រដ្ឋាភិបាលលោកហ៊ុន សែនបំបែកបាតុកម្មនៅទីលានប្រជាធិបតេយ្យ
កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលជាច្រើនរាប់ពាន់អ្នកប្រដាប់ដោយអាវុធស្វ័យប្រវត្តិ និងបូករួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធបីគ្រឿង បានវាយបំបែកដោយអំពើហិង្សាទៅលើជំរំប្រមូលផ្តុំមហាបាតុកម្មដោយអហិង្សារបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ ក្រោយពីគណបក្សនេះបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មរយៈពេលតែបីសប្តាហ៍ប៉ុណ្ណោះ។ លោកហេង រស្មីនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕