អតីតអ្នកជំនួយការកំពូលខាងគោលនយោបាយការបរទេសស្តីពីរុស្ស៊ី និងអឺរ៉ុបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានផ្តល់សង្ខីកម្មសម្ងាត់នៅក្នុងការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃចន្ទ។
ក្រោយការស៊ើបអង្កេតជាងពីរឆ្នាំរកឃើញថា ទីភ្នាក់ងារស្រាវជ្រាវខាងអ៊ីនធឺណិតគាំទ្រដោយវិមានក្រឹមឡាំង «ស្វះស្វែងឱ្យមានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ដោយធ្វើឱ្យខូចប្រយោជន៍ដល់ឱកាសជោគជ័យរបស់លោកស្រី Hillary Clinton ហើយគាំទ្រលោក Donald Trump តាមអាជ្ញាធរវិមានក្រឹមឡាំង»។
គណៈកម្មាធិការ ៣ នៃរដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងចោទសួរឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុបលោក Gordon Sondland នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីទំនាក់ទំនងរវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងមន្ត្រីអ៊ុយក្រែន។
គណបក្សធំទាំងពីរកំពុងចោទគ្នាទៅវិញទៅមក បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានអ្នកបញ្ចេញព័ត៌មានសម្ងាត់ទី២ បានចោទថាលោកប្រធានាធិបតីអាមេរិក Trump បានប្រព្រឹត្តអំពើខុសឆ្គង ក្នុងការកិច្ចការរបស់លោក ពាក់ព័ន្ធជាមួយប្រទេសអ៊ុយក្រែន។
ពួកគណបក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្រ្ត បានចេញការកោះហៅមន្រ្តីមន្ទីរបញ្ចកោណនិងការិយាល័យថវិការបស់សេតវិមានដែលជាផ្នែកមួយនៃការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីត្រាំចេញពីតំណែង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចោទប្រកាន់ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ថាមានកំហុសពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងបទល្មើសមជ្ឈិម និងទោសក្បត់ជាតិ» ស្របពេលដែលមានការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង។
មន្រ្តីស៊ើបការណ៍សម្ងាត់ទី២របស់សហរដ្ឋអាមេរិក បានទាក់ទងអង្គការឃ្លាំមើលរបស់សហគមន៍ស៊ើបការណ៍សម្ងាត់ដោយមានព័ត៌មានប្រភពដំបូងដែលគាំទ្រពាក្យបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានដំបូងប្រឆាំងនឹងការជាប់ទាក់ទិនរបស់ប្រធានាធិបតីដូណាល់ ត្រាំជាមួយប្រទេសអ៊ុយក្រែន។
មាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបានដំណើរការទៅមុខនូវការស៊ើបអង្កេតរបស់ពួកគេដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ កំពុងបន្តរិះគន់ពួកគណបក្សប្រជាធិបតេយ្យដែលបានផ្តួចផ្តើមការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងដោយសារបណ្តឹងរបស់អ្នកបញ្ចេញព័ត៌មានសម្ងាត់។
ក្រុមមេធាវីរបស់អ្នកលួចបញ្ចេញព័ត៌មានសម្ងាត់ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៅក្នុងការការពារអត្តសញ្ញាណរបស់អ្នកបញ្ចេញព័ត៌មាននោះ នៅពេលដែលលោក Trump និយាយថា លោកចង់ជួបជាមួយនឹងអ្នកចោទប្រកាន់លើរូបលោកនេះ។
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក និយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងដើម្បីស្តាប់ការផ្តល់សក្ខីកម្មពីអ្នកបញ្ចេញព័ត៌មានសម្ងាត់ដែលការប្តឹងរបស់គេ បានបណ្តាលឲ្យមានការស៊ើបអង្កេតប្តឹងទម្លាក់តំណែងលោកប្រធានាធិបតីត្រាំ។
កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយប្រាប់មន្ត្រីរុស្ស៊ីពីរនាក់នៅក្នុងជំនួបមួយកាលពីឆ្នាំ២០១៧ថា លោកមិនខ្វល់ខ្វាយអំពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការបោះឆ្នោតស.រ.អា.ទេ។
ព័ត៌មានផ្សេងទៀត