ព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៩នេះ មានសភាពស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ ដោយសារប្រជាពលរដ្ឋជាច្រើនបានចាកចេញពីរាជធានីធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ ក្រោយពីមានការប្រកាសរបស់រដ្ឋាភិបាលថា ត្រៀមទប់ស្កាត់និងបង្ក្រាបការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយដែលបានប្រកាសថាចូលមកកម្ពុជាវិញក្នុងអំឡុងពិធីបុណ្យអុំទូកនេះ។ នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ មានប្រពលរដ្ឋមកចូលរួមកម្សាន្តក្នុងរាជធានីភ្នំពេញមានប្រមាណ៥៥ម៉ឺននាក់ ខណៈឆ្នាំ២០១៨កន្លងទៅមានចំនួនដល់៩០ម៉ឺននាក់។ នេះបើយើងតាមតួលេខផ្សាយលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ គេឃើញមានកងកម្លាំងប្រដាប់អាវុធកាន់កាំភ្លើងវែង ដើរល្បាតតាមដងផ្លូវមាត់ទន្លេមានការពង្រាយកម្លាំងតាមដងផ្លូវ ព្រមទាំងមានរថពាសដែកជាច្រើនគ្រឿងបញ្ឈរនៅក្បែររោងគណៈអធិបតីខាងមុខព្រះបរមរាជវាំងផងដែរ៕
កម្រងរូបភាព៖ រាជធានីភ្នំពេញប្រារព្ធពិធីបុណ្យអុំទូកប្រចាំឆ្នាំដោយស្ងប់ស្ងាត់ជាងឆ្នាំមុនៗ

១
ទិដ្ឋភាពបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប នៅក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

២
ទិដ្ឋភាពបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប នៅក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

៣
ទិដ្ឋភាពបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប នៅក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

៤
ទិដ្ឋភាពបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប នៅក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៥
ទិដ្ឋភាពបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប នៅក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៦
ទិដ្ឋភាពបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប នៅក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៧
អ្នកស្រី យឺន សាម៉េត (ឈុតពណ៌ផ្តាឈូក) និងអ្នកស្រី សុន សាវ៉ាន ពលរដ្ឋដែលចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ផ្តល់សម្ភាសន៍ដល់ VOA នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៨
កងកម្លាំងប្រដាប់ដោយអាវុធ ដើរល្បាតដើម្បី«ការពារសណ្តាប់ធ្នាប់» ក្នុងពិធីបុណ្យអុំទូក ក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

៩
កងកម្លាំងប្រដាប់ដោយអាវុធ ដើរល្បាតដើម្បី«ការពារសណ្តាប់ធ្នាប់» ក្នុងពិធីបុណ្យអុំទូក ក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

១០
ទិដ្ឋភាពបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប នៅក្នុងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)