ប្រទេសអាល្លឺម៉ង់ បានចោទប្រកាន់ប្រទេសរុស្សីនៅថ្ងៃសុក្រនេះថា បានធ្វើឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខរបស់អឺរ៉ុប ដោយការទាមទារដែលរំលឹកទៅដល់សម័យសង្រ្គាមត្រជាក់ នៅពេលដែលមេ ដឹកនាំលោកខាងលិច បានមកដល់ដើម្បីចូលរួមសន្និសីទក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ដែលត្រូវបានរៀបចំធ្វើឡើងដោយផ្តោតលើវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយ ការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។
ប្រទេសលោកខាងលិច មានការកង្វល់ថា រុស្សី កំពុងត្រៀមខ្លួនឈ្លានពានអ៊ុយក្រែនដែលនៅក្បែរ ខ្លួន ដោយសហរដ្ឋអាមេរិកព្រមានថា ការវាយប្រហាររបស់រុស្សីនេះ អាចកើតមានឡើងក្នុងពេលឆាប់ៗនេះ។
មុនពេលពិធីបើកសន្និសីទប្រចាំឆ្នាំដែលមានរយៈពេល៣ថ្ងៃនៅក្នុងទីក្រុងMunich រដ្ឋមន្ត្រីការបរ ទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock និយាយថា រដ្ឋាភិបាលក្រុងមូស្គូ ចាំបាច់បង្ហាញនូវជំហរដ៏ម៉្មត់ចត់របស់ខ្លួនឆ្ពោះទៅរកការបន្ធូបន្ថយភាពតានតឹងនេះ។
លោកស្រីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយការដាក់ពង្រាយកងទ័ពរបស់ខ្លួនពុំធ្លាប់មានកាលពីមុននៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែននិងការទាមទារតាមបែបសង្រ្គាមត្រជាក់នោះ រុស្សីកំពុងជំទាស់ប្រឆាំងនឹងគោលការណ៍នៃសណ្តាប់ធ្នាប់សន្តិភាពតំបន់អឺរ៉ុប»។
កងទ័ពរុស្សី បានដាក់ពង្រាយនៅជុំវិញប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលនៃភាពមិនឈ្នះចាញ់រវាងរដ្ឋាភិបាលវិមានក្រឹមឡាំងនិងប្រទេសលោកខាងលិចជុំវិញការពង្រីកកម្លាំងរបស់អង្គការអូតង់នៅក្នុងតំបន់អឺរ៉ុបខាងកើត។
មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Munich រដ្ឋមន្ត្រីការបរទេសអាមេរិកលោកAntony Blinken បានប្រាប់អង្គការសហប្រជាជាតិឲ្យរំពឹងទុកនូវការវាយប្រហារមួយក្នុងពេលឆាប់ៗខាងមុខនេះដែលទំនងជាការបង្កើតលេសមួយដើម្បីធ្វើឲ្យសកម្មភាពយោធាស្របច្បាប់។
ការភ័យខ្លាចរបស់មួយមនុស្សចំនួនបានកើតមានឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅពេលដែលមានការបាញ់ផ្តក់ដាក់ខ្សែត្រៀមខាងមុខដែលធ្វើឲ្យខូចខាតសាលាមេតេយ្យមួយកន្លែងនៅភាគខាងកើតអ៊ុយក្រែន ហើយក្រុមទាមទារបំបែកខ្លួនដែលគាំទ្រពីរុស្ស៊ី បានស្តីបន្ទោសកងកម្លាំងអ៊ុយក្រែនថា ជាអ្នកបង្កឲ្យមានភាពតានតឹងនោះ។
រុស្សី បានបដិសេធអំពីផែនការឈ្លានពានណាមួយ ក៏ប៉ុន្តែ រដ្ឋាភិបាលវិមានក្រឹមឡាំងក៏បាននិយាយដែរថា ខ្លួនអាចបង្ខំចិត្តឆ្លើយតបខាងយោធា ប្រសិនបើ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយ តបដល់ការទាមទាររបស់ខ្លួនអំពីសន្តិសុខមួយចំនួននោះ។
រដ្ឋាភិបាលក្រុងមូស្គូរហូតមកដល់ពេលនេះ បានបដិសេធមិនចូលរួមសន្និសីទទីក្រុង Munich ប៉ុន្តែសហរដ្ឋអាមេរិកនិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោកBlinken នឹងជួបជាមួយរដ្ឋមន្ត្រីការ បរទេសរុស្សីលោក Sergei Lavrov នៅសប្តាហ៍ក្រោយ ប្រសិនបើការឈ្លានពានរបស់រុស្សីលើអ៊ុយ ក្រែនមិនបានកើតមានឡើងមុនពេលនោះទេ។
សន្និសីទស្តីពីសន្តិសុខនៅក្នុងទីក្រុង Munich ក៏នឹងមានការចូលរួមផងដែរពីអនុប្រធានាធិបតីអាមេ រិកលោកស្រី Kamala Harris អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterres ប្រ ធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen អគ្គលេខាធិការអង្គការអូតង់លោកJens Stoltenberg និងប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelensky៕