ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថា​ អ្នកសារព័ត៌មាន​ និង​សកម្មជន​ ​​ក្លាយ​ជា​ទិសដៅ​នៃ​ការរឹត​បន្តឹង​ដោយសារ​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ ប៉ូលិសបានរារាំងអ្នកសារព័ត៌មានចិនមិនឲ្យថតវីដេអូអំពីដំណើរការកាត់ទោសអ្នកសារព័ត៌មានម្នាក់គឺអ្នកស្រី Zhang Zhan នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ប៉ូលិសបានរារាំងអ្នកសារព័ត៌មានចិនមិនឲ្យថតវីដេអូអំពីដំណើរការកាត់ទោសអ្នកសារព័ត៌មានម្នាក់គឺអ្នកស្រី Zhang Zhan នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋាភិបាល​ក្នុង​ប្រទេសប្រមាណ​ជា​ង ​៨០ នៅ​ជុំ​វិញ​ពិភពលោក ​បាន​ប្រើប្រាស់​ការរាត​ត្បាត​ជំងឺ​កូវីដ​១៩​ ធ្វើជា​ហេតុផល​ក្នុង​ការរឹត​បន្តឹងសេរីភាពសារព័ត៌មាន និង​ការប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី។​ នេះ​បើ​តាម​ការលើក​ឡើង​នៅ​ក្នុង​របាយការណ៍​ថ្មី​ ដែល​ទើបបាន​ចេញ​ផ្សាយ។​

របាយការណ៍ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ បាន​ផ្តោត​ទៅ​លើ​ទិន្នន័យ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​ទៅ ​ពី​ការ​ដែល​រដ្ឋាភិបាល​នានា​ប្រើប្រាស់​ច្បាប់​ក្នុង​គ្រាមាន​អាសន្ន​ ការចាប់ចង​ ​ការគំរាម​កំហែង ​និង​ការរឹត​បន្តឹង​ជាដើម​ក្នុង​ការបង្ក្រាប​អ្នកប្រឆាំង​រិះគន់។​

នៅ​ក្នុង​ប្រទេស​ចិន ​អាជ្ញាធរ​បានចាត់​វិធានការ​ជា​បន្ទាន់​ក្នុង​ការចាប់ឃុំ​ខ្លួ ន​និងដាក់ពិរុទ្ធ​ក្រុម​វេជ្ជបណ្ឌិត ​អ្នកសារព័ត៌មាន​និង​សកម្មជន ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ដំបូងៗ​ ជុំវិញវីរុស​កូរ៉ូណា។

កាលពីខែមុន រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតមនុស្សប្រមាណ ១៧.០០០ នាក់ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធអនឡាញ ស្តីពីការឆ្លងរាតត្បាតនៃនៃជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Human Rights Watch៕

XS
SM
MD
LG