កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ខណៈដែលអាជ្ញាធរកម្ពុជាបន្តរឹតបន្តឹងសន្តិសុខ ស្របពេលដែលកាលបរិច្ឆេទនៃការប្រកាសវិលត្រឡប់របស់លោក សម រង្ស៊ី កាន់តែគៀកចូលមកដល់ លោក សម រង្ស៊ី ក៏បានស្នើទៅលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា សុំអនុញ្ញាតឆ្លងកាត់ប្រទេសថៃដោយសុវត្ថិភាព ដើម្បីធ្វើដំណើរមកកម្ពុជា។
ក្រសួងមហាផ្ទៃបានបើកកិច្ចពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិលដែលបានស្នើសុំធ្វើវិសោធនកម្មមាត្រាចំនួន១៧នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតដាក់វិធានការចំនួន៨ចំណុចសម្រាប់ការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពសង្គមក្នុងពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក ខណៈលោក សម រង្ស៊ី ប្រកាសត្រឡប់មកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។
ប្រមុខរដ្ឋាភិបាលកម្ពុជា ត្រូវរាយការណ៍ថា បានណែនាំមន្ត្រីរបស់លោក ឱ្យបន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ការណ៍នេះ កើតឡើង ក្រោយពីការចូលកាន់តំណែងជាផ្លូវការរបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា។
ទោះជាការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី ហាក់ដូចជាស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ សកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតក្នុងប្រទេសថៃ បានត្រៀមខ្លួនរៀបចំអមដំណើរប្រធានស្ដីទីនៃអតីតគណបក្សប្រឆាំងនេះ។
ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា សរសើរកិច្ចសហប្រតិបត្តិការរវាងនគរបាលចិននិងកម្ពុជា ក្នុងការចាប់និងបញ្ជូនជនជាតិចិនដែលល្មើសច្បាប់នៅកម្ពុជា ទៅកាន់ប្រទេសចិនវិញ។
សន្និសីទនេះរៀបចំដោយសហព័ន្ធសង្គ្រោះជីវិតអន្តរជាតិ (ILSF) សហការគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) មានអ្នកចូលរួមចំនួន៥០០នាក់ មកពីប្រទេសជាង៦០ ដែលភាគច្រើនជាអ្នកជំនាញ និងស្រាវជ្រាវពាក់ព័ន្ធនឹងការបង្ការការលង់ទឹក។
អ្នកចូលរួមមកពី៦០ប្រទេស បានលើកពីកង្វល់នៃការស្លាប់ដោយការលង់ទឹកក្នុងពិភពលោក ក្នុងសិក្ខាសាលានៅទីក្រុងដឺបឺន អាហ្វ្រិកខាងត្បូងក្នុងសប្ដាហ៍នេះ។ អ្នកជំនាញម្នាក់របស់អ.ស.ប បានព្រមានថា ការស្លាប់ដោយសារការលង់ទឹក អាចជារឿងសោកសៅមួយនៅកម្ពុជា បើមិនមានការយកចិត្តទុកដាក់ទេនោះ។
សន្និសីទពិភពលោកស្តីពីការបង្ការការលង់ទឹកឆ្នាំ ២០១៩ ធ្វើឡើងក្នុងទីក្រុងដឺបឺន ប្រទេសអាហ្វ្រិកខាងត្បូង មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
ស្វាមីត្រូវចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ គឺជាបន្ទុកមួយរបស់អ្នកស្រី គឹមហ៊ាង ដើម្បីពុះជ្រែកការងារប្រឈមចំនួនពីរដំណាលគ្នា។ នោះគឺភារកិច្ចត្រូវមើលថែរក្សាកូនតូចអាយុជាង១មួយឆ្នាំ និងការព្យាយាមតស៊ូដើម្បីឲ្យមានការដោះលែងស្វាមីអ្នកស្រីមកវិញ។
ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្នុងរាជធានីភ្នំពេញ នាំគ្នាធ្វើការដាក់បិណ្ឌនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃកាន់បិណ្ឌទី១៣។ កញ្ញា កាន់ វិច្ឆិកា នៃ VOA បានផ្តិតយករូបភាពមួយចំនួន៕
ពលកររាប់រយនាក់ ដែលស្លៀកពាក់សម្លៀកបំពាក់ចម្រុះពណ៍និងម៉ូដបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅវត្តស៊ីសុដារាម ក្នុងទីក្រុងបាងកក ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវជាបិណ្ឌទី៩ នៅប្រទេសកម្ពុជា។
ខណៈដែលកម្មករកម្មការនីខ្មែរជាច្រើនបានវិលត្រឡប់ពីប្រទេសថៃដើម្បីចូលរួមពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងប្រទេសកម្ពុជា មានពលករខ្មែរមួយចំនួនទៀតមិនបានមកជួបជុំក្រុមគ្រួសារនៅស្រុកកំណើតរបស់ពួកគេនោះទេ។
លោក រស់ ចន្ត្រាបុត្រ បន្តថា ជាច្រើនទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកតែងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយថាសហរដ្ឋអាមេរិកបានគាំទ្រដល់គណបក្សប្រឆាំងដើម្បីរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ទឹកជំនន់ទន្លេមេគង្គ នៅក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ខេត្តត្បូងឃ្មុំ ព្រៃវែង និងខេត្តកំពង់ធំ បានឆក់យកជីវិតមនុស្សចំនួន១២នាក់ និងរបួសចំនួន២នាក់។ នេះបើផ្អែកតាមតួលេខចុងក្រោយរបស់ក្រុមមន្ត្រីកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ អតីតគណបក្សសង្គ្រោះជាតិបញ្ជាក់ថា សកម្មជនរបស់គណបក្សនេះសរុបចំនួន ២៦នាក់ហើយ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួនតាំងពីដើមឆ្នាំ២០១៩មក។
លោក អង្គ វង្សវឌ្ឍនា បានសំអាងថា សេចក្តីអត្ថាធិប្បាយរបស់លោកសម រង្ស៊ី «ជាទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញ»របស់ប្រទេសកម្ពុជា ដែលមានចែងក្នុងមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ។
មុនទិវាប្រជាធិបតេយ្យអន្តរជាតិដែលត្រូវតាក់តែងឡើងដោយអង្គការសហប្រជាជាតិ រៀងរាល់ថ្ងៃទី១៥ ខែកញ្ញា នៅកម្ពុជាគេឃើញសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយនៃគណបក្សប្រឆាំង នៅតែបន្តរងការគាបសង្កត់ និងភាពភ័យខ្លាច ហើយសិទ្ធិមូលដ្ឋានរបស់ពួកគេភាគច្រើនក៏ត្រូវបានរឹតត្បិតផងដែរ។
ព័ត៌មានផ្សេងទៀត