សារព័ត៌មាន The New York Times បានរាយការណ៍ កាលពីល្ងាចថ្ងៃពុធថា ព័ត៌មានស៊ើបការណ៍សម្ងាត់ដែលសហរដ្ឋអាមេរិកផ្តល់ឱ្យ បានជួយកងកម្លាំងអ៊ុយក្រែន ដើម្បីកំណត់គោលដៅនិងសម្លាប់ឧត្តមសេនីយ៍យោធារុស្ស៊ីមួយចំនួន ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនមក។
ឥណ្ឌាដែលនាំចូលបរិក្ខារយោធាចូលពីរុស្ស៊ីនោះបានដើរខ្សែបន្ទាត់ការទូតដ៏ប្រុងប្រយ័ត្នមួយជាមួយប្រទេសលោកខាងលិចនិងរដ្ឋាភិបាលក្រុងមូស្គូ ដោយបានបដិសេធមិនធ្វើការថ្កោលទោសឬបោះឆ្នោតប្រឆាំងនឹងរុស្ស៊ីនៅអង្គការសហប្រជាជាតិពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
រុស្ស៊ីបាននិយាយថា ការឈប់បាញ់គ្នានៅពេលថ្ងៃរបស់ខ្លួន នឹងបន្តម្តងទៀតនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ដើម្បីសម្រួលការជម្លៀសមនុស្សចេញបន្ថែមទៀត ពីបរិវេណរោងចក្រដែកថែប Azovstal។
ទាំងចិននិងអ៊ុយក្រែនអាចនឹងលែងមានបំណងបន្តគម្រោងយុទ្ធសាស្រ្តផ្លូវមួយខ្សែក្រវាត់មួយក្នុងប្រទេសអ៊ុយក្រែនទៀតទេ។
នាវាកម្សាន្ត Amadea ដែលមានតម្លៃប្រមាណ៣២៥លានដុល្លារត្រូវបានឃាត់ទុកមិនឱ្យចាកចេញពីប្រទេសហ្វ៊ីជីដែលស្ថិតនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងដោយសារតែមានការពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី។
រដ្ឋាភិបាលក្រុងមូស្គូបានផ្តោតលើការវាយប្រហារថ្មីៗរបស់ខ្លួនទៅលើតំបន់ភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន នៅក្នុងសង្គ្រាមរបស់ខ្លួនដែលបានចូលក្នុងខែទី៣ហើយនោះ។
ឥណ្ឌាដែលទិញគ្រឿងបរិក្ខារយោធាពីប្រទេសរុស្ស៊ីនោះបានដើរលើខ្សែបន្ទាត់ការទូតដ៏ប្រុងប្រយ័ត្នមួយជាមួយប្រទេសលោកខាងលិចនិងរដ្ឋាភិបាលក្រុងមូស្គូដោយគ្រាន់តែអំពាវនាវឱ្យបញ្ចប់នូវអរិភាពជាបន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។
លោកប្រធានាធិបតី Volodymyr Zelenskyyy បាននិយាយនៅក្នុងសារវីដេអូកាលពីយប់ថ្ងៃអាទិត្យថា ជនស៊ីវិលជាង១០០នាក់អាចចាកចេញកាលពីថ្ងៃអាទិត្យ ហើយថា ពួកគេមានកំណត់ពេលទៅដល់ទីក្រុង Zaporizhzhia ដែលស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រនៅថ្ងៃចន្ទនេះ។
សភាអាមេរិក បានអនុម័តជាឯកច្ឆ័ននូវសេចក្តីព្រាងច្បាប់ដើម្បីលបុចោលឧបសគ្គដែលរារាំងដល់ការពន្យារពេលនៃការផ្តល់ជំនួយយោធាអាមេរិកទៅឱ្យអ៊ុយក្រែន។
អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធម្សិលមិញថា បញ្ជីឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តិដោយកងទ័ពរុស្ស៊ីនៅក្នុងប្រទេសរបស់លោកស្រីបានកើនឡើងជារៀងរាល់ថ្ងៃ ហើយការដាក់ឱ្យរុស្ស៊ីទទួលខុសត្រូវលើបញ្ហានេះជារឿងដ៏សំខាន់មួយ។
សារក្នុង Twitter អំពីការសន្ទនានៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo មិនបានបញ្ជាក់ពីការអញ្ជើញលោក Zelenskyy ឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនោះឡើយ។
ព័ត៌មានផ្សេងទៀត