ប្រធានកងទ័ពអ៊ីស្រាអែលលោក Herzi Halevi បាននិយាយកាលពីថ្ងៃអង្គារថាលោក នឹងលាលែងពីតំណែងនៅថ្ងៃទី៦ មីនា ដើម្បីជាការទទួលខុសត្រូវចំពោះការបរាជ័យខាងសន្តិសុខថ្ងៃទី៧ តុលា ឆ្នាំ២០២៣
មន្ត្រីម្នាក់ក្នុងក្រុមហាម៉ាស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា ចំណាប់ខ្មាំងមួយក្រុមទៀតនឹងមានស្ត្រីអ៊ីស្រាអែលបួននាក់ ដែលនឹងត្រូវដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានអ៊ីស្រាអែលឃុំខ្លួន។
រហូតមកទល់នឹងពេលនេះ ចំណាប់ខ្មាំង៣នាក់ក្នុងចំណោមចំណាប់ខ្មាំង៩៩នាក់ដែលត្រូវបានឃុំខ្លួនដោយពួកសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាបានត្រូវដោះលែង ដោយ៣០នាក់ផ្សេងទៀតត្រូវគេគ្រោងដោះលែងនៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះ។
ក្រុមហាម៉ាស់និងអ៊ីស្រាអែលបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងនាំឱ្យមានការដោះលែងចំណាប់ខ្មាំង«មួយចំនួន»ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធនេះជាងមួយឆ្នាំ។
ប្រទេសកាតាកាលពីថ្ងៃអង្គារ និយាយថា ក្រុមអ្នកចរចាបទឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា កំពុងស្ថិតនៅក្នុង«ដំណាក់កាលចុងក្រោយ»នៃការចរចា និងថា ភាគីទាំងសងខាងបានឈានដល់ចំណុចកៀកបំផុតទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់មួយ។
ប្រទេសកាតាដែលជាអ្នកសម្រុះសម្រួលបានផ្តល់សេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាដល់ប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់កាលពីថ្ងៃចន្ទដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ក្រោយពីមាន «ការព្រមព្រៀងគ្នា» ក្នុងការចរចា។
ក្រសួងសុខាភិបាលហ្កាហ្សាបានរាយការណ៍ពីចំនួនមនុស្សស្លាប់៧០នាក់បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ ដែលធ្វើឱ្យចំនួនជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់សរុបកើនដល់ជាង៤៦.០០០នាក់ចាប់តាំងពីជម្លោះនេះបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០២៣។
ទីភ្នាក់ងារស៊ីវិលរបស់តំបន់ហ្កាហ្សានិយាយថាការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិចក៏១៤នាក់កាលពីថ្ងៃពុធម្សិលមិញនៅក្នុងហិង្សាថ្មីៗបំផុតដែលបានបំផ្លាញទឹកដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញរួចហើយ។
យោធាអ៊ីស្រាអែលបានថ្លែងនៅថ្ងៃអង្គារថា ខ្លួនបានធ្វើការវាយឆ្មក់នៅតំបន់ West Bank ដែលខ្លួនកាន់កាប់ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់៣នាក់និងបានចាប់ខ្លួន១៨នាក់ផ្សេងទៀត។
នាយករដ្ឋមន្ត្រីលីបង់បាននិយាយនៅក្នុងក្រុង Khiam ក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់ភាគខាងត្បូងនៃប្រទេសលីបង់ថា៖ «ដើម្បីឲ្យកងទ័ពអាចសម្រេចបានទាំងស្រុងនូវបេសកកម្មរបស់ខ្លួន គណៈកម្មាធិការនេះត្រូវតែ...ដាក់សម្ពាធលើអ៊ីស្រាអែលដែលជាសត្រូវបញ្ឈប់រាល់ការរំលោភបំពានទាំងអស់លើបទឈប់បាញ់នេះ»។
បន្ថែមពីនេះ របាយការណ៍នោះបានបញ្ជាក់ទៀតថាអ៊ីស្រាអែលមានបំណងបំផ្លាញនិងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធទឹកនិងអនាម័យនិងសម្ភាៈជួសជុលទឹក ហើយនឹងបិទការផ្គត់ផ្គង់ទឹកសំខាន់ៗ។
ស្របពេលការចរចាចាប់ផ្តើមសាជាថ្មីចំពោះការដោះលែងចំណាប់ខ្មាំងនិងបទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា រដូវរងាដែលកំពុងចូលមកដល់មានន័យថា ជីវិតគឺកាន់តែលំបាកជាងមុនសម្រាប់ជនជាតិប៉ាឡេស្ទីនពីរលាននាក់ដែលរស់នៅក្នុងតំបន់នេះ។
ព័ត៌មានផ្សេងទៀត