ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នៅតែ​នាំមុខ​ក្នុង​ក្រុម​បេក្ខជន​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ ​ថ្វីបើ​មាន​មន្ទិល​សង្ស័យ​ក៏ដោយ


រូបឯកសារ៖ បេក្ខជនឈរឈ្មោះជាប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ថ្លែងអំឡុងពេលវេទិកាសហជីពមួយ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុង Las Vegas សហរដ្ឋអាមេរិក។​
រូបឯកសារ៖ បេក្ខជនឈរឈ្មោះជាប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ថ្លែងអំឡុងពេលវេទិកាសហជីពមួយ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុង Las Vegas សហរដ្ឋអាមេរិក។​

លោក Joe Biden បេក្ខជន​ខាង​គណបក្ស​ប្រ​ជា​ធិបតេយ្យ ​បាន​ថ្លែងថា៖ «បើយើង​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​កាន់​តំណែង ​​៨​ឆ្នាំ ​​ខ្ញុំជឿ​អស់​ពី​ចិត្ត​ថ្លើម​ថា ​លោក​ត្រាំនឹង​​ផ្លាស់​ប្តូរ​ជារៀង​រហូត​លើ​លក្ខណៈ​ថាតើ​យើ​ង​ជា​នរណា​នោះ។ ដោយ​ហេតុ​នេះ​ហើយ ​យើង​ត្រូវ​តែ​ផ្តួល​លោក ​ដូណាល់ ​ត្រាំ​ ​នៅឆ្នាំ​២០២០»​។

ការស្ទង់​មតិបង្ហាញ​ថា ​លោក Joe Biden អតីត​អនុ​ប្រធានាធិប​តីបន្ត​នាំ​មុខ​គូ​ប្រកួតប្រជែងតំណែង​បេក្ខជន​ប្រ​ធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជាធិប​តេយ្យ​សម្រាប់​ឆ្នាំ​២០២០។ ក៏ប៉ុន្តែការ​ព្រួយ​កង្វល់​អំពី​អាយុ​របស់​លោក Biden ​និង​ទម្លាប់​របស់​លោក​អំពីការនិយាយ​ផ្តេសផ្តាស ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជា​ធិបតេយ្យ​ខ្លះ​ចោទ​សួរថាតើ​លោកនឹង​ក្លាយ​ជា​បេក្ខជន​ដ៏ល្អ​បំផុតដើម្បី​តទល់​ប្រធានា​ធិបតី​ត្រាំ​នៅការបោះឆ្នោត​ឆ្នាំ​ក្រោយ​ដែរ​ឬ​យ៉ាងណា។

នៅ​រដ្ឋ Iowa លោក Joe Biden ហាក់​ដូចជាធ្វើ​ឲ្យ​បេក្ខភាព​ភាព​របស់​លោក​កាន់តែ​ខ្លាំងឡើង​ក្នុងនាម​ជា​បេក្ខជន​នាំ​មុខ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​រិះគន់​លើប្រធានា​ធិបតី​ដូណាល់ ​ត្រាំ។

លោក Joe Biden បេក្ខជន​ខាង​គណបក្ស​ប្រ​ជា​ធិបតេយ្យ ​បាន​ថ្លែងថា៖ «បើយើង​ឲ្យ​ប្រធានា​ធិបតី​ត្រាំ​កាន់​តំណែង ៨​ឆ្នាំ ខ្ញុំជឿ​អស់​ពី​ចិត្ត​ថ្លើម​ថា ​លោក​ត្រាំនឹងផ្លាស់​ប្តូរ​ជារៀង​រហូត​លើ​លក្ខណៈ​ថាតើ​យើ​ង​ជា​នរណា​នោះ។ ដោយ​ហេតុ​នេះ​ហើយ ​យើង​ត្រូវ​តែ​ផ្តួល​លោក ​ដូណាល់ ​ត្រាំ​ ​នៅឆ្នាំ​២០២០»​។

ឥឡូវ​នេះ លោក Biden នៅតែ​ស្ថិតលើ​គេនៅក្នុង​ការស្ទង់​មតិ​ថ្នាក់​ជាតិ​និងថ្នាក់​រដ្ឋ​សំ ខាន់​ៗ។ ក៏ប៉ុន្តែលោក​ក៏​ប្រឈម​ការ​ប្រណាំង​ប្រជែង​យ៉ាង​ខ្លាំងពី​គូ​ប្រកួត​ប្រ​ជែង​ជា​ច្រើន​នាក់ រួមមាន​លោក​ស្រី Elizabeth Warren សមាជិកា​ព្រឹទ្ធសភា​រដ្ឋ Massachusetts ផងដែរ។

លោក​ស្រី Elizabeth Warren បាន​ថ្លែង​ថា៖ «ឆ្នាំ​២០២០ជា​ឱកាស​របស់​យើង។ យើង ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នេះ​ធ្វើការដើម្បីពល​រដ្ឋ​អាមេរិកាំង​ទាំង​អស់។ ចូរ​ធ្វើ​កិច្ចការ​នេះរួមគ្នា។ ជយោ! ​គណបក្សប្រជា​ធិប​តេយ្យ! យើង​ត្រូវមាន​ក្តី​សុបិន្ត​ធំ! ប្រយុទ្ធ​ឲ្យខ្លាំង​ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ»។​

ថ្វីបើ​លោក Biden មាន​អាយុ ​៧៦​ឆ្នាំ ​លោកនៅ​តែ​ជា​អ្ន​ក​ធ្វើ​យុទ្ធនា​ការ​ប្រកប​ដោយភាព​ស្វាហាប់។

ក៏ប៉ុន្តែ​លោកក៏បាន​ធ្វើ​ឲ្យ​មានការ​ពិនិត្យពិច្ច័យ​ជាបន្ត​បន្ទាប់​អំពីការ​និយាយ​ផ្តេស​ផ្តាសកាល​ពីពេល​ថ្មី​ៗ​នេះ ​រួមទាំង​ការអត្ថាធិប្បាយ​ស្តីពីការ​ជួយ​ជន​ក្រីក្រ​ផង។

លោក Joe Biden បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រ​ជា​ធិបតេយ្យ បាន​ថ្លែង​ថា៖ «កូន​ក្មេង​ក្រីក្រ​ ​មាន​បញ្ញា​ឈ្លាសវៃ​និង​ទេព​កោសល្យ​ដូចជា​ កូន​ក្មេង​ស្បែកស​ កូន​ក្មេង​អ្នកមាន ​កូនក្មេង​ស្បែក​ខ្មៅ ​និង​កូនក្មេង​អាស៊ី​ដែរ»។

លោក Biden ក៏បាន​ក្លាយជាគោលដៅ​នៃការវាយ​ប្រហា​រជា​ប្រចាំ​របស់​គូ​ប្រជែង​របស់​លោកគឺ ​ប្រធានាធិបតី​ដូណាល់ ​ត្រាំ។ ប្រធានាធិបតី​ត្រាំ​ថ្លែងថា៖ «លោក Joe មិន​មែន​ជា​មនុស្ស​ឆ្លាត​ឈ្លាសវៃ​ទេ។ លោក​មិនមែន​ជា​មនុស្ស​ម្នាក់​ដែលអ្នក ​អាច​មាន​ ដើម្បី​ធ្វើ​ជា​ប្រ​ធានា​ធិបតី​របស់​អ្នកនោះ​ទេ។ក៏ប៉ុន្តែ ​ប្រសិនបើ ​លោក ​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានា​ធិបតី ខ្ញុំ​មាន​ការរំភើប​បំផុត»។

​លោកស្រី Vanessa Beasley ជាអ្នក​វិភាគ​បាន​និយាយថា លោក Biden ​ក៏​បាន​ទទួល​រងការរិះគន់​ខ្លះ​នៅ​ក្នុងការជជែក​ដេញ​ដោល​ ២លើក​ដំបូង ​ក៏ប៉ុន្តែ​ក៏បាន​បង្ហាញ​ពីការ​ងើប​ឡើង​វិញ​ដែរ។

​លោកស្រី Vanessa Beasley នៃ​សាកល​វិទ្យាល័យ Vanderbilt បាន​និយាយថា៖ «​មានភស្តតាងល្អ​ខ្លះ​ដែល​មនុស្ស​នៅ​ក្នុង​គណបក្ស​ប្រ​ជាធិបតេយ្យ គិត​ថា លោក Biden ជា​មនុស្សម្នាក់​ដែល​មាន​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​ផ្តួល​ប្រធានាធិបតី​ត្រាំ។ ខ្ញុំ​គិត​ថា មាន​ការអត់ឱន​យ៉ាង​ច្រើន​នៅ​ក្នុង​មនុស្ស​ទាំង​នោះ​នៅពេល​ឥឡូវនេះ ​ពីព្រោះ​តែ ​ពួកគេ​ចង់​ឲ្យ​លោករក្សា​ឈ្មោះ​ដែល​គេ​ទទួល​ស្គាល់ភាគ​ច្រើន​ ​ហើយ​ដែល​លោក​មានឱកាស​ខ្លាំង​បំផុត​ក្នុង​ការ​ផ្តួល​ប្រធានា​ធិបតី​ត្រាំ»។

លោក Kyle Kondik ​និយាយថា ការ​បោះ​ឆ្នោត​លើក​ដំបូង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោតបឋម​ខាង​គណ​បក្ស​ប្រ​ជាធិបតេយ្យចាប់​ផ្តើម​នៅខែ​កុម្ភៈ ​ហើយ​ការណ៍​នេះធ្វើ​ឲ្យ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​គូប្រកួតដើម្បី​ដណ្តើម​ជ័យ​ជម្នះ​លើ​លោក​ Biden។

លោក Kyle Kondik ​នៃ​សាកល​វិទ្យាល័យ Virginia ​និយាយថា៖ «​ខ្ញុំ​គិតថា ​បើ ​លោកBiden ​នៅ​តែ​នាំ​មុខនៅពេល​ដែល​យើងចូលទៅ​ដល់​ខែ​កញ្ញា​និងខែ​តុលា​បន្ទាប់​ពីការ​ជជែក​ដេញ​ដោលបីបួន​លើកទៀត ការណ៍​នេះនឹង​បង្ហាញថា ​លោកនៅ​តែ​ជាអ្នកនាំ​មុខ​កាន់​តែខ្លាំងឡើង។ ក៏ប៉ុន្តែ វាក៏​អាច​មាន​លទ្ធភាព​ដែរថា លោក ស្ថិតនៅក្រោមការ​ពិនិត្យ​ពិច្ច័យយ៉ាង​ខ្លាំង ​ដែល​អ្នកគាំទ្រ​របស់​លោក​ខ្លះអាច​ទៅ​គាំទ្រ​បេក្ខជនខ្លះ​នៃ​បេក្ខជន​ទាំងអស់​នោះ​ ​ហើយ​បន្ទាប់​មកប្រហែល​ជាមានជា​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង»។

លោក Darrel West ​ជា​អ្នក​វិភាគនិយាយ​ថា ​គណបក្ស​ប្រ​ជាធិបតេយ្យ​ក៏​នៅ​តែ​មាន​ការខ្វែង​គំនិតគ្នា​អំពី​ថា​តើ​គួរ​ផ្តោត​ភាគច្រើន​លើ​ការផ្តួល​លោក​ប្រធានា​ធិបតី​ត្រាំឬ​ជំរុញ​ឲ្យ​មានការ​ធ្វើ​កំណែ​ទម្រង់​យ៉ាង​ខ្លាំង​លើ​គោលនយោបាយ​សេដ្ឋ​កិច្ច​និង​សង្គម។ឮ

លោក Darrel West ​នៃ​វិទ្យា​ស្ថាន Brookings និយាយ​ថា៖ «ដូច្នេះ ការ​ជជែក​ដេញ​ដោល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​បេក្ខជន​គណ​បក្សប្រ​ជាធិបតេយ្យ​គឺ៖ «​តើ​យើង​ចាំ​បាច់​ធ្វើ​ការ​ផ្លាស់​ប្តូរ​តិចតួច​និង​ធ្វើឲ្យ​សហរដ្ឋ​អាមេ​រិក​ត្រឡប់​ទៅកាន់ដូច​កាល​ពីមុន​លោកត្រាំកាន់​តំណែង ឬយើង​ចាំបាច់​ធ្វើ​ការ​ផ្លាស់​ប្តូរ​កាន់​តែ​ខ្លាំង​ឡើង​ថែមទៀត?»។

ឧបសគ្គ​នេះនឹង​បង្ហាញ​ឲ្យ​ឃើញ​ម្តងទៀត​នៅពេល​ដែល​បេក្ខជន​គណបក្ស​ប្រជាធិប តេយ្យ​ជួប​គ្នា​ដើម្បី​ជជែកដេញដោលលើក​ទី៣​នៅ​ក្នុង​ទីក្រុង Houston នៅ​ខែ​ក្រោយ​នេះ៕

ប្រែសម្រួលដោយជឹង ប៉ូជីន

XS
SM
MD
LG