យោធាអាមេរិករងការវាយប្រហារនៅមជ្ឈិមបូព៌ាតាំងពីសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់ចាប់ផ្ដើម
តាំងពីពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានចាប់ផ្ដើមកាលពីថ្ងៃទី ៧ ខែតុលាមក ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានបង្កើនការវាយប្រហារលើទាហានសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ហើយក្រុមហ៊ូធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេមែនបានប្រើគ្រាប់ផ្លោងមីស៊ីលនិងដ្រូនវាយប្រហារលើនាវាចម្បាំងនិងនាវាពាណិជ្ជកម្មជាច្រើនគ្រឿង។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការពារជាតិសហរដ្ឋអាមេរិក រាយការណ៍អំពីរឿងនេះពីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕