នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានសម្ពោធដំណើការជាផ្លូវការសាកលវិទ្យាល័យ ដឺ ម៉ុនហ្វត យូនីវើស៊ីធី (De Montfort University) ដែលមានស្តង់ដារពីចក្រភពអង់គ្លេស ដែលជាសាខាដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានថតវីដេអូ និងផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយដាក់ការសង្ស័យថា ជាការចាប់ជំរិត។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំដល់ស្នងការដ្ឋានរាជធានីខេត្តទាំងអស់ឱ្យ«រៀបចំផែនការ» ដើម្បីបោសសម្អាតគ្រឿងញៀនតាមក្លឹបកម្សាន្ត KTV ទីតាំងកម្សាន្តនានា ដែលលោកថា មានការប្រើប្រាស់សារធាតុញៀនប្រភេទម្សៅដែលអាចប៉ះពាល់ខួរក្បាលយុវជន។
អាជ្ញាធរកម្ពុជាឱ្យដឹងថា ខ្លួនបានរកឃើញសាកសពរបស់អ្នកបើកឧទ្ធម្ភាគចក្រដែលធ្លាក់រយៈពេល។ ជាង២សប្តាហ៍មកហើយ។ សាកសពរបស់អ្នកបើកឧទ្ធម្ភាគចក្រទីពីរត្រូវបានរកឃើញនាព្រឹកថ្ងៃអង្គារនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដែលបានបង្ហោះលើទំព័រFacebook ថាការហោះស្វែងរកបានប្រទះឃើញបំណែកខ្ទេចខ្ទីនៃឧទ្ធម្ភាគចក្រម៉ាក Z-9 ផលិតនៅប្រទេសចិនក្នុងតំបន់ជួរភ្នំក្រវ៉ាញដែលមានព្រៃស្តុក ស្ថិតក្នុងខេត្តពោធិ៍សាត់ ប៉ែកនិរតី។
តុលាការខេត្តព្រៃវែងបានចេញដីកាបង្គាប់ឱ្យឃុំខ្លួននាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង ឈ្មោះ យ៉ែម រ៉ាន់យ៉ា អាយុ៤២ឆ្នាំ ពីបទជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងគូកនពីរនាក់ផ្សេងទៀត។
លោក ហ៊ុន ម៉ាណែត និយាយថា៖ «ទោះបីប្រឈមនឹងការលំបាកឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប»។
អ្នកស្រី Kira Korole ពលទោ វ័យ ៤០ ឆ្នាំ នៅក្នុងជួរកងទ័ពអូស្រ្តាលី និងស្វាមីវ័យ ៦២ ឆ្នាំ លោក Igor Korolev បានបង្ហាញខ្លួននៅតុលាការ កាលពីថ្ងៃសុក្រ ទី ១២ ខែកក្កដា។
មន្រ្តីកម្ពុជាឱ្យដឹងថាអាជ្ញាធរបានបណ្តេញជនជាតិចិនម្នាក់ចេញពីកម្ពុជា ដែលពាក់ព័ន្ធនឹងរឿងលាងលុយកខ្វក់។ ជនជាតិចិនដែលត្រូវបានរាយការណ៍ថាមានសញ្ជាតិខ្មែរនោះត្រូវបានកាត់ទោសដោយតុលាការសិង្ហបុរី ហើយត្រូវបានបញ្ជូនមកកម្ពុជាកាលពីខែមិថុនា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ប្រាប់វីអូអេថា មកត្រឹមម៉ោង ២ រសៀលថ្ងៃចន្ទនេះ ក្រុមការងារជួយសង្រ្គោះមិនទាន់មានតម្រុយបន្ថែមពីឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងនេះនៅឡើយទេ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
ការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺដើម្បីធ្វើយ៉ាងណាឱ្យជនដៃដល់ ដែលជាអតីតឧកញ៉ាទទួលទោសជាប់ពន្ធនាគារច្រើនឆ្នាំ ខណៈសាធារណជនបានរិះគន់ករណីនេះ និងចង់ឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ព័ត៌មានផ្សេងទៀត
No media source currently available