លោក Volodymyr Zelenskyy បាននិយាយថា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយចំនួនបានដាក់ស្នើពង្រាងសេចក្តីសម្រេចទទួលស្គាល់ថា សកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនជាអំពើប្រល័យពូជសាសន៍។
រុស្ស៊ីបានបរាជ័យក្នុងដំណាក់កាលដំបូងនៃការវាយលុករយៈពេលប្រាំខែរបស់ខ្លួនដើម្បីផ្តួលរំលំរដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឬមិនអាចដណ្តើមយករដ្ឋធានីកៀវនៅ ភាគខាងជើងអ៊ុយក្រែន។
នាយក CIA លោក William Burns បានព្រមានកាលពីល្ងាចថ្ងៃពុធថា មេដឹកនាំរុស្ស៊ីពិតជាជឿថា គាត់ត្រូវតែយកឈ្នះអ៊ុយក្រែនដើម្បីសម្រេចជោគវាសនារបស់គាត់។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន និយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រួលការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពង់ផែតាមបណ្តោយឆ្នេរសមុទ្រខ្មៅ ប៉ុន្តែលោកចង់ឱ្យប្រទេសលោកខាងលិចដកទណ្ឌកម្មប្រឆាំងនឹងការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Farhan Haq បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា មានវឌ្ឍនភាពបន្ថែមក្នុងការចរចារវាងរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ «ប៉ុន្តែគ្មានអ្វីត្រូវប្រកាសនៅដំណាក់កាលនេះទេ»។
លោក Borrell ថា រុស្ស៊ីត្រូវតែអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បើមិនដូច្នេះទេ សហគមន៍អន្តរជាតិនឹងថា រុស្ស៊ីកំពុងប្រើប្រាស់អាហារជាអាវុធដោយមិនគិតពីអាយុជីវិតមនុស្ស។ លោក Borrell ថា «វាមិនមែនជាល្បែងការទូតទេ។ វាជាបញ្ហាអាយុជីវិត និងការស្លាប់រស់របស់មនុស្សជាច្រើន»។
មន្ត្រីអ៊ុយក្រែនបាននិយាយថា កាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារកណ្តាលទីក្រុង Vinnytsia របស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣ នាក់ និងជាង ១០០ នាក់រងរបួស។
ការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនបានរារាំងការនាំចេញរបស់អ៊ុយក្រែន ហើយវាដំឡើងតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និងជីជាសកល។
អូស្ត្រាលីបានដាក់ទណ្ឌកម្មលើពួកមន្ត្រីរុស្ស៊ី ដោយមានរួមបញ្ចូលពួកអ្នកនយោបាយនិងពួកសមាជិកកងយោធាផងដែរ។
កងកម្លាំងរុស្ស៊ីបានបន្តបង្កើត «កំណើនការកាន់កាប់ទឹកដី»នៅក្នុងខេត្ត Donetsk ដែលជាតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។
មន្ត្រីអ៊ុយក្រែនបាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់១៨នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយរ៉ុក្កែតរបស់រុស្សីទៅលើអគារលំនៅដ្ឋានកម្ពស់ប្រាំជាន់នៅក្នុងទីក្រុង Chasiv Yar ប្រទេសអ៊ុយក្រែន ហើយមនុស្សជាង២០នាក់ទៀតអាចជាប់នៅក្នុងគំនរបាក់បែក។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានថ្លែងប្រាប់សមភាគីចិនរបស់លោកកាលពីថ្ងៃសៅរ៍ថា ការគាំទ្ររបស់ចិនចំពោះសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យស្មុគស្មាញដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។
ព័ត៌មានផ្សេងទៀត