ទោះជាយ៉ាងណាក៏ដោយ លោក Biden នៅតែជឿថា អាចមានលទ្ធភាពស្វែងរកដំណោះស្រាយខាងការទូតដែលនឹងបន្ធូរបន្ថយការព្រួយបារម្ភរបស់រុស្ស៊ីអំពីកាំជ្រួចមីស៊ីលរបស់អង្គការអូតង់ និងសមយុទ្ធហ្វឹកហាត់ខាងយោធានៅក្នុងតំបន់អឺរ៉ុបខាងកើត។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលរុស្ស៊ីបានបណ្តេញអនុប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីលោក Bart Gorman ចេញពីប្រទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការដកកងទ័ពរុស្ស៊ីដែលបានបញ្ចប់សមយុទ្ធនៅជិតព្រំដែនប្រទេសអ៊ុយក្រែនគឺត្រូវការពេលវេលា។ ការលើកឡើងនេះបានធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អ៊ុយក្រែនបានបញ្ជាក់ថា មិនមានសញ្ញាជាក់ស្តែងណ
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានក្រុមអ្នកសារព័ត៌មានថា៖ «ទ័ពរុស្ស៊ីដែលកំពុងស្ថិតនៅតាមព្រំដែនជាមួយអ៊ុយក្រែន មានកាន់តែច្រើន មិនមែនតិចជាងមុនទេ ហើយពួកគេកំពុងត្រៀមលក្ខណៈដើម្បីប្រយុទ្ធ»។
រដ្ឋសភាប្រទេសរុស្ស៊ីបានបោះឆ្នោតជំរុញឲ្យលោកប្រធានាធិបតី Vladimir Putin ទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែនថាជា «រដ្ឋអធិបតេយ្យនិងឯករាជ្យ»។
អង្គការអូតង់មិនបានឃើញរុស្ស៊ីដកកងទ័ពចេញពិតប្រាកដនោះទេ ប៉ុន្តែឃើញរុស្ស៊ីកំពុងបន្តបង្កើនកម្លាំងយោធារបស់ខ្លួន។
បណ្ដាមេដឹកនាំក្រុមបស្ចិមប្រទេសបានបញ្ជាក់កាលពីព្រឹកថ្ងៃអង្គារម្សិលមិញថា ពួកគេបានមើលឃើញសញ្ញាណវិជ្ជមានដែលបង្ហាញថា រុស្ស៊ីកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែន។
លោកនាយករដ្ឋមន្ត្រី Trudeau បានថ្លែងប្រាប់សន្និសីទកាសែតថា «ក្នុងស្ថានភាពនៃការប្រឈមមុខដ៏ធ្ងន់ធ្ងរ និងបន្ទាប់ពីការសន្ទនាជាមួយដៃគូអ៊ុយក្រែនរួចមក ខ្ញុំ បានយល់ព្រមផ្តល់គ្រាប់រំសេវនិងឧបករណ៍យោធាដែលមានទឹកប្រាក់ប្រមាណ៧លាន ៨សែនដុល្លារកាណាដាទៅឲ្យអ៊ុយក្រែន»។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងនិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅយប់ថ្ងៃអង្គារនេះ ខណៈពេលដែលជប៉ុនមានក្តីបារម្ភដ៏ខ្លាំងទៅលើហានិ ភ័យនៃការចូលលុកលុយរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
កងយោធាអ៊ុយក្រែនឲ្យដឹងថា ករណីបាញ់កាំភ្លើងធំនៅតំបន់ Donetsk និង Luhansk នៅតំបន់ព្រំដែនអ៊ុយក្រែន ដែលរុស្ស៊ីត្រួតត្រា បានថយចុះ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបន្តបញ្ជូនទាហានកាន់តែច្រើននាក់ទៀត ទៅកាន់ទល់ដែនរបស់រុស្ស៊ី។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានព្រមានថា ប្រទេសរុស្ស៊ីដែលបានប្រមូលផ្តុំកងទ័ពជាង ១០០.០០០ នាក់នៅតាមបណ្ដាយព្រំដែនជាប់ប្រទេសអ៊ុយក្រែន អាចឈ្លានពានអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃទៀត ហើយមន្ត្រីមួយចំនួនខ្លាចមានការវាយប្រហារភ្លាមៗលើរដ្ឋធានីអ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត