លោកស្រី Linda Thomas-Greenfield បានរិះគន់ថា ការកើនឡើងនូវកងកម្លាំងយោធារបស់រុស្ស៊ីជាង១សែននាក់នៅតាមបណ្តោយព្រំដែនអ៊ុយក្រែន ជា«ការដាក់ពង្រាយកងទ័ពដ៏ធំបំផុត»នៅក្នុងតំបន់អឺរ៉ុបក្នុងប៉ុន្មានទសវត្សរ៍នេះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងគាបសង្កត់រុស្ស៊ីឲ្យបង្ហាញនូវហេតុផលនៃការដាក់ពង្រាយកងទ័ពដ៏ច្រើនរបស់ខ្លួន។
កងទ័ពជើងអាកាសសហរដ្ឋអាមេរិករៀបចំគ្រឿងសព្វាវុធយោធា ដែលរួមមានទាំងអាវុធ និងគ្រាប់កាំភ្លើង សម្រាប់ដឹកទៅកាន់ប្រទេសអ៊ុយក្រែន នៅឯមូលដ្ឋានយោធាជើងអាកាស Dover Air Force Base ក្នុងរដ្ឋ Delaware ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានព្រមានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyថា «មានលទ្ធភាពពិតប្រាកដ» ថារុស្ស៊ី អាចឈ្លានពានប្រទេសអ៊ុយក្រែននៅខែក្រោយ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់សេតវិមាន។
រដ្ឋាភិបាលចិន បានប្រាប់ស.រ.អ.ថា ខ្លួនចង់ឃើញភាគីទាំងអស់ដែលពាក់ព័ន្ធនៅក្នុងបញ្ហាអ៊ុយក្រែន រក្សាភាពអត់ធ្មត់ និងបញ្ចៀសការបង្កើនភាពតានតឹង។ ចំណែកឯស.រ.អ.វិញ បានសង្កត់ធ្ងន់អំពីការបន្ធូរបន្ថយភាពតានតឹង និងបានព្រមានថា ភាពគឃ្លើនរបស់រុស្ស៊ី នឹងបង្កឲ្យមានហានិភ័យផ្នែកសន្តិសុខនិងសេដ្ឋកិច្ច។
សហរដ្ឋអាមេរិក និងអង្គការអូតង់ (NATO) បានផ្តល់ការឆ្លើយតបជាលាយលក្ខណ៍អក្សរដល់រដ្ឋាភិបាលរុស្ស៊ី ទាក់ទិននឹងការទាមទាររបស់រុស្ស៊ីរឿងសន្តិសុខ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយដៃគូអឺរ៉ុប និងប្រទេសអ៊ុយក្រែនមក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden កាលពីថ្ងៃអង្គារបានព្រមានពីផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin រួមទាំងការដាក់ទណ្ឌកម្មបុគ្គលប្រ ឆាំងនឹងលោក Putin ខ្លួនឯងផងដែរ។