតែបានលើកឡើងថា ការសម្រេចរបស់តុលាការមិនមានភាពយុត្តិធម៌ និងជាការសម្រេចដែលមិនសមហេតុផល។
នៅថ្ងៃអង្គារនេះដែរ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ឃ្លាំមើលរាល់សកម្មភាពរបស់ចលនាសង្គ្រោះជាតិឲ្យបានដិតដល់។
ក្នុងឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង៤.០០០ករណី ចាប់ជនសង្ស័យបានជិត១ម៉ឺននាក់ និងរឹបអូសគ្រឿងញៀនបានជាង១៧៥គីឡូក្រាម។
ការថ្លែងរបស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថាជា «មេភេរវកម្ម» និងបានព្រមានចាប់បញ្ជូនខ្លួនលោក ប្រសិនបើអតីតប្រធានគណបក្សប្រឆាំងរូបនេះធ្វើដំណើរទៅប្រទេសអាស៊ីណាមួយ។
បន្ទាប់ពីមានករណីនៃការប្រមាថអង្គព្រះមហាក្សត្រជាបន្តបន្ទាប់ក្នុងមួយរយៈពេលកន្លងមក នៅថ្ងៃសុក្រនេះ គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តសេចក្តីព្រាងក្រមព្រហ្មទណ្ឌ ដោយបន្ថែមមាត្រាចែងពីការដាក់ទោសទណ្ឌបុគ្គល ដែលប្រមាថព្រះមហាក្សត្រ។ មន្រ្តីសង្គមស៊ីវិល សាទរចំពោះការបង្កើតនេះ តែរិះគន់ចំពោះការតាក់តែងច្បាប់ ដែលមិនអនុញ្ញាតឲ្យមានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា គណបក្សសិទ្ធិមនុស្ស ត្រូវធ្វើសមាជបក្សប៉ុន្តែប្រធានគណបក្សសិទ្ធិមនុស្ស ថា លោកបានធ្វើសមាជសម្រេចកាលពី៥ឆ្នាំកន្លងទៅរួចហើយ។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ ប្រាប់ VOA ថា កម្ពុជាមានបត្យាប័នជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីដើម្បីចាប់បញ្ជូនអ្នកប្រព្រឹត្តបទល្មើស ឬអ្នកទោសពីប្រទេសទាំងនោះមកកម្ពុជា។
បន្ទាប់ពីសវនាការរយៈពេលជាងបីម៉ោង លើបណ្តឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា សភាស៊ើបសួរសាលាឧទ្ធរណ៍ក៏សម្រេចបន្តការឃុំខ្លួនលោកក្នុងពន្ធនាគារ ដើម្បីរងចាំការស៊ើបសួរបន្ថែម។ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា លើកឡើងថា ការសម្រេចនេះមានភាពអយុត្តិធម៌ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កូនក្តីរបស់ពួកគេ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការចោទពីបទ «ក្បត់ជាតិ» ត្រូវបាននាំមកសាលាឧទ្ធរណ៍ ក្នុងសវនាការសំណុំរឿងដែលលោកប្តឹងមិនសុខចិត្តទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យលោក បាននៅក្រៅឃុំ។ នេះជាលើកទី១ហើយដែលលោក កឹម សុខា ត្រូវបានតុលាការបញ្ជូនពីពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បូងឃ្មុំ មកចូលរួមសវនាការ បន្ទាប់ពីសវនាការជាច្រើនដងនាពេលកន្លងមក មិនដែលមានវត្តមានរបស់លោកចូលរួម បើទោះបីជាមេធាវីរបស់លោកស្នើយ៉ាងណាក្តី។ ប៉ុន្តែសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ចាត់ទុកជាបានការ និងបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល។
លិខិតរបស់អគ្គលេខាធិការរដ្ឋសភាជាតិនេះ ធ្វើឡើងបន្ទាប់ពីលោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៤ ខែមករា បានផ្ញើលិខិតមួយច្បាប់ដែលមានរូបសញ្ញារបស់រដ្ឋសភា ប្រើក្នុងនាមតំណាងរាស្ត្រ ចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពលោក ស៊ាន ប៉េងសែ អតីតប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលបានទទួលមរណភាពនៅប្រទេសបារាំង។
នេះជាលើកដំបូងបង្អស់ដែលលោកនឹងត្រូវបាននាំខ្លួនចេញពីពន្ធនាគារដើម្បីចូលរួម សវនាកា ក្រោយការចាប់ឃុំខ្លួនជាង៥ខែមកនេះ។
សេចក្តីថ្លែងការណ៍នោះបន្តថា ការចោទប្រកាន់របស់តុលាការគឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងផ្អែកតែទៅលើភស្តុតាងក្នុងបណ្តឹងរបស់លោក ពេជ ស្រស់ ដែលជាប្រធានគណបក្សយុវជនកម្ពុជាតែប៉ុណ្ណោះ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា លោក សម រង្ស៊ី មិនគួរបង្កើតចលនាថ្មីណាមួយក្រៅពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សកើតចេញពីការចាប់ដៃជាមួយលោក កឹម សុខា នោះទេ។
ប្រទេសធំៗដែលកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុបជាដើម បានបង្ហាញក្តីបារម្ភអំពីការបោះឆ្នោតសាកលនៅពេលខាងមុខ ដោយសារមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីខែវិច្ឆិកាឆ្នាំមុនដោយតុលាការកំពូល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា ក្រសួងនឹងលុបឈ្មោះគណបក្សសិទ្ធិមនុស្សចេញពីបញ្ជីប្រសិនបើពិនិត្យឃើញថា ការធ្វើសមាជរបស់គណបក្ស ស្របទៅតាមច្បាប់។
ក្នុងរបាយការណ៍មួយទៅកាន់ក្រសួងមហាផ្ទៃនោះ លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ ថា កំណើនជនបរទេសក្នុងខេត្តនេះ បាននិងកំពុងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដូចជា បង្កឱកាសដល់ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួនបន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្ដិសុខ និងចាប់ជម្រិតអ្នកវិនិយោគ។
ក្រៅពីបណ្ដឹងរបស់លោក ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ ក៏បានប្ដឹងលោក លឺ ឡាយស្រេង ពាក់ព័ន្ធនឹងសំណុំរឿងដូចគ្នាផងដែរ។
ព័ត៌មានផ្សេងទៀត