ភ្នំពេញ —
ដោយលាយឡំជាមួយនិងការគំរាមផង និងឥរិយាបថទន់ភ្លន់ផង លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសនៅថ្ងៃច័ន្ទនេះថា ការចរចាទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដើម្បីដោះស្រាយវិបត្តិនយោបាយនោះ ជិតសម្រេចបានជោគជ័យហើយ។
«ឥឡូវគ្រប់ចំណុចទាំងអស់ត្រូវគ្នាហើយគឺនៅសល់តែចំណុចតូចមួយ»។
លោកហ៊ុន សែនបញ្ជាក់យ៉ាងដូច្នេះក្នុងពិធីចែកសញ្ញាបត្រដល់ក្រុមនិស្សិតនៅក្នុងរាជធានីភ្នំពេញ។
លោកប្រមុខរដ្ឋាភិបាលនិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ចំណុចដែលមិនត្រូវរ៉ូវគ្នារវាងគណបក្សគូជម្លោះទាំងពីរនោះគឺសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលចង់ឲ្យដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ទៅជាស្ថាប័នដែលចែងក្នុងរដ្ឋធម្មនុញ្ញ ហើយការបោះឆ្នោតជ្រើសតាំងសមាជិកនៃស្ថាប័ននេះត្រូវធ្វើឡើងដោយសំឡេងពីរភាគបីនៃសមាជិកសភាក្នុងកិច្ចប្រជុំ។
«ល្ងាចមិញខ្ញុំបានចាររួចហើយចំណុចនោះ។ ប៉ុន្តែឲ្យ(លោកស) ខេងប្រជុំតែបន្តិចទេ។ ជួនកាលអាចនឹងត្រូវរ៉ូវគ្នាមុនចូលឆ្នាំ»។
គណៈកម្មការចម្រុះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានចរចាគ្នាជាចុងក្រោយកាលពីថ្ងៃច័ន្ទទី២៤ ខែមិនា ដើម្បីធ្វើកំណែទម្រង់ស្ថាប័នបោះឆ្នោត។ ក៏ប៉ុន្តែការចរចាបានជួបបរាជ័យដោយសារគណបក្សកាន់អំណាចមិនយល់ស្របតាមសំណើខាងលើរបស់គណបក្សជំទាស់។ ហើយភ្លាមៗនោះ គណបក្សជំទាស់បានប្រកាសជាឯកតោភាគីផ្អាកការប្រជុំរបស់គណៈកម្មការចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាហើយគណបក្សនេះស្នើឱ្យមានជំនួបកំពូលរវាងគណបក្សទាំងពីរ។
នៅថ្ងៃនេះលោកហ៊ុន សែនអះអាងថា ការមិនយល់ព្រមរបស់គណបក្សប្រជាជនកម្ពុជាលើចំណុចបោះឆ្នោតជ្រើសតាំងសមាជិកគ.ជ.ប.ដោយសំឡេងពីរភាគបីនៅក្នុងរដ្ឋសភាគឺដោយសារថា យន្តការនេះអាចបង្កហានិភ័យដល់ការជាប់គាំងក្នុងការរៀបចំការបោះឆ្នោត។
លោកប្រមុខរដ្ឋាភិបាលបន្ថែមថា ថ្វីបើមិនមានការចរចាគ្នាជាផ្លូវការ គណបក្សទាំងពីរក៏បានចរចាគ្នាក្រៅផ្លូវការផងដែរ។ ដំណាលគ្នានោះលោកហ៊ុន សែនបាននិយាយបង្ហើបថា លោកចង់ជជែកតាមទូរស័ព្ទជាមួយលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
លោកសម រង្ស៊ី នៅរសៀលថ្ងៃច័ន្ទនេះ ក៏បានអះអាងដែរថា លោកសុន ឆ័យ ប្រធានក្រុមចរចាកម្រិតបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិនៅតែមានទំនាក់ទំនងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា។
មេដឹកនាំគណបក្សជំទាស់បញ្ជាក់ថា ចំណុចដែលមិនត្រូវគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិទាក់ទងនឹងស្ថាប័នបោះឆ្នោតនោះ នឹងមានជម្រើសថ្មីសម្រាប់ការជជែកចុងក្រោយ។
ឆ្លើយតបទៅនឹងចេតនាចង់ចរចាដោយផ្ទាល់តាមទូរស័ព្ទរបស់លោកហ៊ុន សែន លោកសម រង្ស៊ីមានប្រសាសន៍ថា ការចរចាមានលទ្ធភាពច្រើនយ៉ាង។
«ខ្ញុំបានបញ្ជាក់ហើយថា យើងរក្សាលទ្ធភាពគ្រប់បែបយ៉ាង។ ការជួបគ្នាគ្រប់កម្រិត គ្រប់ពេលវេលា។ ហើយបើយើងម្នាក់ៗស្ថិតក្នុងស្មារតីនេះគឺច្បាស់ជានឹងជួបគ្នាពិតប្រាកដក្នុងពេលឆាប់ៗនេះ»។
លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយដែលហៅកាត់ថា និកហ្វិកមានសុទិដ្ឋិនិយមថា ចំណុចចុងក្រោយដែលគណបក្សទាំងពីរមិនទាន់យល់ស្របគ្នាទាក់ទងនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះនឹងអាចដោះស្រាយបាន ប្រសិនបើគណបក្សទាំងពីរឈរលើគោលការណ៍ជាតិនិងដើម្បីអព្យាក្រិត្យភាពរបស់ស្ថាប័នបោះឆ្នោតនេះ។
សូមបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃច័ន្ទនេះ លោកហ៊ុន សែនក៏បានគំរាមផងដែរថា នឹងចាត់វិធានការប្តឹងមេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៊ីទាក់ទងនឹងអ្វីមួយដែលលោកចោទថា លោកសម រង្ស៊ីប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញតាមរយៈការផ្ញើលិខិតថ្វាយព្រះមហាក្សត្រ។ក្នុងលិខិតនោះលោកសម រង្ស៊ីទូលព្រះមហាក្សត្រថា កិច្ចប្រជុំសភាកាលពីសប្តាហ៍មុនមិនតំណាងឲ្យសំឡេងប្រជារាស្ត្រទាំងមូលនោះទេ។ ជាមួយគ្នានោះ លោកហ៊ុន សែនគំរាមចាត់ការប្រឆាំងនឹងការដឹកនាំបាតុកម្មណាមួយរបស់បក្សជំទាស់៕