ពលរដ្ឋខ្លះបានវិលទៅរស់នៅក្នុងភូមិវិញក្រោយការបណ្តេញចេញ
ប្រជាពលរដ្ឋជាងមួយពាន់គ្រួសារនៅក្នុងខេត្តកោះកុងត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងនិងដីស្រែចម្ការរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចិនមួយធ្វើការអភិវឌ្ឍតំបន់លំហែកាយទេសចរណ៍មាត់សមុទ្រដ៏ធំ។ ប៉ុន្តែ គ្រួសារមួយចំនួនដែលត្រូវបានផ្លាស់ឲ្យទៅរស់នៅទីតាំងថ្មី បានសម្រេចវិលត្រឡប់មកភូមិករចាស់របស់ពួកគេវិញដោយនិយាយថា ពួកគេមិនអាចទ្រាំរស់នៅក្នុងទីតាំងថ្មីនោះបានទេ ដោយសារកង្វះការងារធ្វើដើម្បីចិញ្ចឹមជីវិត។ លោកសាយ មុន្នីនៃវីអូអេបានរៀបរៀងបទយកការណ៍ចំនួន២ភាគអំពីរឿងនេះពីខេត្តកោះកុង។ តទៅនេះ គឺជាភាគទី២នៃបទយកការណ៍នេះ៕