ផែនការនេះបានធ្វើឱ្យបណ្តាប្រទេសអារ៉ាប់រួបរួមប្រឆាំង ក៏ប៉ុន្តែ ការខ្វែងគំនិតនៅតែមានអំពីតើនរណាត្រូវគ្រប់គ្រងដែនដីប៉ាឡេស្ទីនដែលហែកហួរដោយសង្គ្រាមហើយនឹងថាតើត្រូវផ្តល់ថវិកាសម្រាប់ស្ថាបនាតំបន់នោះឡើងវិញយ៉ាងដូចម្តេច។
ក្នុងអំឡុងនៃការឈប់បាញ់គ្នានេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង២៤នាក់ ហើយអ៊ីស្រាអែលបានដោះលែងពួកអ្នកទោសជាង១ពាន់នាក់។
អ៊ីស្រាអែលបានដកកងទ័ពចេញពីភូមិមួយចំនួននៅក្នុងតំបន់ ប៉ុន្តែបានបញ្ជាក់ថាខ្លួនទុកកងទ័ពនៅក្នុងទីតាំងចំនួន ៥ ដែលខ្លួនថាចាំបាច់ដើម្បីការពារផ្នែកនានានៅភាគខាងជើងអ៊ីស្រាអែល។
អ៊ីស្រាអែលនិងក្រុមហាម៉ាស់គ្រោងនឹងដោះដូរចំណាប់ខ្មាំងជាមួយអ្នកទោសបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ ប៉ុន្តែប្រតិកម្មប្រឆាំងខ្លាំងក្លាចំពោះសំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលចង់ឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងតំបន់ហ្កាហ្សា
ជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនពីផ្ទះសម្បែងដ៏ច្រើនណែនណាន់តាន់តាប់បានចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស់បាននិយាយថាពួកគេបានសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំង ៦ នាក់ទៀត។
ប្រធានកងទ័ពអ៊ីស្រាអែលលោក Herzi Halevi បាននិយាយកាលពីថ្ងៃអង្គារថាលោក នឹងលាលែងពីតំណែងនៅថ្ងៃទី៦ មីនា ដើម្បីជាការទទួលខុសត្រូវចំពោះការបរាជ័យខាងសន្តិសុខថ្ងៃទី៧ តុលា ឆ្នាំ២០២៣
មន្ត្រីម្នាក់ក្នុងក្រុមហាម៉ាស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា ចំណាប់ខ្មាំងមួយក្រុមទៀតនឹងមានស្ត្រីអ៊ីស្រាអែលបួននាក់ ដែលនឹងត្រូវដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានអ៊ីស្រាអែលឃុំខ្លួន។
រហូតមកទល់នឹងពេលនេះ ចំណាប់ខ្មាំង៣នាក់ក្នុងចំណោមចំណាប់ខ្មាំង៩៩នាក់ដែលត្រូវបានឃុំខ្លួនដោយពួកសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាបានត្រូវដោះលែង ដោយ៣០នាក់ផ្សេងទៀតត្រូវគេគ្រោងដោះលែងនៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ។
ក្រុមហាម៉ាស់និងអ៊ីស្រាអែលបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងនាំឱ្យមានការដោះលែងចំណាប់ខ្មាំង«មួយចំនួន»ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធនេះជាងមួយឆ្នាំ។
ប្រទេសកាតាកាលពីថ្ងៃអង្គារ និយាយថា ក្រុមអ្នកចរចាបទឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា កំពុងស្ថិតនៅក្នុង«ដំណាក់កាលចុងក្រោយ»នៃការចរចា និងថា ភាគីទាំងសងខាងបានឈានដល់ចំណុចកៀកបំផុតទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់មួយ។
ប្រទេសកាតាដែលជាអ្នកសម្រុះសម្រួលបានផ្តល់សេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាដល់ប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់កាលពីថ្ងៃចន្ទដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ក្រោយពីមាន «ការព្រមព្រៀងគ្នា» ក្នុងការចរចា។
ក្រសួងសុខាភិបាលហ្កាហ្សាបានរាយការណ៍ពីចំនួនមនុស្សស្លាប់៧០នាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ ដែលធ្វើឱ្យចំនួនជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់សរុបកើនដល់ជាង៤៦.០០០នាក់ចាប់តាំងពីជម្លោះនេះបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៣។
ព័ត៌មានផ្សេងទៀត