រឿងចម្រូងចម្រាស់អំពីអ្នកឆ្កឹះកកាយរឿងសម្ងាត់ម្នាក់ទាក់ទិននឹងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ នៅតែបន្តវិវឌ្ឍកាលពីថ្ងៃសុក្រដោយលោកប្រធានាធិបតីបានអំពាវនាវឱ្យមានការលាលែងចេញពីតំណែងនៃសមាជិកសភាសំខាន់ម្នាក់។
ប្រធានស្ដីទីនៃទីភ្នាក់ងារស៊ើបអង្កេតជាតិ លោក Joseph Maguire ថ្លែងថា លោកបានធ្វើតាមច្បាប់នៅពេលដែលលោកដំបូងឡើយបានរារាំងការចេញផ្សាយរបាយការណ៍របស់អ្នកលួចបញ្ចេញការណ៍សម្ងាត់។
បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានធ្វើការជជែកដេញដោល គ្នាលើកទី៣ កាលពីយប់ថ្ងៃព្រហស្សតិ៍ នៅទីក្រុង Houston រដ្ឋតិចសាស់។
បេក្ខជនប្រធានាធិបតីខាងនាំមុខគេទាំង១០រូបខាងគណបក្សប្រជាធិបតេយ្យបានឡើងជជែកដេញដោលគ្នាកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានដេញដោលគ្នាសួរសំណួរអំពីបញ្ហានយោបាយដាក់គ្នាទៅវិញទៅមកលើបញ្ហាជាច្រើន។
សមាជិកាព្រឹទ្ធសភាអាមេរិកាំង បានកើនប្រជាប្រិយភាពដល់លំដាប់ថ្នាក់លេខ២ នៅក្នុងការស្ទង់មតិសាធារណៈ និងទាក់ទាញហ្វូងមហាជនជាច្រើននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់បេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នៅក្នុងឆ្នាំ ២០២០ខាងមុខនេះ។
បេក្ខជនប្រធានាធិបតីអាមេរិក តែងតែធ្វើដំណើរទៅកាន់តំបន់បច្ចេកវិទ្យា Silicon Valley ដើម្បីរៃអង្គាសប្រាក់ ហើយតែងតែនិយាយអំពីការបង្កើតថ្មីនិងអនាគតដោយមានទិដ្ឋភាពបរិវេណក្រុមហ៊ុនបច្ចេកវិទ្យាណាមួយនៅពីក្រោយ។ ប៉ុន្តែនៅឆ្នាំនេះ អ្វីៗបានផ្លាស់ប្ដូរហើយ។
អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលជាបេក្ខជននាំមុខគេផ្អែកលើការស្ទង់មតិសាធារណៈនានា មានឈ្មោះដំបូងគេនៅក្នុងបញ្ជីបេក្ខជនគណបក្សប្រជាធិបតេយ្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការជជែកដេញដោលលើកទី៣ របស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនេះ។
គណបក្សប្រជាធិបតេយ្យបានបង្កើតច្បាប់ដើម្បីកំណត់ពីលក្ខខណ្ឌសម្រាប់អ្នកដែលនឹងត្រូវបានអនុញ្ញាតឲ្យចូលរួមជជែកដេញដោល ដែលជាវេទិកាមួយផ្តល់ឱកាសឲ្យបេក្ខជនបង្ហាញពីសមត្ថភាពរបស់ខ្លួនធៀបទៅនឹងសមត្ថភាពរបស់គូប្រជែង។
លោកប្រធានាធិបតីទើបតែត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ជាកន្លែងដែលលោកបានលើកឡើងអំពីបញ្ហាពាណិជ្ជកម្ម បញ្ហាប្រទេសរុស្ស៊ី និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
លោក Joe Biden បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងថា៖ «បើយើងឲ្យប្រធានាធិបតីត្រាំកាន់តំណែង ៨ឆ្នាំ ខ្ញុំជឿអស់ពីចិត្តថ្លើមថា លោកត្រាំនឹងផ្លាស់ប្តូរជារៀងរហូតលើលក្ខណៈថាតើយើងជានរណានោះ។ ដោយហេតុនេះហើយ យើងត្រូវតែផ្តួលលោក ដូណាល់ ត្រាំ នៅឆ្នាំ២០២០»។
ក្រុមអ្នកវិភាគនយោបាយមើលឃើញថា និន្នាការនេះ មួយផ្នែកកើតចេញពីគំនិតរបស់លោក ហើយមួយផ្នែកទៀតគឺជា យុទ្ធសាស្រ្តបោះឆ្នោតតែប៉ុណ្ណោះ។
លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានទទួលការចាប់អារម្មណ៍ដ៏ខ្លាំងបំផុតនៅក្នុងការជជែកដេញដោលជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃពុធ។
ព័ត៌មានផ្សេងទៀត