អ្នកស្រី Caylee So ផលិតករភាពយន្តវ័យ ៤១ឆ្នាំ បានមកដល់សហរដ្ឋអាមេរិកនៅពេលអ្នកស្រីជាកុមារភៀសខ្លួន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ អ្នកស្រីបានចំណាយពេល ៨ឆ្នាំ នៅក្នុងកងទ័ពសហរដ្ឋអាមេរិក ហើយត្រូវបានគេដាក់ឲ្យតាំងជើងពីរដងនៅប្រទេសអ៊ីរ៉ាក់។
មនុស្សប្រហែល ៧លាននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនមកទល់ពេលនេះ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយនៅថ្ងៃ ទី២៤ ខែកុម្ភៈ។
ប្រទេសម៉ាឡេស៊ីកំពុងស្នើសុំឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បើកច្រកទំនាក់ទំនងក្រៅផ្លូវការអនុញ្ញាតឱ្យរដ្ឋាភិបាលស្រមោលនៃប្រទេសមីយ៉ាន់ម៉ា ដែលជារដ្ឋសមាជិកអាស៊ាន ប៉ុន្តែសំណើនេះត្រូវបានច្រានចោលភ្លាមៗដោយរបបយោធាដែលបានដណ្តើមអំណាចគ្រប់គ្រងប្រទេសកាលពីឆ្នាំមុន។
លោកប្រធានាធិបតី Volodymyr Zelenskyyy បាននិយាយនៅក្នុងសារវីដេអូកាលពីយប់ថ្ងៃអាទិត្យថា ជនស៊ីវិលជាង១០០នាក់អាចចាកចេញកាលពីថ្ងៃអាទិត្យ ហើយថា ពួកគេមានកំណត់ពេលទៅដល់ទីក្រុង Zaporizhzhia ដែលស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រនៅថ្ងៃចន្ទនេះ។
ខ្មែរអាមេរិកាំងដែលភាគច្រើនបានឆ្លងកាត់ជីវិតជាជនភៀសខ្លួនមករស់នៅទីក្រុងLowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបង្កើតគណៈកម្មាធិការមួយ ហើយបានប្រកាសយុទ្ធនាការឧបត្ថម្ភគាំទ្រជនភៀសខ្លួនអ៊ុយក្រែនដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
ទីក្រុង Lowell រដ្ឋ Massachusetts ដែលមានពលរដ្ឋខ្មែរអាមេរិកាំងច្រើនលំដាប់ទី២ក្នុងស.រ.អ. បានបោះឆ្នោតជូនអតីតកុមារភៀសខ្លួនខ្មែរឱ្យក្លាយជាស្ត្រីខ្មែរអាមេរិកាំងទីមួយក្នុងថ្នាក់ដឹកនាំគណៈកម្មាធិការសាលារៀននៅទីក្រុងនេះ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេរាយការណ៍នពីទីក្រុង Lowell៕
អ្នកស្រី Albright បានមករស់នៅក្នុងសហរដ្ឋអាមេរិកកាលពីអ្នកស្រីមានវ័យ១១ឆ្នាំក្នុងនាមជាជនភៀសខ្លួនផ្នែកនយោបាយ។ អ្នកស្រី បានបម្រើការងាររហូតក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក្រោមអណត្តិរបស់អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០១។
កន្លងមកមានពលរដ្ឋអ៊ុយក្រែនតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ដែលរកបានកន្លែងជ្រកកោនក្នុងប្រទេសបារាំង ប៉ុន្តែចំនួននេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលបារាំងនិយាយថា ខ្លួនសុខចិត្តទទួលយកជនភៀសខ្លួនអ៊ុយក្រែនរហូតដល់ ១០០.០០០ នាក់។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងរីករាលដាលកាន់តែខ្លាំងដល់តំបន់ថ្មីនានានៃប្រទេសនេះ ដោយគ្មានការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់ជនស៊ីវិល។ ការណ៍នេះត្រូវបានគេមើលឃើញថា ជាការរំលោភបំពានទៅលើច្បាប់មនុស្សធម៌អន្តរជាតិ។
នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិក ជនអន្តោប្រវេសន៍ដែលបានមកតាំងទីលំនៅនៅក្នុងសហរដ្ឋអាមេរិករួចហើយ តែងតែជួយអ្នកដែលទើបតែមកដល់សហរដ្ឋអាមេរិកថ្មីៗ។
កិច្ចប្រឹងប្រែងដើម្បីជម្លៀសពលរដ្ឋប្រមាណ២សែននាក់ពីទីក្រុងMariupolនៅភាគខាងត្បូងអ៊ុយក្រែនបានទទួលបរាជ័យកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យកន្លងទៅ ហើយភាគីរុស្ស៊ីនិងអ៊ុយក្រែនបានស្តីបន្ទោសគ្នាទៅវិញទៅមកលើបញ្ហានេះ។
ព័ត៌មានផ្សេងទៀត
No media source currently available