សមាគមការពារសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃពុធបានចេញរបាយការណ៍ថ្មីមួយពាក់ព័ន្ធនឹងការឃ្លាំមើលសវនាការនៅក្នុងឆ្នាំ២០២៤។ របាយការណ៍បានរកឃើញភាពមិនប្រក្រតីមួយចំនួនរបស់តុលាការ ដោយជំរុញឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើល។
ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នៅលើផ្លូវ៦០ម៉ែត្រ អាជ្ញាធរពាក់ព័ន្ធកាលពីថ្ងៃអាទិត្យបានចុះត្រួតពិនិត្យ ហើយដាក់ចេញវិធានការបន្ថែម ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។ អ្នកតាមដានជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង។
អ្នកតាមដានបានជំរុញឱ្យរដ្ឋាភិបាលរិះរកមធ្យោបាយពង្រឹងយុត្តិធម៌សង្គម ខណៈដែលពួកគេអះអាងថា ប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដោយសារតែអំពើពុករលួយ បក្ខពួកនិយម ផ្នត់គំនិតសង្គម និងស្ថានភាពនយោបាយជាដើម។
ប្រធានាធិបតីបន្តវេនពីលោក Carter ដែលនៅរស់ មានលោក Bill Clinton លោក George W. Bush លោក Barack Obama លោក Donald Trump និងលោក Joe Biden គ្រោងនឹងចូលរួមក្នុងពិធីបុណ្យសពនេះ ហើយលោក Biden នឹងអានវិយោគកថានៅក្នុងពិធីនោះ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេនៅថ្ងៃពុធថា ករណីជនបរទេសទាំង ៥៧ នាក់ នៅកាស៊ីណូអូរស្មាច់រីសតនេះ គឺជាវិវាទការងារ ដូច្នេះជាសមត្ថកិច្ចរបស់ក្រសួងការងារ។
លោក Carter បង្រៀននៅសាលាថ្ងៃអាទិត្យចំនួនពីរលើកក្នុងមួយខែដែលពេលខ្លះមានមនុស្សរហូតដល់ជាង ៥០០ នាក់។ នៅថ្ងៃអាទិត្យណាដែលលោកមិនបង្រៀន មានមនុស្សតែប្រមាណ២០ ឬ៣០នាក់ និងអ្នកមកទស្សនាមួយចំនួនដែលតែងតែចូលរួម។
លោក ចំរើន ណេតធាវីសំរេច ស្នងការរងខេត្តឧត្តរមាន ប្រាប់វីអូអេនៅថ្ងៃអង្គារថា សមត្ថកិច្ចកំពុងសួរនាំជនបរទេស ៥៧នាក់ដែលភាគច្រើនជាជនជាតិប៉ាគីស្ថានទាំងនោះ អំពីមូលហេតុនៃការរត់ចេញពីអគារកាស៊ីណូនោះ។ លោកសុំមិនទាន់បញ្ជាក់ពីមូលហេតុ ដោយប្រាប់ឲ្យចាំការសួរនាំចប់។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់វីអូអេនៅថ្ងៃចន្ទថា អំពើពុករលួយដែលសង្ស័យថាប្រព្រឹត្តឡើងដោយមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវទាំងពីររូបបានកើតឡើងអំឡុងឆ្នាំ ២០២៣ និង ២០២៤។
បើតាមរបាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ ២០២៤ អាជ្ញាធរបានរឹបអូសគ្រឿងញៀនបានចំនួនជិត ១៥តោន និងឃាត់ខ្លួនមនុស្សចំនួនជាង ២ម៉ឺន ៦ពាន់នាក់ ដែលមានទាំងពលរដ្ឋខ្មែរនិងជនបរទេស។
ការស៊ើបអង្កេតបានផ្តោតលើថាតើជនសង្ស័យឈ្មោះ Shamsud-Din Jabbar អាយុ ៤២ ឆ្នាំដែលជាពលរដ្ឋអាមេរិកមកពីរដ្ឋ Texas ធ្លាប់ធ្វើជាទាហានអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននេះ បានជួយនៅក្នុងការរៀបចំផែនការវាយប្រហារដ៏ប្រល័យនេះឬក៏យ៉ាងណានោះ។
លោក Biden បានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសពរបស់លោក Carterជាលក្ខណៈផ្លូវរដ្ឋ ដែលធ្វើឡើងជាច្រើនថ្ងៃនិងមាន ៣ ដំណាក់កាលនិងត្រូវសម្របសម្រួលដោយយោធាសហរដ្ឋអាមេរិក។
ប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ក៏ជំរុញឲ្យមានការផ្តន្ទាទោសលើមន្ត្រីនគរបាលឲ្យបានតឹងរ៉ឹងផងដែរ។ លោកបន្ថែមថា ករណីនេះគឺជាការសម្រេចចិត្តដោយបំពានច្បាប់ ព្រោះភាគីដែលសមត្ថកិច្ចដាក់ការសង្ស័យមិនបានផ្ទុះអាវុធនោះឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available