អង្គការមួយជួយសិស្សអ៊ុយក្រែនឱ្យចូលសាលាកំពូលៗរបស់អាមេរិក
សិស្សវិទ្យាល័យអ៊ុយក្រែនចំនួន ៨៤ នាក់មានទេពកោសល្យ ឆ្លាត និងមានមហិច្ឆតា ហើយពួកគេកំពុងស្ថិតក្នុងសង្គ្រាម ប៉ុន្តែពួកគេមិនបណ្តោយឱ្យសង្រ្គាមបំផ្លាញក្តីសុបិនរបស់ពួកគេឡើយ។ ពួកគេកំពុងរៀបចំដាក់ពាក្យទៅមហាវិទ្យាល័យនិងសាលាបណ្ដុះបណ្ដាលកំពូលៗរបស់សហរដ្ឋអាមេរិក ដោយមានជំនួយពីអង្គការមិនរកប្រាក់ចំណេញ។ អ្នកស្រី Lesia Bakalets នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕