ប្រទេសរុស្ស៊ី អាចឈ្លានពានប្រទេសអ៊ុយក្រែននៅពេលណាមួយ ហើយអាចបង្កើតលេសដ៏ភ្ញាក់ផ្អើលមួយដើម្បីធ្វើការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ នៅពេលដែលខ្លួនបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីការពារទឹកដីរបស់អង្គការអ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas – Greenfield បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ CNN ថា៖ «យើង សង្ឃឹមថា ចិន នឹងដើរតួនាទីនៅក្នុងការលើកទឹកចិត្តរុស្ស៊ីឲ្យធ្វើរឿងត្រឹមត្រូវ»។
លោក Joe Biden កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ បានជំរុញឲ្យពលរដ្ឋអាមេរិកាំងចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ហើយបានព្រមានពីសក្ដានុពលនៃការប្រឈមមុខដាក់គ្នាដ៏ខ្លាំងជាមួយរដ្ឋាភិបាលក្រុងមូស្គូ ដែលកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពរុស្ស៊ី អាចប្រយុទ្ធគ្នាក្នុងសមរភូមិផ្លូវគោក។
កិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ឆ្នាំ ២០១៤ និង ២០១៥ បានប៉ុនប៉ងបញ្ចប់សង្គ្រាមនៅក្នុងតំបន់ Donbass នៃភាគខាងកើតនៃប្រទេសអ៊ុយក្រែន រវាងអ៊ុយក្រែន និងពួកទាមទារបំបែករដ្ឋដែលនិយាយភាសារុស្ស៊ីនៅក្នុងតំបន់ Donetsk និង Luthansk ដែលមានជម្លោះ។
ការិយាល័យរបស់លោក Johnson បានប្រកាសម្តងទៀតកាលពីថ្ងៃពុធថា ការបន្តលុកលុយខាងយោធារបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនទំនងជាធ្វើឲ្យមានមនុស្សដែលគ្មានទីលំនៅរស់នៅតាមព្រំដែនអឺរ៉ុបកាន់តែច្រើនឡើងដែលប៉ះពាល់ដល់ប្រទេសនានាដូចជា ប៉ូឡូញនិងលីទុយអានី។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ដំណោះស្រាយដ៏ល្អបំផុតសម្រាប់វិបត្តិរុស្ស៊ីនិងអ៊ុយក្រែន គឺដំណោះស្រាយខាងការទូត។
បើទោះបីជាយ៉ាងនេះក្តី ក៏លោកPutin មិនបានផ្ដល់អត្ថាធិប្បាយដូច្នេះឡើយ នៅពេលដែលលោកបាននិយាយជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីជំនួបរយៈពេល៦ម៉ោងរបស់លោកជាមួយប្រធានាធិបតីបារាំងនៅក្នុងវិមានក្រឹមឡាំងកាលពីយប់ថ្ងៃចន្ទម្សិលមិញ។
ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងរៀបចំជំនួបមួយជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholzនៅសេតវិមាននៅថ្ងៃចន្ទនេះ ដែលរបៀបវារៈនៃកិច្ចប្រជុំនេះ ទំនងជាផ្តោតសំខាន់ទៅលើកិច្ចប្រឹងប្រែងដើម្បីកំញើញដល់ការឈ្លានពានណាមួយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ជំនួបរវាងលោក Putin និងលោក Xi ដែលជាជំនួបលើកទី៣៨ នេះបើតាមការប្រាប់ឱ្យដឹងពីក្រុងប៉េកាំង ជាភស្តុតាងថ្មីៗបំផុតថា ប្រទេសទាំងពីរនេះ មានទំនាក់ទំនងគ្នាជិតស្និទ្ធជាងមុន នៅពេលដែលការទាក់ទងរបស់ពួកគេជាមួយស.រ.អ. មានការរអាក់រអួលជាងមុន។
ទាហានសហរដ្ឋអាមេរិក១ពាន់នាក់ក្នុងប្រទេសអាល្លឺម៉ង់នឹងត្រូវបានបញ្ជូនទៅប្រទេសរូម៉ានី ហើយទាហាន២ពាន់នាក់ទៀតដែលឈរជើងនៅសហរដ្ឋអាមេរិកកំពុងធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសអាល្លឺម៉ង់និងប៉ូឡូញ។
លោក Putin បានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «នៅពេលនេះ វាច្បាស់រួចទៅហើយថា ការព្រួយបារម្ភដ៏សំខាន់របស់រុស្ស៊ីមិនត្រូវបានគេអើពើ»។
កិច្ចប្រឹងប្រែងខាងការទូតនៅថ្ងៃអង្គារនេះដើម្បីដោះស្រាយវិបត្តិនោះ ក៏នឹងរួមបញ្ចូលទាំងដំណើរទស្សនកិច្ចដោយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson ទៅកាន់រដ្ឋធានីកៀវដើម្បីចរចាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Vlodymyr Zelenskiy ផងដែរ។
ព័ត៌មានផ្សេងទៀត