ជ័យជម្នះកាលពីថ្ងៃអង្គារនេះ ធ្វើឲ្យគូប្រកួតលោក Bernie Sanders ដែលហៅខ្លួនលោកថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យ កាន់តែមានការលំបាកក្នុងការប្រមូលចំនួនប្រតិភូឲ្យបានច្រើនជាងលោក Biden ដើម្បីឲ្យគ្រប់ចំនួនប្រតិភូ ១.៩៩១ អាចទទួលការតែងតាំងពីគណបក្សបាន។
រដ្ឋ Michigan ជារដ្ឋមានប្រតិភូច្រើនជាងគេនៅក្នុងការបោះឆ្នោតបឋមក្នុងថ្ងៃអង្គារនេះ ដោយមានប្រតិភូដែលបេក្ខជនត្រូវប្រជែងយកចំនួនដល់១២៥។
ការគាំទ្ររបស់សមាជិកព្រឹទ្ធសភារូបនេះ ធ្វើឡើង បន្ទាប់ពីអ្នកស្រី Kamala Harris សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ California ដែលបានដកខ្លួនចេញពីការប្រកួតយកបេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកាលពីខែធ្នូកន្លងទៅនេះ បានគាំទ្រលោក Biden កាលពីថ្ងៃអាទិត្យ។
អ្នកបោះឆ្នោតនៅក្នុងរដ្ឋចំនួន ៦ ក្នុងសហរដ្ឋអាមេរិក នឹងចេញទៅបោះឆ្នោតនៅថ្ងៃអង្គារនេះ ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
គូប្រជែងរបស់អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កំពុងបន្ដប្រជែងនឹងលោកដើម្បីទទួលបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts លោកស្រី Elizabeth Warren ដែលធ្លាប់ជាបេក្ខជនប្រធានាធិបតីនាំមុខគេម្នាក់នៃគណបក្សប្រជាធិបតេយ្យ បានប្រកាសបោះបង់ចោលយុទ្ធនាការរកសំឡេងឆ្នោត នៅថ្ងៃព្រហស្បតិ៍។
លោក Mike Bloomberg មហាសេដ្ឋីអាមេរិកខាងវិស័យសារព័ត៌មាន បានប្រកាសនៅថ្ងៃពុធនេះថា លោកបានបោះបង់ចោលយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យ
លោក Sanders បានយកឈ្នះនៅក្នុងដែលមានប្រតិភូច្រើនជាងគេគឺរដ្ឋ California (កាលីហ្វ័រញ៉ា) ក៏ដូចជាឈ្នះនៅរដ្ឋ Colorado, Utah និងរដ្ឋ Vermont ដែលជារដ្ឋកំណើតរបស់លោក Sanders។
មន្ត្រីសន្តិសុខនិងចារកម្មសហរដ្ឋអាមេរិកបានព្រមានក្រុមអ្នកបោះឆ្នោតឲ្យត្រៀមខ្លួនចំពោះលទ្ធភាពនៃតួអង្គបរទេសដែលនឹងព្យាយាមបញ្ជុះបញ្ជូលទស្សនៈរបស់ពួកគេ ខណៈដែលពួកគេប្រុងប្រៀបចូលរួមការបោះឆ្នោតបឋមសំខាន់ៗ។
គណបក្សប្រជាធិបតេយ្យបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីក្នុងរដ្ឋចំនួន១៤នៅថ្ងៃអង្គារ ទី៣ ខែមីនានេះ។
ការប្រកួតប្រជែងនៅ១៤រដ្ឋនេះ ជាការប្រកួតដណ្តើមចំនួនប្រតិភូដ៏ច្រើន គឺប្រមាណ១ភាគ៣នៃប្រតិភូសរុបទាំងអស់ ដើម្បីឲ្យបានគ្រប់ចំនួនប្រតិភូដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីពីគណបក្សបាន។
ព័ត៌មានផ្សេងទៀត