អ្នកកាសែតទាំង៦នាក់ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់រយៈពេល៣ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។
រដ្ឋាភិបាលក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផង បានបង្កើនការរឹតត្បិតសេរីភាពសារព័ត៌មានក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការបង្រ្កាបលើអ្នកសារព័ត៌មាន ស្ថាប័នសារព័ត៌មាន និងអ៊ីនធឺណិត ដោយប្រើហេតុផលទប់ស្កាត់ព័ត៌មានមិនពិត។
នៅក្នុងប្រទេសចិន អាជ្ញាធរបានចាត់វិធានការជាបន្ទាន់ក្នុងការចាប់ឃុំខ្លួ ននិងដាក់ពិរុទ្ធក្រុមវេជ្ជបណ្ឌិត អ្នកសារព័ត៌មាននិងសកម្មជន ដែលបានផ្សព្វផ្សាយព័ត៌មានពីដំបូងៗ ជុំវិញវីរុសកូរ៉ូណា។
លោក យាង សុធារិន្ទ និយាយថាការឈឺឆ្អាលរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបន្ធូរការរកាំចិត្តរបស់លោកមួយផ្នែកជាមួយសំណុំរឿងដែលមិនទាន់ត្រូវបានជម្រះនៅតុលាការ។ លោកមានសុទិដ្ឋិនិយមថាតុលាការអាចពន្លឿននីតិវិធីបញ្ចប់ក្តីក្តាំរបស់លោក ក្រោយមានជំនួបនេះ។
ក្នុងវិធានការភ្លាមៗ នៅថ្ងៃទី១ នៃការចូលកាន់តំណែងជានាយកស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកល ហៅកាត់ថា USAGM អ្នកសារព័ត៌មានអាជីពអ្នកស្រី Kelu Chao បានដកថ្នាក់ដឹកនាំនៅសំឡេងសហរដ្ឋអាមេរិកវីអូអេ។
ក្រុមអ្នកសរសេរប្លុកនិងអង្គការគាំពារសិទ្ធិនិយាយថា ច្បាប់និងសំណើររបស់រដ្ឋាភិបាលវៀតណាមឱ្យដកខ្លឹមសារផ្សាយ កំពុងតែរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។
អ្នកស្រី Patsy Widakuswara ត្រូវគេជូនដំណឹងកាលពីយប់ថ្ងៃច័ន្ទថា អ្នកស្រីត្រូវបានគេប្តូរការងារ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីអ្នកយកព័ត៌មានជើងចាស់រូបនេះ បានព្យាយាមសួរសំណួរទៅកាន់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo។
លោក ហ៊ុន សែន បានលើកឡើងថា ក្រុមអ្នកកាសែតដែលបំពេញការងារមិនស្របតាមវិជ្ជាជីវៈនិងក្រមសីលធម៌ តាមរយៈការយកឈ្មោះជាអ្នកសារព័ត៌មានទៅគាបសង្កត់អ្នកដទៃ ជម្រិតទារប្រាក់គេជាដើម នឹងត្រូវឆ្លើយតបមកវិញជាមួយវិធានការផ្លូវច្បាប់។
លោក Pompeo មានប្រសាសន៍ថា៖ «កិច្ចការ VOA គឺសំខាន់ណាស់។ VOA គឺជាបណ្តាញព័ត៌មានឈានមុខសម្រាប់សេរីភាព។ រាល់សប្តាហ៍មនុស្ស ២៧៨ លាននាក់ ស្តាប់ VOA ចំនួន៤៧ភាសា»។
អ្នកកាសែតហ្វីលីពីនម្នាក់បានបរិហារិះគន់ដល់វិធានការអាជ្ញាធរទាក់ទងនឹងបទចោទប្រកាន់ថ្មី ដែលអ្នកកាសែតរូបនេះចាត់ទុកថាជារឿងអស់សំណើច។
យ៉ាងហោចណាស់មានអ្នកកាសែត ៣០ នាក់បានស្លាប់នៅចន្លោះថ្ងៃទី០១ ខែមករា និងថ្ងៃទី ១៥ ខែធ្នូ ដែល ២១ នាក់ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានគេធ្វើឃាត។
ព័ត៌មានផ្សេងទៀត
No media source currently available