លោក Michael Bloomberg អតីតអភិបាលក្រុងញូវយ៉ក បានដកខ្លួនចេញពីការប្រកួតប្រជែងដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីបានបង្ហាញពីភាពកម្សោយនៅក្នុងរដ្ឋចំនួននដែលបានធ្វើការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារ។
លោក Joe Biden អតីតអនុប្រធានាធិបតី ឈ្នះរដ្ឋចំនួន៩រួមមានរដ្ឋតិចសាសដែលមានប្រតិភូច្រើន។លោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont ឈ្នះបានទទួលរដ្ឋដែលមានប្រតិភូច្រើនដែរដូចជារដ្ឋកាលីហ្វ័រញ៉ា កូឡូរ៉ាដូ យូថានិងរដ្ឋ Vermont ដែលជារដ្ឋរបស់លោក។ លោក Bloomberg បានឈ្នះនៅកោះសូម័រដែលជាដែនដីសហរដ្ឋអាមេរិកដោយទទួលបានប្រតិភូចំនួន៥នៃប្រតិភូទាំងអស់ចំនួន៦ ខណៈដែលទទួលបានប្រតិភូចំនួន៣នៅក្នុងរដ្ឋកូឡូរ៉ាដូនិងប្រតិភូមួយនៅរដ្ឋអាខេនស។
លោក Bloomberg និយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា «កាលពី៣ខែមុន ខ្ញុំ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីដើម្បីផ្តួលប្រធានាធិបតីដូណាល់ ត្រាំ។នៅថ្ងៃនេះ ខ្ញុំ ចាកចេញពីការប្រកួតប្រជែងនេះដោយមូលហេតុដដែលគឺ យកជ័យជម្នះលើប្រធានាធិបតីដូណាល់ ត្រាំ ពីព្រោះតែវាបានបញ្ជាក់យ៉ាងច្បាស់សម្រាប់ខ្ញុំថា ការស្ថិតនៅក្នុងការប្រកួតប្រជែងដើម្បីធ្វើឲ្យសម្រេចគោលដៅនោះ នឹងមានការលំបាកកាន់តែខ្លាំងឡើង។ខ្ញុំជានិច្ចកាលជឿថា ការផ្តួលប្រធានាធិបតីដូណាល់ ត្រាំ ចាប់ផ្តើមដោយមានការរួបរួមគ្នានៅពីក្រោយបេក្ខជនដែលបានធ្វើយុទ្ធនាការល្អ។បន្ទាប់ពីការបោះឆ្នោតកាលពីម្ស៉ិលម៉ិញ វាបានបញ្ជាក់យ៉ាងច្បាស់ថា បេក្ខជនម្នាក់ដែលជាមិត្តភក្រ្តរបស់ខ្ញុំហើយនិងធ្វើឲ្យប្រទេសអាមេរិកអស្ចារ្សគឺលោក Joe Biden»៕