ភ្នំពេញ —
ប្រទេសចិនបានជំរុញ នៅថ្ងៃពុធនេះ ឲ្យប្រទេសកម្ពុជាដោះស្រាយជម្លោះនយោបាយនិងបង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់ ដោយសន្យាថា ប្រទេសចិននឹងជួយការពារកម្ពុជាទប់ស្កាត់នឹងការជ្រៀតជ្រែកនានា។
ក្នុងសន្និសីទកាសែតក្នុងទីក្រុងភ្នំពេញដែលមិនបើកឲ្យមានការចោទសំណួរ លោកវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា ប្រទេសចិនចង់ឃើញគណបក្សដែលឈ្នះឆ្នោតដោះស្រាយបញ្ហារវាងគ្នានឹងគ្នា ហើយឆាប់បង្កើតរដ្ឋាភិបាលថ្មីឲ្យបាន។
តាមរយៈអ្នកបកប្រែ លោកនិយាយថា៖ «ប្រទេសចិនជាមិត្តល្អនិងដៃគូល្អរបស់ប្រទេសកម្ពុជា។ យើងសង្ឃឹមថា គណបក្សនៃប្រទេសកម្ពុជានឹងចរចាពិភាក្សាគ្នាតាមវិធីសន្តិភាពដើម្បីសម្រេចបានការបង្កើតសភាថ្មី និងរដ្ឋាភិបាលថ្មីឲ្យបានឆាប់»។
សេចក្តីថ្លែងការណ៍របស់លោកវ៉ាង យីធ្វើឡើងខណៈដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងវិបត្តិនយោបាយក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា។ វិបត្តិនៅតែបន្ត ដោយសារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជាប់ឆ្នោត មិនទាន់ចុះសម្រុងគ្នាលើលទ្ធផលបោះឆ្នោតនៅឡើយ ដែលធ្វើឲ្យមានកង្វល់ពីផលវិបាកសម្រាប់បង្កើតរដ្ឋសភាថ្មីដែលជាមូលដ្ឋានសម្រាប់ឈានទៅបង្កើតរដ្ឋាភិបាលថ្មីស្របច្បាប់។
លោករដ្ឋមន្ត្រីការបរទេសចិនត្រូវបញ្ចប់ទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃនៅថ្ងៃនេះ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជិតផុតអាណត្តិគឺលោកហ៊ុន សែន ជួបជាមួយប្រធានគណបក្សហ៊្វុនស៊ិនប៉ិចសម្តេចព្រះរាជបុត្រីនរោត្តម អារុណរស្មី និងជួបជាមួយសមភាគីកម្ពុជារបស់លោកគឺលោករដ្ឋមន្ត្រីការបរទេសកម្ពុជាហោ ណាំហុង។
លោកវ៉ាងបានបញ្ជាក់ថា ប្រទេសចិនគាំទ្រលទ្ធផលបោះឆ្នោត ហើយព្រមជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា ចិននឹងនៅពីក្រោយកម្ពុជាទប់ទល់នឹងការជ្រៀតជ្រែកពីខាងក្រៅមកលើកម្ពុជា ប៉ុន្តែលោកវ៉ាង យី មិនបានបញ្ជាក់ពីការជ្រៀតជ្រែករបៀបណានោះទេ។
លោកនិយាយតាមរយៈអ្នកបកប្រែថា៖ «ប្រទេសចិនបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសកម្ពុជា និងទប់ស្កាត់ការរំខានពីខាងក្រៅ»។
លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងក្នុងសន្និសីទរួមជាមួយសមភាគីចិន ដោយលោកអរគុណប្រទេសចិនចំពោះជំហរគាំទ្រលទ្ធផលបោះឆ្នោត។
លោកហោ ណាំហុងលើកឡើងថា កម្ពុជានិងចិនជាដៃគូយុទ្ធសាស្ដ្រនឹងគ្នា។លោកនិយាយថា៖ «យើងជាដៃគូយុទ្ធសាស្ដ្រទាំងខាងនយោបាយ ទាំងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងវប្បធម៌»។
ដំណើរទស្សនកិច្ចរបស់លោកវ៉ាង រដ្ឋមន្ត្រីការបរទេសចិននៅកម្ពុជានៅពេលនេះធ្វើឡើងខណៈដែលគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកំពុងព្យាយាមរកច្រកចេញពីវិបត្តិនយោបាយដ៏ចម្រូងចម្រាស់។
លោកបណ្ឌិតផាត់ កុសល្យជាសាស្ដ្រាចារ្យជំនួយផ្នែកវិទ្យាសាស្ត្រនយោបាយនៃមហាវិទ្យាល័យ Brooklyn នៃសាកលវិទ្យាល័យ City University of New York សហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅកម្ពុជាបានបង្ហាញពីការប្រជែងឥទ្ធិពលរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក។ ចិនដែលគាំទ្រគណបក្សប្រជាជនកម្ពុជានិងសហរដ្ឋអាមេរិកដែលគាំទ្រគណបក្សសង្គ្រោះជាតិ។ នេះបើយោងតាមលោកបណ្ឌិតផាត់ កុសល្យ៕