ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Kamala Harris គាំទ្រ​លោក Biden ក្នុង​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី


រូប​ឯកសារ៖ លោក Joe Biden និយាយ​ជាមួយ​នឹង​អ្នកស្រី Kamala Harris បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ឆ្នាំ២០២០​នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក Joe Biden និយាយ​ជាមួយ​នឹង​អ្នកស្រី Kamala Harris បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ឆ្នាំ២០២០​នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

គូ​ប្រជែង​របស់​អតីត​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden កំពុង​បន្ដ​ប្រជែង​នឹង​លោក​ដើម្បី​ទទួល​បាន​ការ​ជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ លោក Biden នឹង​ប្រជែង​ជាមួយ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ​ចំនួន៦​នៅ​ថ្ងៃ​អង្គារ​នេះ។ ​

អ្នកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​រដ្ឋ California ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​យក​បេក្ខភាព​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​នេះ បាន​គាំទ្រ​លោក Biden កាល​ពី​ថ្ងៃ​អាទិត្យ។ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​មាន​អារម្មណ៍​ថា លោក Biden គឺ​ជា​បេក្ខជន​ដែល​បាន​ត្រៀម​ខ្លួន​ល្អ​បំផុត​សម្រាប់​ស្រោចស្រង់​សហរដ្ឋអាមេរិក​រាល់​ពេល​ដែល​មាន​បញ្ហា​រង្គោះរង្គើ។

អ្នកស្រី Harris ​ជា​រឿយៗ​ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​សហរដ្ឋអាមេរិក​លើក​ឡើង​ថា​អាច​ជា​បុគ្គល​ម្នាក់​ដែល​អាច​ទទួល​បាន​តំណែង​ជា​អនុប្រធានាធិបតី​តាមរយៈ​ការ​សហការ​ជាមួយ​លោក Biden។ អ្នកស្រី​ថ្លែង​ថា សហរដ្ឋអាមេរិក​ត្រូវការ​ប្រធានាធិបតី​ម្នាក់​ដែល​អាច «ឆ្លុះបញ្ចាំង​ពី​សុភាវធម៌និង​ភាព​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​អាមេរិកាំង​បាន​ជា​ប្រធានាធិបតី​ម្នាក់​ដែល​និយាយ​ការ​ពិត និង​ប្រយុទ្ធ​ដើម្បី​សំឡេង​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ឬ​មិន​អើពើ‍»។

អ្នកស្រី Kamala Harris គឺ​ជា​អតីត​គូប្រជែង​ទី​៦​របស់​លោក Biden ដែល​បាន​ប្រកាស​គាំទ្រ​លោក បន្ទាប់​ពី​លោក​ Biden បាន​ឈ្នះ​លោក Bernie Sanders នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ព្រមៗគ្នា​ហៅ​ថា Super Tuesday នៅ​ក្នុង​រដ្ឋ​ចំនួន​១៤ ជាមួយ​នឹង​លទ្ធផល១០​ទល់​នឹង​៤៕

XS
SM
MD
LG