វ៉ាស៊ីនតោន —
ស.រ.អា.និងអ.ស.ប.នៅតែគាំទ្រដល់អ្នកនយោបាយកម្ពុជាបន្តដោះស្រាយដោយសន្តិវិធីចំពោះការខ្វែងគំនិតគ្នារឿងភាពមិនប្រក្រតីក្នុងការបោះឆ្នោតនៅពេលចិនអះអាងថា នឹងជួយដល់រដ្ឋាភិបាលកម្ពុជាដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ។
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យីបានជំរុញឲ្យអ្នកនយោបាយកម្ពុជាដោះស្រាយភាពជាប់គាំងនយោបាយ ហើយបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីឲ្យបានឆាប់។ លោកបានគាំទ្រយ៉ាងពេញទំហឹងដល់គណបក្សគ្រប់គ្រងប្រទេស ហើយនឹងប្តេជ្ញាជួយទប់ស្កាត់ការរំខានពីខាងក្រៅចំពោះដំណើរការនយោបាយ។ សេចក្តីថ្លែងការណ៍របស់លោកវ៉ាង យី កាលពីថ្ងៃពុធអំឡុងពេលទស្សនកិច្ចពីរថ្ងៃរបស់លោក ដូច្នេះគឺកើតឡើងក្នុងពេលដែលប្រទេសលោកខាងលិច រួមទាំងស.រ.អា.និងអ.ស.ប.ទទូចឲ្យមានការស៊ើបអង្កេតដោយតម្លាភាពលើភាពមិនប្រក្រតីរឿងបោះឆ្នោតដែលផ្ទុយពីជំហរប្រទេសចិនដែលបានទទួលស្គាល់នឹងគាំទ្រភ្លាមៗចំពោះលទ្ធផលនៃការបោះឆ្នោតនោះ។
ថ្លែងប្រាប់វីអូអេតាមរយៈទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ លោក Sean McIntosh អ្នកនាំពាក្យស្ថានទូតស.រ.អា.នៅកម្ពុជាមិនធ្វើអត្ថាធិប្បាយចំពោះគោលជំហរ ចិនទេ តែលោកអះអាងថា ស.រ.អា.មានជំហរអព្យាក្រិត្យក្នុងចំណោមបេក្ខជនឬគណបក្សនយោបាយ តែចង់ឃើញគណបក្សទាំងពីរដោះស្រាយបញ្ហាវិវាទក្រោយការបោះឆ្នោតក្នុងបរិយាកាសសន្តិវិធី។
លោកនិយាយថា៖ «ស.រ.អា.អំពាវនាវឲ្យមានដំណោះស្រាយប្រកបដោយការស្ថាបនា។ យើងចង់ឲ្យគណបក្សទាំងអស់ជួបពិភាក្សាគ្នា សហការនឹងគ្នា និយាយជាមួយគ្នាដោយស្ថាបនា ហើយធានាថា ក្រុមអ្នកគាំទ្ររបស់ពួកគេបញ្ចេញប្រតិកម្មដោយសន្តិវិធី។ ដូច្នេះយើងយកចិត្តទុកដាក់អំពីអ្វីដែលជាផលប្រយោជន៍ល្អសម្រាប់កម្ពុជា ដែលជាផលប្រយោជន៍ល្អប្រពៃសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោក Sean McIntosh បានបន្ថែមថា ភាគីទាំងពីរត្រូវស្វែងរកដំណោះស្រាយ ដោយការស៊ើបអង្កេតដោយមានលក្ខណៈតម្លាភាពពេញលេញចំពោះភាពមិន ប្រក្រតីនានាដែលនៅទីបញ្ចប់ពលរដ្ឋកម្ពុជានឹងគាំទ្រ។
លោកបន្តថា៖ «យើងគាំទ្រដំណើរការប្រជាធិបតេយ្យ។ យើងមិនគាំទ្របេក្ខជនណាមួយ ឬគាំទ្រគណបក្សណាមួយជាងគណបក្សមួយទៀតនោះទេ»។
លោកបានសង្កត់ធ្ងន់ថា៖ «នៅទីបំផុត ស.រ.អា.គាំទ្រការស៊ើបអង្កេតមួយ ជាការស៊ើបអង្កេតដោយពេញលេញនិងតម្លាភាពចំពោះភាពមិនប្រក្រតី ដែលនៅទីបំផុត ពលរដ្ឋកម្ពុជានឹងគាំទ្រ»។
ចំណែកលោស្រី អៀរី កានីកុ អ្នកនាំពាក្យរងនៃអ.ស.ប.បានថ្លែងប្រាប់វីអូអេផ្នែក ខេមរភាសាពីទីស្នាក់អ.ស.ប.ក្នុងទីក្រុងញូយ៉កថា អ.ស.ប.ស្វាគមន៍កិច្ចពិភាក្សាគ្នាក្នុងការរកដំណោះស្រាយដោយសន្តិវិធី ហើយអ.ស.ប.នឹងចូលរួមពាក់ព័ន្ធក្នុងពេលកម្ពុជាត្រូវការ។
អ្នកស្រីនិយាយថា៖ «ក្រុមមន្ត្រីអ.ស.ប.បានបញ្ជាក់ថា អ.ស.ប.ត្រៀមខ្លួនស្រេចដើម្បីពិចារណាក្នុងការជួយដល់គណបក្សនានាចំពោះកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាវិវាទដែលកំពុងកើតឡើងនេះ ដោយសន្តិវិធី ក្នុងករណីបើសិនជាមានការស្នើសុំជាផ្លូវការ»។
សេចក្តីថ្លែងដូច្នេះកើតឡើងក្រោយពេលដែលលោកសម រង្ស៉ី មេដឹកនាំគណបក្សជំទាស់បានជួបជាមួយមន្ត្រីអ.ស.ប.ទទួលបន្ទុកផ្នែកកិច្ចការនយោបាយនៅឯបូរីញូយ៉កកាលពីពីរសប្តាហ៍កន្លងទៅ។
លោកស្រី អ្នកនាំពាក្យរងដដែលបានស្រង់ប្រសាសន៍របស់លោកអគ្គលេខាធិការអ.ស.ប.បាន់គីម៉ូនកាលពីដើមខែសីហាមកបញ្ជាក់ថា លោកអគ្គលេខាធិការអ.ស.ប.បានស្វាគមន៍ដំណើរការបោះឆ្នោតនៅកម្ពុជាដោយសន្តិវិធីកាលពីថ្ងៃទី២៨ខែកក្កដា។ តែដោយមានរបាយការណ៍ច្របូកច្របល់អំពីបញ្ហាភាពមិនប្រក្រតី អ.ស.ប.លើកទឹកចិត្តអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយបណ្តឹងដោយយុត្តិធម៌និងដោយតម្លាភាព ក្នុងបំណងជាសំខាន់ដើម្បីធានាការតាំងចិត្តដ៏ត្រឹមត្រូវ និងគោរពឆន្ទៈពលរដ្ឋកម្ពុជា។
គណបក្សជំទាស់របស់លោកសម រង្ស៉ី និងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅតែប្រកាសផ្ទុយគ្នាថា ពួកគេជាអ្នកឈ្នះការបោះ ឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា។ គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះ បានអាសនៈចំនួន៦៨លើអាសនៈសរុប១២៣ក្នុងសភា ហើយអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន។ តែគណបក្សសង្គ្រោះជាតិវិញបានប្រកាសថា ខ្លួនទេជាអ្នកឈ្នះគឺឈ្នះបាន៦៣អាសនៈ ដែលអាចបង្កើតរដ្ឋាភិបាលថ្មីមួយតែម្នាក់ឯងបានដែរ។ គណបក្សទាំងពីរមិនទាន់ចុះសម្រុងគ្នាទេក្នុងការរកដំណោះស្រាយដើម្បីទម្លុះទម្លាយភាពទល់ច្រកខាងនយោបាយនេះ។
ទោះបីជារដ្ឋមន្ត្រីការបរទេសចិន ក្នុងពេលបញ្ចប់ទស្សនកិច្ចរបស់លោកនៅ កម្ពុជាកាលពីថ្ងៃពុធនោះ បានជំរុញឲ្យប្រទេសកម្ពុជាដោះស្រាយជម្លោះនយោ បាយនិងបង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់ដោយសន្យាថា ប្រទេសចិននឹងជួយការពារកម្ពុជាទប់ស្កាត់នឹងការជ្រៀតជ្រែកនានា។ មេដឹកនាំក្រុមជំទាស់លោក សម រង្ស៉ីបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនបោះបង់ចោលការ តវ៉ាដោយសន្តិវិធីជាលក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃទី២៦ខែសីហាទេ ប្រសិនបើ គ្មានការដោះស្រាយដោយយុត្តិធម៌ចំពោះភាពមិនប្រក្រតីជាច្រើនដែលកើត ឡើងក្នុងពេលបោះឆ្នោត ដែលធ្វើឲ្យមានសំឡេងប្រែប្រួលនៃអាសនៈនោះ។
ការប្រកាសដូច្នេះទំនងជាការមិនអើពើនឹងការអំពាវនាវរបស់ប្រទេសចិនកុម្មុយ នីសដែលអំពាវនាវឲ្យមានការដោះស្រាយគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ។
លោករីឆាដ គ្រូនីន (Richard Cronin) នាយកកម្មវិធីស្រាវជ្រាវតំបន់អាស៊ី អាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center ដែលជាអង្គការតាក់តែងគោលនយោ បាយមិនលម្អៀងមួយក្នុងរដ្ឋធានីវ៉ាស៊ីតោន បានថ្លែងប្រាប់វីអូអេផ្នែកខេមរភាសា ថា ទស្សនកិច្ចនិងអត្ថាធិប្បាបាយរបស់ចិនហាក់ដូចជាការព្រមានដល់សហគមន៍អន្តរជាតិ ដែលមិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតពេញលេញនៅកម្ពុជា ដែលជាសម្ព័ន្ធមិត្តជិតដិតរបស់ចិននោះ។
លោកនិយាយថា៖ «ខ្ញុំគិតថា អ្វីដែលចិននិយាយនេះគឺជារបៀបប្រាប់ឲ្យអ.ស.ប. ស.រ.អា. និងប្រទេសផ្តល់ជំនួយដទៃទៀតជាដើម។ល។នោះ ចាកចេញ គឺជាការប្រាប់ឲ្យប្រទេសទាំងនោះចាកចេញ។ ហើយនិយាយតាមការដកស្រង់សំដីឬមិនដកស្រង់សំដីនោះគឺថា គេគិតថាប្រទេសទាំងនោះអាចជ្រៀតជ្រែកក្នុងដំណើរការនៅកម្ពុជា។ គណបក្សកាន់អំណាចជាអ្នកឈ្នះ។ ដូច្នេះរដ្ឋាភិបាលដែលចិនគាំទ្រ អ្នកដឹកនាំដែលចិនគាំទ្រ នៅកាន់មុខដំណែងដដែល ហើយចិនមិនចង់ឃើញបញ្ហាចេះតែកើតបន្តទៅមុខទៀតទេ។ ដូច្នះដូចជាយើងនិយាយអញ្ចឹងគឺថា គេត្រូវតែរៀបចំតាមមូលដ្ឋានរបៀបនេះដែលថា នេះជារដ្ឋាភិបាលដែលយើង(ចិន)គាំទ្រ។ យើង(ចិន)នឹងគាំទ្រទោះជាក្នុងស្ថានភាពលំបាកក្តី។ ដូច្នេះ ប្រទេសនានាក្នុងពិភពលោក ថយទៅ»។
លោក Richard Cronin បានអះអាងថា ការធ្លាក់ចុះខ្លាំងនៃលទ្ធផលបោះឆ្នោតរបស់គណបក្សកាន់អំណាចគឺចុះពី៩០មកត្រឹម៦៨អាសនៈនៅអាណតិទី៥នេះគឺជាការបង្ហាញពីការព្រួយបារម្ភរបស់កម្ពុជានិងចិន ទោះជានៅមានវិវាទក្នុងការដោះស្រាយ និងស៊ើបអង្កេតភាពមិនប្រក្រតីក៏ដោយ។
លោកនិយាយថា៖ «វាជាការឆ្លុះបញ្ចាំងពីក្តីកង្វល់របស់ចិន។ ពេលគេភ្ញាក់ឡើងនៅថ្ងៃណាមួយគេ ឃើញពីលទ្ធផលបោះឆ្នោតដែលផ្លាស់ប្តូរខ្លាំងធៀបនឹងការបោះឆ្នោតមុននោះ ខ្ញុំអាចនិយាយបានថា វាជារឿងភ័យខ្លាចបន្តិចដែរ។ ខ្ញុំចង់និយាយថា បើទោះបីជារដ្ឋាភិបាលបានឈ្នះដោយភាពស្របច្បាប់នូវសំឡេង៦៨អាសនៈក្នុងសភាក្តី សំឡេងនោះមិនមែនជាសំឡេងជាទីគាប់ចិត្តទេបើធៀបនឹងអតីតកាល។ ដូច្នេះនៅ ពេលចិនក្រឡេកមើលទៅកាន់រដ្ឋាភិបាលកម្ពុជា មើលស្ថានការណ៍នយោបាយនោះ ខ្ញុំគិតថា ចិនទទួលស្គាល់ ឬមានអារម្មណ៍ជឿថា ខ្លួនត្រូវតែបង្ហាញការគាំទ្រនិងសាមគ្គីភាព»។
ទោះជាយ៉ាងណាក៏ដោយ លោកបន្តថា ចិនទំនងជាពិបាកក្នុងការដោះស្រាយជាមួយពលរដ្ឋកម្ពុជាទាក់ទិននឹងការវិនិយោគរបស់ខ្លួនដែលមានបញ្ហារឿងរំលោភបំពានដីធ្លី ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្មែរជាច្រើន ប៉ះពាល់ដល់ បរិស្ថានយ៉ាងខ្លាំងនោះ។
ប្រទេសចិនមានទំនាក់ទំនងជិតដិតជាមួយកម្ពុជាយូរលង់ណាស់មកហើយ ហើយចិនជាប្រទេសផ្តល់ជំនួយនិងវិនិយោគដ៏ធំជាងគេសម្រាប់គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលឈ្នះអាសនៈ៩០កាលពីការបោះឆ្នោតឆ្នាំ២០០៨ ហើយកាន់អំណាច៣០ឆ្នាំហើយនោះ៕