រដ្ឋ Michigan នេះ ត្រូវបានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump និងលោក Biden ចាត់ទុកថា ជារដ្ឋមួយដែលត្រូវតែយកឈ្នះឲ្យបានជាដាច់ខាត។
មហាសន្និបាតគណបក្សសាធារណរដ្ឋ បានបង្ហាញលោក Donald Trumpថាជាអគ្គមេបញ្ជាការកងទ័ពដ៏រឹងមាំមួយរូប ដែលតទល់ជាមួយគូសត្រូវ និងទាមទារច្រើនថែមទៀតពីសម្ព័ន្ធមិត្តរបស់អាមេរិក។ គូប្រជែងរបស់លោក គឺលោក Joe Biden ថា លោកនឹងឈរជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក មិនមែនជាមួយជនផ្តាច់ការនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋសំខាន់ពីរ គឺរដ្ឋ Florida និង North Carolina កាលពីថ្ងៃអង្គារ ចំណែកឯបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden វិញ បានបញ្ចេញសារឃោសនាបោះឆ្នោតថ្មី
នៅក្នុងទិវាពលកម្មកាលពីថ្ងៃចន្ទម្សិលមិញ លោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ បានផ្ដោតលើជោគវាសនារបស់អ្នកធ្វើការអាមេរិកាំងក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។
ការគាំទ្រដ៏ក្លៀវក្លារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស.រ.អា.ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកំពុងបណ្តាលឱ្យមានការជជែកដេញដោលអំពីភាពត្រឹមត្រូវនៃតួនាទីរបស់ក្រសួងយុត្តិធម៌ក្នុងនយោបាយបោះឆ្នោត។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បានលើកឡើងពីការធ្លាក់ចុះនូវអត្រាអ្នកគ្មានការងារធ្វើមកនៅត្រឹម ៨,៤% កាលពីខែសីហា។ ប៉ុន្តែ បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris បានហៅលោក Trump ថាបាន «បរាជ័យធ្ងន់ធ្ងរ និងអសមត្ថភាព»។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកព្រមានថា ប្រទេសរុស្ស៊ីកំពុងព្យាយាមធ្វើឲ្យអន្តរាយទំនុកចិត្តរបស់ពលរដ្ឋអាមេរិកាំងលើសុវត្ថិភាពនិងសុពលភាពក្នុងការបោះ ឆ្នោតតាមប្រៃសណីយ៍។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យមានការច្របូកច្របល់កាន់តែខ្លាំងឡើងនៅក្នុងអ្វីដែលជាការបោះឆ្នោតប្រធានាធិបតីដ៏លំបាកបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងសម័យទំនើប។
ក្នុងអំឡុងអាណត្តិដំបូងជាប្រធានាធិបតី លោក Donald Trump បានជួបជាមួយមេដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong Un ចំនួន ៣ ដង និងបានផ្ញើសំបុត្រទៅវិញទៅមកជាលក្ខណៈបុគ្គលចំនួន ២៥ ដង។
ការស្ទង់មតិបង្ហាញថា ការប្រកួតប្រជែងនេះ មានលក្ខណៈប្រកៀកប្រកិតគ្នានៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលមានអ្នកបោះឆ្នោតគាំទ្រគណបក្សទាំងពីរប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យរដ្ឋទាំងនេះទំនងជាអាចកំណត់លទ្ធផលបោះឆ្នោតបាន។
ពួកអ្នកឃោសនាបោះឆ្នោតឱ្យលោកប្រធានាធិបតី Donald Trump (ដូណាល់ត្រាំ)ជាប់ឆ្នោតជាថ្មីបានយក«ច្បាប់និងសណ្តាប់ធ្នាប់»ជាប្រធានបទស្នូលនៅក្នុងមហាសន្និបាតគណបក្សសាធារណរដ្ឋកាលពីសប្តាហ៍ទីបួនខែសីហាដោយផ្តោតការយកចិត្តទុកដាក់លើឧប្បត្តិហេតុនៃអំពើហិង្សានិងការបំផ្លាញ។
លោក Donald Trump កាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក អស់ពេល៣ឆ្នាំកន្លះហើយ។ មនុស្សខ្លះយល់ថាប្រវត្តិការងាររបស់លោកប្រធានាធិបតី មានភាពមុះមុតនិងមានការបញ្ចូលរបៀបថ្មីៗ តែជនឯទៀតវិញយល់ថាចំណាត់ការរបស់លោកច្របូកច្របល់និងមិនទៀងទាត់។
ព័ត៌មានផ្សេងទៀត