ខេត្តសៀមរាប —
មេដឹកនាំគណបក្សសង្គ្រោះជាតិនៅតែបន្តទាមទារនៅថ្ងៃសុក្រនេះឲ្យមានការបោះឆ្នោតឡើងវិញនិងបន្តទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីតំណែង បើទោះបីជារដ្ឋាភិបាលបានបង្រ្កាបបាតករដោយការបាញ់សម្លាប់ និងបោសសំអាតការប្រមូលផ្តុំបាតុករ ដែលគាំទ្រគណបក្សជំទាស់ក៏ដោយ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងក្រុងសៀមរាប ខេត្តសៀមរាបប្រមាណជាង៥០០នាក់ថា ដើម្បីដោះស្រាយស្ថានភាពជាប់គាំងនយោបាយសព្វថ្ងៃនេះគឺមានតែការបោះឆ្នោតឡើងវិញតែប៉ុណ្ណោះ។
លោកប្រកាសថា៖ «ត្រូវរកច្រកចេញមួយគឺមានតែការបោះឆ្នោតឡើងវិញ។ គោលបំណងយើងគឺជំរុញឲ្យមានការបោះឆ្នោតឡើងវិញ»។
ដោយឡែកលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា នឹងបន្តធ្វើបាតុកម្មតទៅទៀត ប្រសិនបើមិនមានការបោះឆ្នោតឡើងវិញនោះទេ។
លោកថ្លែងថា៖ «យើងផ្អាកបាតុកម្មនេះ តែមួយរយៈទេ។ បើសិនជាមិនមានការដោះស្រាយតាមសំណូមពររបស់ប្រជារាស្ដ្រទេ យើងនឹងបន្តធ្វើមហាបាតុកម្មនៅថ្ងៃមុខតទៅទៀត។ ដូចអ្វីដែលប្រជារាស្ដ្រចង់បានគណបក្សសង្គ្រោះជាតិចង់បានការបោះឆ្នោតឡើងវិញ ដូចអ្វីដែលប្រជារាស្ដ្រចង់បានដែរ»។
នៅលើវេទិកាក្នុងទីធ្លាផ្ទះមួយដែលបែរមុខទៅរកស្ទឹងសៀមរាប មេដឹកនាំនយោបាយជំទាស់ទាំងពីររូបបានថ្លែងការណ៍ឡើងវិញដូចៗគ្នា ដោយស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីតំណែង។ ក្រៅពីនោះ ទាំងលោកសម រង្ស៊ី ទាំងលោកកឹម សុខាបានរៀបរាប់ឡើងវិញពីជំហររបស់គណបក្សសង្គ្រោះជាតិ ដែលគាំទ្រការទាមទារដំឡើងប្រាក់ខែទ្វេដងរបស់ក្រុមកម្មកររោងចក្រឲ្យបានរហូតដល់១៦០ដុល្លារអាមេរិកក្នុងមួយខែ និងបានថ្កោលទោសការបាញ់សម្លាប់បាតុករដោយក្រុមអាជ្ញាធររដ្ឋាភិបាលកាលពីថ្ងៃសុក្រសប្តាហ៍មុន។ មានបាតុករយ៉ាងតិច៥នាក់បានស្លាប់ និងប្រមាណ៤០នាក់ទៀតរងរបួសដោយការបាញ់បង្រ្កាបរបស់ក្រុមសមត្ថកិច្ចប្រដាប់អាវុធ ក្នុងអំឡុងពេលដែលក្រុមកម្មករជាច្រើនពាន់នាក់កំពុងតវ៉ាទាមទារឡើងប្រាក់ខែ។
ក្រុមសកម្មជនបានស្រែកគាំទ្រការទាមទារនៃមេដឹកនាំរបស់ខ្លួន។
ថ្វីបើដូច្នេះក្តី គណបក្សប្រជាជនកម្ពុជាបានប្រកាសជាច្រើនលើករួចមកហើយថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យធ្វើការបោះឆ្នោតឡើងវិញនិងការទទូចឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីអំណាចនោះ គឺមិនអាចធ្វើទៅរួចនោះទេ។
កាលពីថ្ងៃច័ន្ទទី៧ ខែមករាក្នុងឱកាសរំលឹកខួបលើកទី៣៥ឆ្នាំនៃការផ្តួលរំលំរបបខ្មែរក្រហម លោកហេង សំរិន ប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការដឹកនាំបាតុកម្មរបស់គណបក្សជំទាស់បានរំលោភច្បាប់ ហើយការទាមទារឲ្យបោះឆ្នោតឡើងវិញនិងទម្លាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីតំណែងផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
លោកប្រកាសថា៖ «គេចង់បង្ខំឲ្យសម្តេចតេជោហ៊ុន សែនចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទាមទារឲ្យមានការបោះឆ្នោតជាថ្មីឡើងវិញ ដែលទង្វើបែបនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរថែមទៀតលើរដ្ឋធម្មនុញ្ញ គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងឆន្ទៈរបស់ប្រជាពលរដ្ឋភាគច្រើន»។
មេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងនឹងជួបជាមួយសកម្មជនរបស់ខ្លួននៅខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃសៅរ៍ស្អែកនេះនឹងជួបសកម្មជនបន្តទៀតនៅខេត្តបាត់ដំបងនៅថ្ងៃអាទិត្យទី១២ ខែមករា។
ក្នុងជំនួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ សកម្មជនមួយចំនួនបានលើកផ្ទាំងក្រដាសដែលមានសរសេរអក្សរទាមទារឲ្យមានការដោះលែងលោកវ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកវ៉ន ពៅត្រូវវាយសំពងឲ្យរបួសដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងត្រូវចាប់ខ្លួនជាមួយនឹងអ្នកតវ៉ាផ្សេងទៀតចំនួន២២នាក់។
កាលពីដើមសប្តាហ៍នេះ មេដឹកនាំគណបក្សប្រជាជនកម្ពុជានិងមេដឹកនាំគណបក្សជំទាស់បានបង្ហាញជំហរបង្កើតឲ្យមានការចរចាគ្នាឡើងវិញ។
នៅថ្ងៃនេះ លោកសម រង្ស៊ីស្នើឲ្យសកម្មជនរបស់ខ្លួនកុំមានការភ្ញាក់ផ្អើល ប្រសិនបើមានការចរចាជាថ្មីមែននោះ ដោយលោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិរក្សាជំហរដូចដែលខ្លួនទាមទារខាងលើនោះនៅដដែល៕