វិបត្តិអ៊ុយក្រែន៖ គ្រួសារបែកខ្ញែកគ្នា ខណៈអំពើហិង្សាកើនឡើង
- Heather Murdock
- Yan Boechant
- VOA News
ស្របពេលរដ្ឋាភិបាលរុស្ស៊ី ប្រកាសទទួលស្គាល់ជាផ្លូវការលើតំបន់ពីរគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅអ៊ុយក្រែនថាជាប្រទេសឯករាជ្យ ភាពតានតឹងនៅបន្តកើតមាននៅតាមតំបន់ជាប់ព្រំដែនរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ី។ ភាគីទាំងសងខាងចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នកបង្កអំពើហិង្សានៅក្នុងជម្លោះដ៏កាន់តែស្មុគស្មាញមួយនេះ។ អ្នកស្រី Heather Murdock និងលោក Yan Boechant អ្នកយកព័ត៌មានឲ្យ VOA រាយការណ៍អំពីរឿងនេះពីភូមិ Novoluganske និងភូមិ Kozacha Lopan នៃភាគខាងកើតអ៊ុយក្រែន។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕