លោក Biden បាននិយាយនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ថា៖ « ខ្ញុំទុកចិត្តវ៉ាក់សាំង។ ខ្ញុំទុកចិត្តអ្នកវិទ្យាសាស្ត្រ។ ប៉ុន្តែ ខ្ញុំមិនទុកចិត្តលោកប្រធានាធិបតី Donald Trump ទេ។ ហើយនៅពេលនេះ ប្រជាពលរដ្ឋអាមេរិកាំងក៏មិនអាចទុកចិត្តលោក Trump ដែរ»។
បច្ចុប្បន្នគណបក្សសាធារណរដ្ឋ មានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក។ នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតទូទាំងប្រទេសនៅដើមខែវិច្ឆិកាខាងមុខនេះ គណបក្សនយោបាយធំៗទាំង២ កំពុងប្រឹងប្រែងដើម្បី យកសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា រៀងៗខ្លួន។
ការស្ទង់មតិបង្ហាញថា លោក Biden និងលោក Trump មានប្រជាប្រិយភាពស្មើគ្នានៅរដ្ឋ Florida ដោយលោក Trump នាំមុខបន្តិចខាងសំឡេងអ្នកបោះឆ្នោត Hispanic ខណៈលោក Biden ទទួលការគាំទ្រកាន់តែខ្លាំងពីអ្នកបោះឆ្នោតស្បែកសវ័យចំណាស់នៅរដ្ឋ Florida។
លោក Chris Wallace ត្រូវបានជ្រើសរើសដោយគណៈកម្មការនៃការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតី (The Commission on Presidential Debates) ដែលជាអង្គការឯករាជ្យមិនរកប្រាក់កំរៃ ដែលបានឧបត្ថម្ភការជជែកដេញដោលនេះតាំងពីឆ្នាំ ១៩៨៧ មក។
លោកប្រធានាធិបតី Donald Trump និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ បានបង្ហាញទស្សនៈផ្ទុយគ្នាយ៉ាងខ្លាំង កាលពីថ្ងៃច័ន្ទម្សិលមិញ អំពីមូលហេតុនៃភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញជាប្រវត្តិសាស្ត្រ នៅក្នុងតំបន់ភាគខាងលិចសហរដ្ឋអាមេរិក។
ខណៈភ្លើងឆេះព្រៃនៅភាគលិចសហរដ្ឋអាមេរិកកំពុងបន្ដកើតឡើង ក្រុមមន្ត្រីមូលដ្ឋានកំពុងតែអំពាវនាវឲ្យលោកប្រធានាធិបតី Donald Trump និងបណ្ដាមេដឹកនាំដទៃទៀតដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលពួកគេនិយាយថា បានបង្កឲ្យមានភ្លើងឆេះព្រៃខ្លាំងក្លាបំផុតមិនធ្លាប់មានពីមុនមកនៅក្នុងឆ្នាំនេះ។
រដ្ឋ North Carolina ដែលលោកប្រធានាធិបតី Donald Trump បានឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ត្រូវបានចាត់ទុកថាជារដ្ឋមានការប្រទាញប្រទង់ខ្លាំងនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
ការឃោសនាបោះឆ្នោតប្រធានាធិបតីស.រ.អា.ឈានចូលដល់រយៈពេលពីរខែចុងក្រោយ។ បេក្ខជនទាំងពីរនេះមានរបៀបបញ្ជូនសាររបស់ពួកគេខុសប្លែកគ្នាទៅកាន់ក្រុមអ្នកគាំទ្រពួកគេ។
បេក្ខជនប្រធានាធិបតីរបស់គណបក្សសហរដ្ឋអាមេរិកទាំង ២ នឹងធ្វើការជជែកដេញដោលគ្នានៅចុងខែកញ្ញានេះ។ ក្រុមអ្នកជំនាញខ្លះ ស្នើឲ្យអ្នកសម្របសម្រួលកម្មវិធីទទួលយកសំណួររបស់ពួកអ្នកជំនាញខាងនយោបាយផងដែរ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្កើតនូវភាពចម្រូងចម្រាសនៅសហ្តហ៍នេះ ដោយហាក់ដូចជាស្នើឲ្យអ្នកគាំទ្ររបស់លោកបោះឆ្នោតចំនួន២ដង គឺតាមរយៈសំបុត្រប្រៃសណីយ៍និងទៅបោះឆ្នោតដោយផ្ទាល់ ដើម្បីសាកល្បងប្រព័ន្ធបោះឆ្នោត ដើម្បីធានាថា សន្លឹកឆ្នោតរបស់ពួកគេត្រូវបានគេរាប់។
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានដាក់ទណ្ឌកម្មភ្នាក់ងារ៤នាក់ដែលជាប់ទាក់ទិននឹងរុស្ស៊ីដោយបានចោទប្រកាន់ពួកគេពីការព្យាយាមជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាមេរិកនៅពេលខាងមុខនេះ។
«ខ្ញុំមិនកុហកទេ» គឺជាការឆ្លើយតបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅឯសន្និសីទកាសែតនាសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ព័ត៌មានផ្សេងទៀត
No media source currently available