ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រូវ​ប្រកាន់​យក​គោល​នយោបាយ​​ការ​បរទេស​ពហុទិស​


پارلیمنٹ کے باہر موجود دھرنے میں موجود نوجوان لڑکیاں اخبار کا مطالعہ اور گفتگو میں وقت گزارتی ہیں
پارلیمنٹ کے باہر موجود دھرنے میں موجود نوجوان لڑکیاں اخبار کا مطالعہ اور گفتگو میں وقت گزارتی ہیں
កម្ពុជា​ក្រោម ​​ចិន​និង​អាមេរិក
សូម​រង់ចាំ

No media source currently available

0:00 0:29:30 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន - ក្នុង​នាម​ជា​ប្រទេស​តូច​ កម្ពុជា​ទទួល​ឥទ្ធិពល​ពី​មហាអំណាច​និង​ប្រទេស​ជិត​ខាង​ទាំង​ផ្នែក​មនោគមវិជ្ជា នយោបាយ និង​សេដ្ឋកិច្ច។ ​ទោះ​បី​ជា​មហា​អំណាច​មិន​មាន​ឥទ្ធិពល​ដាច់ខាត​ទៅ​លើ​ប្រទេស​តូចៗ​ដូច​កាល​ពី​ជំនាន់​សង្គ្រាម​ត្រជាក់ក្តី​ ប្រទេស​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា នៅ​តែ​មាន​ការ​លំបាកនិង​ប្រឈម​នឹង​លក្ខខណ្ឌនានា​ដែលប្រទេសលោក​ខាង​លិចបាន​ដាក់​ ជាពិសេស​លក្ខខណ្ឌ​ផ្នែក​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ កម្ពុជា​ហាក់​ដូច​ជា​មាន​ទំនោរ​ទៅ​រក​ប្រទេស​ចិន​ដែល​បាន​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា​ដែល​អ្នក​ខ្លះ​ថា ជំនួយ​របស់​ចិនមាន​ភ្ជាប់​លក្ខខណ្ឌ​តិចជាងនិង​ខុស​ពីលោកខាង​លិចនិង​សហរដ្ឋ​អាមេរិក។ តាម​ពិត​ចិន​សម្លឹង​ឃើញ​ធនធាន​របស់​កម្ពុជាហើយ​ចង់​ឲ្យ​កម្ពុជា​ជា​ប្រទេស​រណប​របស់​ខ្លួន។

ក្នុង​ករណី​នេះ តើ​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ចៀសវាងប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​បាន​ប្រឈម​ក្នុង​ទសវត្សរ៍​១៩៦០ និង​៧០?

បណ្ឌិត​ផាត​ កុសល​គឺ​ជា​សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​មហាវិទ្យាល័យ​ Brooklyn សាកលវិទ្យាល័យ​ City University of New York សហរដ្ឋ​អាមេរិក។ លោក​បង្រៀន​ទំនាក់​ទំនង​អន្តរជាតិ​ហើយ​ជំនាញ​ខាង​ទំនាក់​ទំនង​ចិន​វៀតណាម។

បណ្ឌិត​ផាត កុសល ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំលើការ​ស្រាវជ្រាវ​ស្តីពី​ជំនួយ​យោធា​និង​សេដ្ឋកិច្ច​របស់​ចិន​ទៅ​សម្ព័ន្ធមិត្ត​ជាប់​មាត់​សមុទ្រ​របស់​ខ្លួន​គឺ​វៀតណាម​ខាង​ជើង​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​ទសវត្សរ៍​១៩៦០​និង​ពាក់​កណ្តាល​១៩៧០។​ លោក​បានចូលរួម​ចំណែក​ទស្សនៈរបស់​លោក​ស្តី​អំពី​កិច្ច​ការនិង​គោល​នយោបាយ​បរទេស​របស់​កម្ពុជា​នៅ​ក្រោម​ឥទ្ធិពល​មហាអំណាច​ចិន​និង​អាមេរិក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG