វ៉ាស៊ីនតោន —
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនសារជាសាធារណៈនៅថ្ងៃអង្គារនេះទៅដល់អាជ្ញាធររបស់លោកនៅទូទាំងប្រទេសថា ត្រូវផ្តល់កន្លែងធ្វើបាតុកម្មរវាងអ្នកគាំទ្រ និងអ្នកប្រឆាំងឲ្យបានស្មើគ្នាដើម្បីអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនិងការជួបប្រជុំតវ៉ារបស់ប្រជាពលរដ្ឋ។
«ឧបមាថា ត្រូវទៅទីលានប្រជាធិបតេយ្យ បើសិនទាំងសងខាងសុំទៅទីលានប្រជាធិបតេយ្យ សាលាក្រុងភ្នំពេញត្រូវត្រៀមចែកជាពីរឲ្យហើយទៅ។ ម្ខាងអ្នកគាំទ្រនិងម្ខាងអ្នកប្រឆាំង ត្រូវត្រៀមចែកឲ្យហើយទៅ។ ច្បាស់ណាស់ខាងមុខ នេះ បើមានការស្នើសុំធ្វើបាតុកម្ម រឿងនេះវានឹងកើតហើយ ព្រោះគេមិនអាចបណ្តោយឲ្យអ្នកឯងធ្វើតាមចិត្តម្នាក់ឯងទៀតទេ»។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីសម្ពោធរោងចក្រអគ្គិសនីមួយកន្លែងក្នុងខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា លោកនឹងធានាសិទ្ធិជួបជុំទាំងអស់គ្នាក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីឲ្យភាគីទាំងសងខាងមានសិទ្ធិស្មើគ្នា មានឆន្ទៈរាស្ត្រដូចគ្នាដែរ។ លោកបានបន្ថែមថា អាជ្ញាធរខេត្តព្រះសីហនុត្រូវត្រៀមផ្តល់ការអនុញ្ញាតដល់ការធ្វើបាតុកម្មគាំទ្រនិងបាតុកម្មប្រឆាំង។
ក៏ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា មកទល់ពេលនេះគណបក្សសង្គ្រោះជាតិកំពុងផ្តោតអារម្មណ៍លើការចរចាដោយសន្តិវិធី ជាជាងបាតុកម្ម។ តែលោកបញ្ជាក់ថា ការធ្វើបាតុកម្មរបស់ប្រជារាស្ត្រមិនគួរត្រូវមានការរំខានទេ។
«ធ្វើបាតុកម្មគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ តែបាតុកម្មទាំងឡាយណាទៅរំខានគេ ទៅប្រព្រឹត្តហិង្សាទៅលើបាតុកម្មម្ខាងទៀត អាហ្នឹងគឺជាទង្វើខុសច្បាប់។ បើសិនជាគាត់ពិតជាមានចេតនាល្អក្នុងការធ្វើបាតុកម្មសម្តែងមតិក៏ពិតមែន គាត់មិន ត្រូវបញ្ជូនកម្លាំងដែលគាំទ្រគណបក្សប្រជាជនកម្ពុជា សមាជិកគណបក្សប្រជាជន ឬបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជាទៅធ្វើការវាយប្រហារគណបក្សសង្គ្រោះជាតិទេ។ បើគេប្រព្រឹត្តអំពើហិង្សាទៅលើភាគីម្ខាងទៀត អាហ្នឹងជាទង្វើខុសច្បាប់»។
ដោយស្វាគមន៍ចំពោះការដកចេញបំរាមធ្វើបាតុកម្មរបស់រដ្ឋាភិបាលនោះ លោកអំ សំអាត មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ បានអះអាងថា បាតុកម្មជាសិទ្ធិគណបក្សនយោបាយ និងអ្នកគាំទ្រ ដែលត្រូវធ្វើដោយសន្តិវិធី ហើយគ្មានការរំខានគ្នា ហើយអាជ្ញាធរត្រូវតែអព្យាក្រិត្យ ហើយត្រូវតែការពារសុវត្ថិភាពសម្រាប់បាតុករទាំងអស់គ្នា។
«បើសិនជាមានការប្រមូលផ្តុំរវាងគណបក្ស អ្នកគាំទ្រគណបក្សមែនគឺសុំឲ្យ មានការកើតឡើងដោយឆន្ទៈ កុំឲ្យកើតឡើងដោយសារការញុះញង់ ការប្រមូលផ្តុំដោយការជួល ការទិញណាមួយកើតឡើង ហើយការជួបជុំនិងការប្រមូលផ្តុំត្រូវធ្វើឡើងដោយសន្តិវិធី មិនឲ្យមានការប៉ះពាល់ ឬរំខានគ្នាទៅវិញទៅមក ហើយជាពិសេសត្រូវបញ្ជៀសឲ្យបាននូវអំពើហិង្សា»។
លោកថ្លែងដូច្នេះដោយយោងថា មានការរំខានបាតុកម្មគណបក្សជំទាស់យ៉ាងច្រើនកន្លែងកន្លងមក នៅពេលពួកគេធ្វើការជួបប្រជុំគ្នាក្នុងរាជធានីភ្នំពេញនិង តាមបណ្តាខេត្តនានាដើម្បីសម្តែងមតិប្រឆាំងនឹងរដ្ឋាភិបាល ទាមទារសិទ្ធិនិងបញ្ចេញមតិ។ ការរំខាននេះត្រូវគេដឹងថា មានការកើតឡើងស្រដៀងគ្នាទៅនឹង បាតុកម្មរបស់កម្មករ សកម្មជនដីធ្លី ជនរងគ្រោះពីការរំលោភបំពានដីធ្លីនិង ពលរដ្ឋផ្សេងៗទៀតជាដើម។
គណបក្សនយោបាយទាំងពីរគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោកកឹម សុខាកំពុងធ្វើការចរចាគ្នាដើម្បីបញ្ជៀសការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ គណបក្សទាំងពីរមានការសាកកម្លាំងគ្នាតាមផ្លូវបាតុកម្ម ផ្លូវតុលាការ និងនយោបាយ ហើយបានជាប់គាំងមួយរយៈពេល នៅពេលលក្ខខណ្ឌពួកគេទាមទារមិនត្រូវរ៉ូវគ្នា។ តែគណបក្សទាំងពីរបានចាប់ផ្តើមចរចាគ្នាឡើងវិញ កាលពីសប្តាហ៍មុន ហើយនឹងដាក់ការចរចាគ្នាបន្តទៀតនៅដើមខែមិនាខាងមុខនេះលើលក្ខខណ្ឌនានារបស់គណបក្សទាំងពីរ៕