នៅពេលការវាយប្រហារនេះបានចាប់ផ្តើម ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងតាមទូរទស្សន៍ ដោយព្រមានប្រទេសដទៃថា ការប៉ុនប៉ងណាមួយនៅក្នុងការធ្វើអន្តរាគមន៍ក្នុងរឿងនេះអាចនឹង «បណ្តាលឲ្យមានផលវិបាកដែលអ្នកមិនធ្លាប់ឃើញពីមុនមកក្នុងប្រវត្តិសាស្ត្រ»។
ការដាក់ទណុ្ឌកម្មរបស់អូស្ត្រាលី ដៅលើសមាជិកនៃក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ខណៈដែលជប៉ុន នឹងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលជនជាតិរុស្ស៊ីមួយចំនួននិងដាក់បម្រាមដល់ការចេញមូលប័ត្របំណុលរបស់រុស្ស៊ីក្នុងប្រទេសជប៉ុនផងដែរ។
នៅពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសទទួលស្គាល់តំបន់ពីរជារដ្ឋឯករាជ្យ ហើយលោក Putin បានបញ្ជាឲ្យរថក្រោះបើកចូលក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនក្រោមលេសថា ដើម្បីការពារសាធារណរដ្ឋផ្តាច់ខ្លួនទាំងពីរ។
ពលរដ្ឋអ៊ុយក្រែនដែលរស់នៅសហរដ្ឋអាមេរិក កំពុងបង្ហាញសាមគ្គីភាពជាសហគមន៍ជនភៀសខ្លួន ក្នុងពេលប្រឈមនឹងសកម្មភាពគឃ្លើនរបស់រុស្ស៊ីទៅលើប្រទេសកំណើតរបស់ពួកគេ។ លោក Kane Farabaugh នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Chicago រដ្ឋ Illinois។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
ស្របពេលរដ្ឋាភិបាលរុស្ស៊ី ប្រកាសទទួលស្គាល់ជាផ្លូវការលើតំបន់ពីរគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅអ៊ុយក្រែនថាជាប្រទេសឯករាជ្យ ភាពតានតឹងនៅបន្តកើតមាននៅតាមតំបន់ជាប់ព្រំដែនរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ី។
ភាគហ៊ុន បានធ្លាក់ចុះយ៉ាងខ្លាំងនៅអាស៊ីនៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឲ្យកងទ័ពចូលក្នុងតំបន់ទាមទារបំបែករដ្ឋនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលបង្ហាញឲ្យឃើញថា ការឈ្លានពានដែលគេភ័យខ្លាចយូរមកហើយនោះ អាចកើតមានឡើង។
មេដឹកនាំលោកខាងលិចនិងអ្នកវិភាគ និយាយថា ចំណាត់ការនេះជាលេសសម្រាប់រុស្ស៊ីឈ្លានពានប្រទេសជិតខាងរបស់ខ្លួននេះ។
សេតវិមានបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួននឹងដាក់ទណ្ឌកម្មតំបន់ Donetsk និង Luhansk ដែលត្រួតត្រាដោយប្រទេសរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទទួលស្គាល់តំបន់ទាំងនោះថាជារដ្ឋឯករាជ្យ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នឹងធ្វើការចរចាជាមុនសិន នៅសប្តាហ៍នេះនៅទ្វីបអឺរ៉ុប។
ព័ត៌មានផ្សេងទៀត