វ៉ាស៊ីនតោន —
សមាជិកសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធារណៈរដ្ឋដ៏មានឥទ្ធិពលម្នាក់ បានវាយប្រហារចំៗដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំពោះការសម្លាប់ក្រុមកម្មករ រោងចក្រនិងការប៉ុនប៉ងបំបាត់សំឡេងក្រុមជំទាស់ តាមរយៈប្រព័ន្ធតុលាការ ដោយព្រមទាំងស្នើសុំឲ្យលោកហ៊ុន សែនចុះចេញពីមុខតំណែង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃនេះរបស់លោក Ed Royce សមាជិកសភារដ្ឋ កាលីហ្វ័រញ៉ា (California) និងជាប្រធានគណៈកម្មាការការបរទេសសភាអាមរិកាំងបានអះអាងថា៖ «លោកហ៊ុន សែនបានដឹកនាំប្រទេសកម្ពុជាដល់មាត់រណ្តៅហើយ។ ដោយមិនគ្រាន់តែចង់បំបាត់សំឡេងក្រុមជំទាស់ប៉ុណ្ណោះទេ គណបក្សប្រជាជនកម្ពុជា (CPP) កំពុងសម្លាប់ក្រុមអ្នកតវ៉ាដោយអហិង្សា ហើយបានចេញដីកាកោះហៅលោកសម រង្ស៉ី និង លោកកឹម សុខាទៀត»។
លោកបន្ថែមថា៖ «វាជាពេលវេលាដែលលោក ហ៊ុន សែន ត្រូវបញ្ចប់ការកាន់អំណាចបីទសវត្សរ៍របស់គាត់ហើយនឹងចុះចេញពីមុខតំណែងហើយ។
ប្រតិកម្មរបស់សមាជិកសភាសហរដ្ឋអាមេរិករូបនេះកើតឡើងក្រោយពេលដែលតុលាការចេញដីកាកោះហៅមេដឹកនាំក្រុមជំទាស់ទាំងពីររូប ពីបទញុះញង់ឲ្យមានអំពើឧក្រិដ្ឋ បង្កចលាចលសង្គម និងក្រោយពេលដែលកងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលបានបាញ់គ្រាប់កាំភ្លើងពិតទៅកាន់ហ្វូងបាតុករដែលបណ្តាលឲ្យស្លាប់ក្រុមបាតុករយ៉ាងតិច៤នាក់ រងរបួស៤០នាក់ ព្រមទាំងចាប់ខ្លួនចំនួន១៦នាក់៕