ភ្នំពេញ —
ខណៈដែលលោកសម រង្ស៊ីចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយការបណ្តេញចេញដោយបង្ខំក្នុងទីក្រុងភ្នំពេញ លោកបានបញ្ជាក់ថា គណបក្សរបស់លោកនឹងទាមទារឱ្យក្រុមហ៊ុនវិនិយោគទាំងនោះផ្តល់សំណងឱ្យបានសមរម្យដល់ពលរដ្ឋរងគ្រោះ ឬក៏ត្រូវប្រឈមនឹងការដកហូតដីសម្បទានទាំងនោះមកឱ្យប្រជាពលរដ្ឋវិញ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃច័ន្ទនេះ បានប្រកាសថា គណបក្សរបស់លោកនឹងដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដោយការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេស នៅពេលគណបក្សរបស់លោកជាប់ឆ្នោតនោះ។ លោកសម រង្ស៊ីបានថ្លែងយ៉ាងដូច្នេះ ខណៈដែលលោកចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះពីទំនាស់ដីធ្លីនៅឯទីស្នាក់ការសហគមន៍បឹងកក់។
លោកនិយាយថា៖ «យើងទាមទារយុត្តិធម៌ ដីធ្លី និងផ្ទះសម្បែងរបស់យើងមកវិញ។ ត្រូវតែប្រគល់សងបងប្អូនវិញនូវដីរបស់បងប្អូនដែលបងប្អូនបានបាត់បង់ទាំងប៉ុន្មាន ទោះជាមិនប្រគល់ដីមកវិញត្រូវប្រគល់សងជាលុយ ហើយលុយហ្នឹងត្រូវមានតម្លៃដូចដីសព្វថ្ងៃ»។
លោកសម រង្ស៊ីបញ្ជាក់ថា គណបក្សរបស់លោកនឹងសើររើឡើងវិញនូវភាពស្របច្បាប់ ការគោរពសិទ្ធិមនុស្ស និងការផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋមូលដ្ឋាន ដែលរងគ្រោះពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវិនិយោគឯកជន។
បើយោងតាមអង្គការ យ៉ូមេនរ៉ាយ វ៉ច (HRW) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានឱ្យដឹងថា មានពលរដ្ឋខ្មែរប្រមាណ៧សែននាក់កំពុងរងការប៉ះពាល់ ដោយការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចកាលពីឆ្នាំ២០១១ កាត់ដីជាង១២ហិចតានៅតំបន់ជម្លោះពីក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋសហគមន៍បឹងកក់ ដែលនៅសេសសល់ពីការបណ្តេញចេញដោយបង្ខំ។
ក៏ប៉ុន្តែរហូតមកទល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញនៅមិនទាន់បានផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋយ៉ាងហោចណាស់ចំនួន៦៣គ្រួសារទៀតដែលជាមូលហេតុនៃការតវ៉ាជាបន្តបន្ទាប់។
សាលារាជធានីភ្នំពេញបានសន្យាថា នឹងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋដែលនៅសេសសល់ពីការបណ្តេញចេញនៅមុនពេលបោះឆ្នោត។ ប៉ុន្តែក្រុមប្រជាពលរដ្ឋលើកឡើងថា រហូតមកទល់ពេលនេះ សាលារាជធានីភ្នំពេញនៅតែមិនទាន់បានអើពើអំពីបញ្ហានេះទេ។
អ្នកស្រីហុង សុខេង អាយុ៤៨ឆ្នាំជាពលរដ្ឋរងគ្រោះក្នុងសហគមន៍បឹងកក់។ អ្នកស្រីសង្ឃឹមថា គណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីនឹងអាចរកដំណោះស្រាយជូនសហគមន៍របស់អ្នកស្រីបាន។
អ្នកស្រីនិយាយថា៖ «ដោះស្រាយដីជូនសហគមន៍បឹងកក់របស់ខ្ញុំ។ ជួយដោះស្រាយរឿងដីនេះតែម្តង ព្រោះវារ៉ាំរ៉ៃជិត៧ឆ្នាំហើយ»។
ក្រៅពីប្រជាពលរដ្ឋសហគមន៍បឹងកក់ គេក៏ឃើញមានប្រជាពលរដ្ឋមកពីសហគមន៍ដែលរងគ្រោះមួយចំនួនផ្សេងទៀតក្នុងទីក្រុងភ្នំពេញ ដូចជាសហគមន៍បុរីកីឡា និងថ្មគោល សរុបប្រមាណ១០០០នាក់បានមកចូលរួមក្នុងពិធីសំណេះសំណាលរវាងលោកសម រង្ស៊ី និងពលរដ្ឋក្នុងសហគមន៍ក្រីក្រនេះ។
លោកសម រង្ស៊ីថ្លែងទៅកាន់ហ្វូងអ្នកចូលរួមថា គណបក្សរបស់លោកបានឈ្នះឆ្នោតលើគណបក្សប្រជាជនកម្ពុជានៅអាណត្តិទី៥នេះ។
ប៉ុន្តែបើតាមតួលេខមិនផ្លូវការដែលចេញផ្សាយ គណបក្សប្រជាជនកម្ពុជាបង្ហាញថា ខ្លួនទទួលបាន៦៨អាសនៈ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបានត្រឹមតែ៥៥អាសនៈប៉ុណ្ណោះ។
ប៉ុន្តែគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ខ្លួនបានទទួលសំឡេងគាំទ្ររហូត៦៣អាសនៈ។ គណបក្សសង្គ្រោះជាតិបានស្នើឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតចម្រុះមួយដែលមានសមាសភាពមកពីគណបក្សទាំងពីរ គ.ជ.ប. សង្គមស៊ីវិល និងអង្គការសហប្រជាជាតិ ដើម្បីពិនិត្យលើភាពមិនប្រក្រតីនាពេលកន្លងមក ដែលនាំឱ្យខ្លួនបាត់បង់អាសនៈមួយចំនួន។
ប៉ុន្តែមកទល់ពេលនេះ សំណើនេះនៅតែជាប់គាំងនៅឡើង ដោយសារគ.ជ.ប.លើកឡើងថា ការចូលរួមរបស់សង្គមស៊ីវិល និងអង្គការសហប្រជាជាតិក្នុងគណៈកម្មការនេះគឺហួសពីដែនសមត្ថកិច្ចរបស់ខ្លួន៕