កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ និងស្របពេលដែលគណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ មិនទាន់រកឃើញច្រករស់ឡើងវិញដើម្បីអាចចូលរួមការបោះឆ្នោតបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះប្រកាសជាថ្មីថា ការបោះឆ្នោតនឹងនៅតែធ្វើឡើងតាមការគ្រោងទុក ហើយថាគ្មាននរណាហ៊ានចាប់ខ្លួនឬធ្វើទុក្ខបុកម្នេញលោកនោះទេ។
បន្ទាប់ពីត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីថ្ងៃពុធ និងត្រូវប្រឈមនឹងការបញ្ជូនខ្លួនឲ្យមកទទួលទោសនៅកម្ពុជា លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ កាលពីថ្ងៃសុក្រ បានត្រឡប់ទៅដល់ប្រទេសដាណឺម៉ាកវិញ ក្រោយពីមានអន្តរាគមន៍ពីរដ្ឋាភិបាលដាណឺម៉ាក និងអង្គការអន្តរជាតិធំៗមួយចំនួន។
រដ្ឋាភិបាលសម្រេចចាត់វិធានការលើកលែងការចោទប្រកាន់លើលោក មឿន តុលា អតីតសមាជិកមួយរូបក្នុងចំណោមបីរូបនៃគណៈកម្មការបុណ្យសពលោក កែម ឡី ដែលត្រូវបានតុលាការចោទពីបទរំលោភលើទំនុកចិត្ត។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា សមត្ថកិច្ចកម្ពុជាទើបតែបានដាក់លិខិតផ្លូវការមួយទៅអគ្គតម្រួតរបស់ប្រទេសថៃ ដើម្បីបញ្ជូនឈ្មោះ សម សេរី មកកម្ពុជាដើម្បីទទួលទោស។
លោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះថា «គណបក្សឆន្ទៈខ្មែរ» ព្រមទាំងប្រកាសអំពាវនាវសុំស្នាមមេដៃប្រជាពលរដ្ឋដើម្បីបង្កើតគណបក្សនេះឲ្យចេញជារូបរាងទាន់ពេល ដើម្បីចូលរួមការបោះឆ្នោតនៅខែកក្កដាខាងមុខ។
បន្ទាប់ពីបានផ្សព្វផ្សាយឯកសារការពារចំណាត់ការបង្ក្រាបផ្សេងៗ ក៏ដូចជាឯកសាររាប់សិបទំព័រ រួមជាមួយនឹងវីដេអូប្រវែងជិតមួយម៉ោងស្ដីពីបដិវត្តន៍ពណ៌ នៅដើមសប្ដាហ៍នេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏បានចេញវីដេអូមួយទៀត ដោយបានចាត់ទុកអតីតបក្សប្រឆាំង និងចលនានានាដែលរិះគន់រដ្ឋាភិបាលថា ជា«ក្រុមចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ»។
ខណៈមានការលើកឡើងថា កំណើនវត្តមានជនជាតិចិនលើទឹកដីកម្ពុជាដ៏ច្រើន កំពុងបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសេដ្ឋកិច្ចនៅតាមខេត្តសំខាន់ៗមួយចំនួននៃប្រទេសកម្ពុជា នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់កុំឲ្យប្រជាពលរដ្ឋមានការបារម្ភ ដោយថាជនជាតិចិនដែលស្នាក់នៅកម្ពុជាបានធ្វើឲ្យចំណូលមកកម្ពុជាមានការកើនឡើង។
មេធាវី៤រូប ក្នុងចំណោម៨រូប ដែលការពារក្ដីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ កាលពីថ្ងៃអង្គារ បានដាក់ពាក្យលាលែង ធ្វើជាមេធាវីរបស់លោក កឹម សុខា ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយបញ្ជាក់ថា ពួកគេធ្វើដូច្នេះទៅតាមការចង់បានរបស់កូនក្ដី។
ថ្លែងក្នុងការប្រារព្ធទិវាភពផែនដីកាលពីព្រឹកថ្ងៃអង្គារ លោក វីលៀម ហៃថ៍ (William Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលើកឡើងថា ប្រទេសកម្ពុជាមានពន្លឺ ថ្ងៃ ច្រើនដែលជាសក្ដានុពលក្នុងការទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់លោក ដោះស្រាយវិវាទដីធ្លីទាំងអស់នៅកោះរ៉ុង។ ប៉ុន្តែ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី នឹងទទួលបានប្រសិទ្ធភាព ប្រសិនបើមន្ត្រីដែលជាអ្នកដោះស្រាយមិននិយមបក្សពួក។
ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលនៅព្រឹកថ្ងៃចន្ទនេះ ជំរុញឲ្យព្រឹទ្ធសភានីតិកាលទី៤ ដែលដឹកនាំដោយឯកបក្ស ធានាការគោរពសិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញនៅកម្ពុជា។
ខណៈសេវាសាធារណៈ ព្រមទាំងភាពអសកម្មផ្សេងៗរបស់មន្ត្រីរាជការនៅតែជាបញ្ហាចោទ នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីបានក្រើនរំឭកមន្ត្រីក្រោមឱវាទរបស់លោកជាថ្មីទៀត ដោយព្រមានវះកាត់មន្ត្រីអសកម្មទាំងនោះចោលតែម្ដង។
ក្នុងជំនួបរវាងអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ជាមួយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃព្រហស្បតិ៍ ភាគីចិនបានស្នើឲ្យកម្ពុជាចាត់វិធានការលើជនជាតិចិនដែលប្រព្រឹត្តផ្ទុយច្បាប់នៅកម្ពុជា ខណៈដែលចិនក៏បានស្នើឲ្យកម្ពុជាការពារជនជាតិរបស់ខ្លួនផងដែរ។
មេធាវីការពារក្ដីអ្នកកាសែតទាំងពីរ លើកឡើងថា ការសម្រេចនេះមានភាពអយុត្តិធម៌ បន្ទាប់ពីតុលាការបានឃុំខ្លួនកូនក្តីរបស់លោកអស់រយៈពេលជាង៥ខែ ដោយមិនទាន់មានការសម្រេចណាមួយនៅឡើយ។
ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាទើបតែប្រកាសពីការត្រៀមកងកម្លាំងជាង៨ម៉ឺននាក់ដោយដាក់ពង្រាយតាមការិយាល័យនិងតាមតំបន់ផ្សេងៗដើម្បីការពារសន្តិសុខក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន បើកហួសល្បឿន មិនគោរពសិទ្ធិ បើកជែង បត់គ្រោះថ្នាក់ បើកបរដោយមានជាតិស្រវឹង មិនប្រកាន់ស្តាំ និងបើកបរដោយងងុយដេក។
លោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មាន នៃក្រសួងទេសចរណ៍ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា កំណើននៃភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ មានចំនួនច្រើនជាងឆ្នាំមុនៗ ដោយសារស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមានការអភិវឌ្ឍច្រើន។
លោក រុន រ័ត្នវាសនា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ទាំងផ្លូវគោក និងផ្លូវទឹក មានការប្រុងប្រយ័ត្ន និងបើកបរដោយទំនួលខុសត្រូវខ្ពស់។
ក្រុមកែច្នៃគ្រឿងញៀនទាំង៤នាក់ ត្រូវបានបង្ក្រាបនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ជាមួយថ្នាំញៀនប្រភេទផ្សេងៗជិត២៧គីឡូក្រាម នៅ៣គោលដៅផ្សេងគ្នា ក្នុងនោះ២ទីតាំងនៅក្នុងខណ្ឌឬស្សីកែវ និងមួយទីតាំងទៀតក្នុងខណ្ឌចំការមន។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានប្រាប់ទៅពលរដ្ឋខ្លួនឲ្យមានការប្រុងប្រយ័ត្នក្នុងតំបន់ផ្សេងៗ និងបញ្ជាក់ថា បុគ្គលិករដ្ឋាភិបាលអាមេរិកត្រូវបានណែនាំឲ្យប្រុងប្រយ័ត្នជុំវិញវត្តភ្នំ ហើយត្រូវដឹងពីបរិយាកាសជុំវិញខ្លួនជាទូទៅ។
ព័ត៌មានផ្សេងទៀត